បរទេស៖ ប្រធានគណៈប្រតិភូ រដ្ឋសភាសហភាពអឺរ៉ុប ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដំបូងមកកាន់កោះតៃវ៉ាន់ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍ថា វាជាពេលវេលាដ៏ខ្ពង់ខ្ពស់ សម្រាប់សហភាពអឺរ៉ុប ដើម្បីបង្កើតសហប្រតិបត្តិការ ជាមួយកោះតៃវ៉ាន់ ដែលជាកោះមួយត្រូវបានអះអាង កម្មសិទ្ធិថាជាទឹកដីខ្លួន។ សមាជិករដ្ឋសភា៣រូប មកពីគណៈកម្មការរដ្ឋសភាសហភាពអឺរ៉ុប ទទួលបន្ទុកការជ្រៀតជ្រៀត កិច្ចការបរទេសក្នុងដំណើរការ លទ្ធិប្រជាធិបតេយ្យ បានជួបគ្នាជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ក្នុងថ្ងៃទី២...
បរទេស៖ ក្រុមតាលីបង់បានហាមប្រាម ការប្រើប្រាស់រូបិយប័ណ្ណបរទេស (លុយបរទេស) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាវិធានការមួយដែលអាច រំខានដល់សេដ្ឋកិច្ចបន្ថែមទៀត ដែលឈានទៅដល់ការដួលរលំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមពួកតាលីបង់ ដែលបាននិយាយថា “ស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិ នៅក្នុងប្រទេស តម្រូវឱ្យជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណអាហ្វហ្គានីស្ថាន រាល់ការជួញដូររបស់ពួកគេ”។ សេដ្ឋកិច្ចកំពុងជួបការលំបាក...
ពិព័រណ៍នាំចូលចិន អន្តរជាតិបានដាក់បញ្ចូល កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជា ពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៤បានសម្ពោធបើក នៅទីក្រុងសៀងហៃនៅថ្ងៃទី៤ ខែវិច្ឆិកា។ ពិព័រណ៍នាំចូលចិនអន្តរជាតិ មិនត្រឹមតែត្រូវរៀបចំធ្វើជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវរៀបចំធ្វើដោយកម្រិតខ្ពស់ មានប្រសិទ្ធភាពនិងកាន់តែល្អប្រសើរឡើង។លោកXiJinpingប្រធានរដ្ឋចិនបានសន្យាបែបនេះនៅក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១។ចាប់ពីឆ្នាំ២០១៨មក ប្រទេសចិនបានរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីបង្កើតវេទិកាផ្លាស់ប្តូរសម្រាប់ការបង្ហាញពីសមិទ្ធផលជាផ្លែផ្កានៃការអភិវឌ្ឍនិងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ បានបន្ថែមកាលានុវត្តភាពនិងកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាឱ្យកាន់តែជិតស្និទ្ធផងដែរ។ ខែវិច្ឆិកា ឆ្នាំ២០១៨ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១បានបើកធ្វើដោយជោគជ័យនៅទីក្រុងសៀងហៃ ដែលទទួលបានការចាប់អារម្មារណ៍យ៉ាងខ្លាំងពីប្រទេសនានា។ លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជានិងសហគ្រាសចំនួន១៣ ដើម្បីចូលរួមពិព័រណ៍លើកនេះ។ នៅក្នុងពិព័រណ៍លើកនេះ កម្ពុជាបានដាក់តាំងបង្ហាញផលិតផលពិសេស របស់កម្ពុជាជាច្រើនប្រភេទដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច ស្ករត្នោតជាដើម ព្រមទាំងមានការធ្វើបទបង្ហាញ ពីព័ត៌មានទេសចរណ៍និងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាជាដើម។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកិត្តិយសនៅពិព័រណ៍នាំចូលចិនអន្តរជាតិលើក២ ឆ្នាំ២០១៩ កម្ពុជាបានចូលរួមពិព័រណ៍ជាតិនិងពិព័រណ៍សហគ្រាសដោយតាំងបង្ហាញផលិតផលពិសេសរបស់កម្ពុជាទៅកាន់អ្នកបញ្ជាទិញនិងទស្សនិកជនមកពីពិភពលោកទាំងមូល។បន្ទាប់ពីចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ ហើយប្រទេសចិនបានក្លាយជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ ការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិព័រណ៍អន្តរជាតិខ្នាតធំជាច្រើនបានត្រូវលុបចោលឬពន្យារពេល សកម្មភាពពាណិជ្ជកម្មរបស់សហគ្រាសឆ្លងដែនរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។ក្នុងបរិបទនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិបានបើកធ្វើតាមពេលកំណត់ នេះបានបង្ហាញពីសមិទ្ធផលសំខាន់របស់ប្រទេសចិនក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបន្ថែមទំនុកចិត្តដល់មជ្ឈដ្ឋានពាណិជ្ជកម្មពិភពលោក។ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឥស្សរជនកម្ពុជាបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ដែលបានរៀបចំនៅទីក្រុងសៀងហៃបានបង្ហាញថា ប្រទេសចិនបានជំរុញដោយរឹងមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការបើកចំហទីផ្សារចំពោះពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិបានដើរតួនាទីសំខាន់សម្រាប់ជំរុញការនាំចេញផលិតផលរបស់កម្ពុជា៕
បរទេស៖ប្រទេសចិន បានធ្វើការព្រមានសហភាពអឺរ៉ុបមិនឲ្យបញ្ជូនសញ្ញាខុសណាមួយឲ្យដល់ពិភពលោក ស្តីពីគោលជំហរខ្លួនចំពោះកោះតៃវ៉ាន់ ស្របពេលដែលគណៈប្រតិភូផ្លូវការដំបូងរបស់អឺរ៉ុប បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Independent នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបគួរតែធ្វើការកែតម្រូវឡើងវិញ នូវកំហុសឆ្គងរបស់ខ្លួន ក្រោយតំណាងរបស់រដ្ឋសភាសហភាពអឺរ៉ុប បានជួបគ្នាជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន។ ទីក្រុងប៉េកាំង បាននិយាយប្រាប់ថា ដំណើរទស្សនកិច្ចនេះ...
បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ទីរបញ្ចកោណអាមេរិក បានអះអាងថា ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងការរំពឹងទុក ដោយកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានរិះគន់ខ្លាំងៗទៅលើរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនថា ជាឯកសារ “ពោរពេញដោយបុរេវិនិច្ឆ័យ”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថា “របាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញចំណាប់អារម្មណ៍ថា រថយន្តដើរដោយថាមពលអគ្គិសនីដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិយាកាសដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ ក្នុងកម្មវិធីក្រោមប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles le Royal នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក...
កូរ៉េ៖តារាចម្រៀងកូរ៉េខាងត្បូងនាង Jeon So Mi បានបង្ហាញថា នាងបានថតវីដេអូចម្រៀងចុងក្រោយរបស់នាង គឺបទ “XOXO” ជាមួយឪពុករបស់នាងគឺលោក Matthew Douma បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop។ នៅថ្ងៃទី៣ ខែវិច្ឆិកា នាង Jeon So Mi បានបង្ហោះរូបថតនៅពីក្រោយឆាកមួយចំនួនពីការថតវីដេអូចម្រៀងរបស់នាង។ នាងបានសរសេរនៅក្នុងចំណងជើងថា “Police...
លោក សុខ ឥសាន ៖ លោក កឹម សុខា ប្រកាសលក់ផ្ទះ ហើយយកលុយមក ធ្វើនយោបាយ គឺអាស្រ័យលើចៅក្រមhttps://dap-news.com/national/2021/11/04/196223/ សម្តេច ស ខេង ទុកពេលឲ្យ លោក យ៉ែម បុញ្ញឫទ្ធិ ១៥ថ្ងៃ បំពេញឯកសារ គណបក្សត្រឹមត្រូវ (Video)https://dap-news.com/national/2021/11/04/196234/...
ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេចទម្លាក់ចោលការចោទប្រកាន់ និង បង្គាប់ឱ្យដោះលែង ជនជាប់ចោទបុរសម្នាក់ ដែលត្រូវបានតុលាការខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៩ កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធការសង្ស័យថាគាត់ សម្លាប់ប្រពន្ធ-របស់គាត់-ជាគ្រូបង្រៀន-ដោយប្រច័ណ្ធ និង...
លោក Maxime Vivas ធ្លាប់ទៅសិក្សាស្វែងយល់នៅតំបន់ស៊ីនជាំងប្រទេសចិនពីរលើក ហើយបាននិពន្ធសៀវភៅក្រោមចំណងជើងថា «ទីបញ្ចប់នៃព័ត៌មានក្លែងក្លាយអំពីជនជាតិវៃវូអឺ»ដោយបានប្រើពេល៤ឆ្នាំ ហើយនៅឆ្នាំ២០២០ ទីភ្នាក់ងារបោះពុម្ពផ្សាយមួយនៃប្រទេសបារាំងបានបោះពុម្ពសៀវភៅនេះ ។ ក្នុងសៀវភៅនេះ លោកបានលាតត្រដាងពី ការដែលមូលនិធីប្រជាធិបតេយ្យជាតិអាមេរិក (NED)អង្គការវៃវូអឺសកលនិងអង្គការសង្កេតការណ៍សិទ្ធិមនុស្សបានប្រើប្រាស់វិធីណាខ្លះ ដើម្បីប្រឌិតនិងផ្សព្វផ្សាយពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ។ ក្នុងញត្តិនេះ លោក Maxime Vivas បានរៀបរាប់ពីការវាយប្រហារទៅលើរូបលោកដោយសារសៀវភៅនេះ ។ បច្ចុប្បន្ន...
ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ រាជធានីភ្នំពេញ កម្ពុជា – ក្រុមហ៊ុន realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលូតលាស់ខ្លាំងបំផុតរបស់ពិភពលោកបានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ realme C25Y ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូល C series ដែលមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងកាមេរ៉ាគោល 50MP AI...
នារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួម បង្កាទប់ស្កាត់ជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្តលេខា ប្រកាសឲ្យប្រើច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣...
ភ្នំពេញ៖ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD. (WMC) ដែលជាក្រុមហ៊ុនឈានមុខគេ និងជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗ ដែលនាំរថយន្តថ្មីៗចូលទីផ្សារកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានជាវរថយន្តភីកអាប់ម៉ាក TERRALORD ចំនួន ២៥ គ្រឿង ប្រកបដោយទំនុកចិត្តនិងភាពជឿជាក់លើគុណភាពនៃរថយន្តរបស់យើង សម្រាប់យកបំពេញការងារ។ កាលពីថ្ងៃទី២៤...
ភ្នំពេញ ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង សម្ព័ន្ធសាហគមន៍កសិកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងរួម ដូចខាងក្រោម៖១. អិលអូអិលស៊ី នឹងផ្តល់សេវាឥណទានដល់សមាជិករបស់ AC(s) និង UAC(s) ដែលមានតម្រូវការឥណទានដើម្បីប្រើប្រាស់សម្រាប់សង្វាក់ផលិតកម្មកសិកម្ម។២. អិលអូអិលស៊ី នឹងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សមាជិករបស់...
បរទេស៖ ប្រទេសកូរ៉េខាងជើង ជាយូរមកហើយគឺជាប្រទេស ដែលបានជួយប្រទះបញ្ហា អសន្តិសុខស្បៀងអាហារ ហើយក្នុងនោះបច្ចុប្បន្នកត្តាសំខាន់ៗ ដែលបណ្តាឲ្យបញ្ហានេះ នៅតែបន្តក៏ដោយសារតែ កត្តាគ្រោះធម្មជាតិ កត្តាទណ្ឌកម្ម ដោយអន្តរជាតិនិងជាពិសេសចុងក្រោយនេះ ដោយសារតែបញ្ហាកូវីដ។ ពលរដ្ឋសរុបជាង២៦លាននាក់ ខណៈដែលប្រទេស នៅតែបន្តបិទទ្វាយ៉ាងជិតនោះ នៅសប្តាហ៍នេះមានរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែតបរទេស បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាព ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ហើយដោយក្នងនោះ...
បរទេស៖ ក្រុមហ៊ុន Tesla បានហៅប្រមូលមកវិញ នូវរថយន្ត Model 3 និង Model Y ប្រមាណ 285,000គ្រឿង ដែលបានលក់ក្នុងប្រទេសចិន ក្នុងខែមិថុនា ឆ្នាំ2021 ដោយសារបញ្ហា ផ្នែកទន់មួយផ្សេងទៀត (software) ដែលប៉ះពាល់ដល់ការគ្រប់គ្រង ល្បឿនពេលបើកបរ ហើយអាចនាំឱ្យមានការបង្កើនល្បឿន នៃរថយន្តដែលមិននឹកស្មានដល់។...
បរទេស៖ យោងតាមការប្រកាស របស់ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានឲ្យដឹងថាប្រេសិតពិសេស របស់សហរដ្ឋអាមេរិក នឹងគ្រោងធ្វើដំណើរ ទៅប្រទេសអេត្យូពី ហើយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជម្រុញការងារដំណោះស្រាយ សន្តិភាពនៅទីនោះ ស្របពេលស្ថានភាពកំពុងតានតឹង។ វិវត្តនៃកិច្ចការងាររបស់អាមេរិកនេះ ត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញ៉ាល់ ក្រោយពេលដែលមាន របាយការណ៍ថា ក្រុមសកម្មប្រយុទ្ធបះបោល Tigray បានវាយប្រយុទ្ធឆ្ពោះទៅកាន់កាប់ តំបន់ក្បែរទៅនឹងរដ្ឋធានី Addis Ababa...
បរទេស៖ ការសិក្សាថ្មីមួយបានធ្វើការសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង អាចនឹងទទួលបានសារធាតុ អ៊ុយរ៉ានីញ៉ូមទាំងអស់ ដែលខ្លួនត្រូវការ សម្រាប់អាវុធនុយក្លេអ៊ែ តាមរយៈកន្លែងចម្រាញ់ Pyongsan ហើយរូបភាពពីផ្កាយរណប លើកឡើងថា ប្រទេសនេះ អាចនឹងផលិតឥន្ធនៈនុយក្លេអ៊ែ កាន់តែច្រើនជាងដែលមាន។ បើទោះជាមានការផ្អាក លើការតេស្តអាវុធនុយក្លេអ៊ែ ចាប់តាំងពីឆ្នាំ២០១៧មកក៏ដោយ ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយថា ខ្លួនកំពុងតែបន្តកសាងឃ្លាំនុយក្លេអ៊ែ ហើយក្នុងឆ្នាំនេះ វាហាក់បានចាប់ផ្តើម...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ពិព័រណ៍ការងារអនឡាញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ចាបពីថ្ងៃ៤-៥វិច្ឆិកា ត្រូវបានប្រារព្ធឡើង ចំពេលវេលាប្រកប ដោយភាពបត់បែន ប្រទាក់ក្រឡា ។ លោក អ៊ិត សំហេង គូសបញ្ជាក់ ក្នុងឱកាសចូល រួមបើកពិព័រណ៍នេះ...
បរទេស ៖ ក្រសួងការពារជាតិអាមេរិក បានច្រានចោល ការអះអាង យ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃពុធថា កងកម្លាំងទ័ព ជើងទឹកអាមេរិក ធ្លាប់ប៉ុនប៉ង ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ ដែលជាការចោទប្រកាន់មួយ ដែលត្រូវបានរុញច្រាន ដោយអ៊ីរ៉ង់កាលពីមុន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ថាច់ សេដ្ឋា ដែលជាមន្រ្តីស្និទ្ធជាមួយលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ត្រូវបានលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តែងតាំងជាអ្នកនាំពាក្យគណបក្សនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សភ្លើងទៀន នាថ្ងៃ៣ វិច្ឆិកា បានឲ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការលើកឡើងថា ការវាយប្រហារតាមអាកាស របស់ខ្លួនកាលពីខែសីហា កន្លងមកធ្វើឲ្យស្លាប់ ពលរដ្ឋស៊ីវិល ១០នាក់ ក្នុងនោះមានកុមារ៧នាក់ នោះគឺជាកំហុសបច្ចេកទេស ដែលតែងតែមាន ប៉ុន្តែវាមិនអាចចាទុកថា ជាការធ្វេសប្រហេល និងបទឧក្រិដ្ឋនោះទេ។ គួររំលឹកដែរ ថា...
“គាំពារគំនិត ឯកភាពរួម របស់ពហុភាគី” “ផ្តោតសំខាន់ទៅលើការ ប្រតិបតិ្តជាក់ស្តែង” “ពន្លឿនការផ្លាស់ប្តូរ រូបមន្តបែបបៃតង” នេះជាសំណើបីចំណុច ពាក់ព័ន្ធនឹងបញ្ហា បម្រែបម្រួល អាកាសធាតុ ដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង ក្នុងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ នៃភាគីហត្ថលេខី នៃ «អនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ...
បរទេស ៖ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) កំពុងស៊ើបអង្កេត ប្រសិនបើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ Pfizer បានបណ្តាលឱ្យក្មេងស្រីអាយុ 12 ឆ្នាំនៅ Ratchaburi ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកផ្នែកជំងឺរាតត្បាតនៅ DDC...
បរទេស ៖ របាយការណ៍មន្ទីរប៉ង់តាហ្គោនថ្មី បង្ហាញពីរបៀប ដែលការឈ្លានពាន របស់សហរដ្ឋអាមេរិក គឺបានបង្កើន ឱ្យមានការភ័យខ្លាច នៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដែលសង្រ្គាមទំនង ជាមាននាពេលអនាគតដ៏ខ្លីនេះ ដោយជំរុញឱ្យពួកគេពង្រីក អាវុធនុយក្លេអ៊ែរ និងសមត្ថភាពវាយប្រហារ របស់ពួកគេឱ្យបានលឿនជាងមុន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ក្រសួងការពារជាតិ របស់ប្រទេសប៊ុលហ្គារី នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសបានដាក់ពង្រាយយោធា ប្រមាណជា ៣៥០នាក់ និង រថយន្តយោធា ប្រមាណជា៤០គ្រឿង ទៅកាន់តំបន់ព្រំដែន ភាគខាងត្បូង ជាប់ជាមួយនឹងតួកគី ដោយសង្ឃឹមថា នឹងអាចជួយ ដល់ក្រុមប៉ូលីស ក្នុងការទប់ស្កាត់បញ្ហា អន្តោប្រវេសនៅទីនោះ។ ក្រៅពីនោះយោធា ទាំងនោះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៣នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយ ចំនួន៩៦នាក់ និងស្លាប់ចំនួន៦នាក់ ដោយ៣នាក់ មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៤នាក់ និងអ្នកដំណើរ ពីបរទេសចំនួន៩នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន...
ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃនេះ(៣-១៨វិច្ឆិកា) បើលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មាធិការ បណ្តោះអាសន្ន គណបក្សកម្ពុជានិយម មិនបំពេញឯកសារត្រឹមត្រូវ តាមការចង់បាន របស់ក្រសួងមហាផ្ទៃ ដែលមានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី ដែលរដ្ឋមន្រ្តីនោះ នឹងមិនអនុញ្ញាត ឲ្យបង្កើតគណបក្ស ទៅតាមច្បាប់ ស្តីពីគណបក្ស នយោបាយឡើយ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក គ្មានអ្នកណាហាមឃាត់នោះទេ តែបើក្នុងករណីលក់ ដើម្បីយកលុយមកធ្វើនយោបាយ គឺអាស្រ័យទៅលើចៅក្រម ព្រោះសំណុំរឿង របស់អតីតមេបក្សបប្រឆាំងនេះ កំពុងស្ថិតក្នុងដៃតុលាការ ។ លោក...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
