ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៤១នាក់ ខណៈមានអ្នកជាសះស្បើយថ្មី៦១នាក់ និងស្លាប់៤នាក់ ។ ក្នុងនោះភ្នំពេញ មានអ្នកឆ្លងចំនួន៥២៥នាក់ បន្ទាយមានជ័យចំនួប១៥៣នាក់ ព្រះសីហនុ៦២នាក់ កណ្ដាល៣៣នាក់ កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ តាកែវ៩នាក់ ត្បូងឃ្មុំ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ ៦ និងព្រៃវែងម្នាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា សេតវិមាន បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនបន្ថែមទៀត នូវកងកម្លាំង ដល់អាហ្វហ្គានីស្ថាន ដើម្បីការពារសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ ក្នុងអំឡុងពេល ដកកងទ័ពមកវិញ ។ លោកស្រី Karine Jean-Pierre អនុប្រធានលេខាធិការព័ត៌មាន...
តូក្យូ៖ ប្រជាជនមីយ៉ាន់ម៉ា ចន្លោះពី ២ ទៅ ៣ពាន់នាក់ នៅក្នុងប្រទេសជប៉ុន បានធ្វើដំណើរតាមដងផ្លូវ កាលពីថ្ងៃអាទិត្យ ដើម្បីអំពាវនាវ ដល់ប្រទេសម្ចាស់ផ្ទះ របស់ពួកគេ ឱ្យទទួលស្គាល់រដ្ឋាភិបាល រួបរួមជាតិ NUG ដែលជាអង្គការមួយ ដែលបានបង្កើតឡើងប្រឆាំងនឹងរដ្ឋ ប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ ដែលជាស្ថាប័នគ្រប់គ្រង ស្របច្បាប់ របស់ប្រទេសមីយ៉ាន់ម៉ា។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា វិស័យបដិសណ្ឋារកិច្ច នៅទូទាំងប្រទេសឡើងវិញ បន្ទាប់ពីខ្លួន បានបានប្រកាសផ្អាក តាំងតែពីដើមឆ្នាំ២០២១ មកម្ល៉េះ។ ការប្រកាសបិទនិងផ្អាកដំណើរអាជីវកម្ម សេវាកម្ម និងបដិសណ្ឋារកិច្ច ត្រូវបានធ្វើឡើង ក្នុងពេលដែលប្រទេស បានទទួលរងការវាយប្រហារ ពីរលកកូវីដ លើកទី៣ និងដោយមានទាំងការបង្ខំចិត្តបិទទ្វាប្រទេស ជាលើកទី៣ផងដូចគ្នា។ អស់រយៈពេលជាច្រើនខែ...
រ៉ង់ហ្គូន៖ ចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៤២,៨៣៨ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានករណីថ្មីចំនួន ៧ ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល និងកីឡា។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កំណត់ត្រាថ្មីនេះគ្មានការស្លាប់ថ្មី ត្រូវបានគេរាយការណ៍នោះទេ កាលពីថ្ងៃអាទិត្យ ដែលរក្សាចំនួនអ្នកស្លាប់មានដល់ ៣,២០៩...
ភ្នំពេញ៖នៅយប់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោក សាស្រ្តាចារ្យ ងី...
បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នៅកូរ៉េខាងត្បូង នាថ្ងៃអាទិត្យនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់មួយ ដែលនិយាយថា ថ្លែងថ្មីៗនេះពីទីក្រុងវ៉ាស៊ីនតោន គឺជាភស្តុតាងនៃគោលនយោបាយ ប្រកបដោយអរិភាព តម្រូវឲ្យមានការឆ្លើយតប ប្រហាក់ប្រហែលគ្នា ពីទីក្រុងព្យុងយ៉ាង។ សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយលើទីភ្នាក់ងារសារព័ត៌មាន កណ្ដាល កូរ៉េខាងជើង KCNA...
ធនាគារវីង ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា និង IQPS ដែលជាក្រុម ហ៊ុនបោះដុំនិងចែកចាយ ស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេ នៅកម្ពុជា បានសហការគ្នា ដើម្បីអនុញ្ញាតដល់ដៃគូ អាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា កិច្ចចរចាគ្នាដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់អនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥វិញនោះ កំពុងស្ថិតនៅក្នុងទីមិនច្បាស់លាស់។ ការថ្លែងបែបនេះរបស់លោក Jake Sullivan គឺត្រូវបានធ្វើឡើងក្រោយការ ចាប់ផ្តើមកិច្ចពិភាក្សាជុំទី៣នៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុងវីយែន ដែលមានមន្ត្រីតំណាងមកពីប្រទេសអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងពេញវ័យដែលមានជាង ១០០លាននាក់ បានទទួលការចាក់វ៉ាក់សាំង គ្រប់កម្រិតប្រឆំាងនឹងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃសៅរ៍នេះ ។ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ការរាប់ចំនួនបានចាក់វ៉ាក់សាំង គ្រប់កម្រិតប្រមាណ ៣០,៥ភាគរយ...
បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ជាប្រធានគណៈកម្មការស្រាវជ្រាវ និងបង្ក្រាបល្បែងគ្រប់ប្រភេទ បានបញ្ជាឱ្យក្រុមអន្តរាគមន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រមូលផ្ដុំលេងល្បែង ជល់មាន់តាមអនឡាញមួយកន្លែង នៅក្នុងភូមិសាស្ត្រវាលស្រែ ១០០០ ក្នុងភូមិចំការសំរោងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០២១។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងប្រមាណជិត ២០នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនផងដែរ...
ភ្នំពេញ៖ មន្ទីរទេសចរណ៍រាធានី-ខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានភ្ញៀវទេសចរផ្ទៃក្នុង ចេញទស្សនាទូទាំងប្រទេសកម្ពុជា ចំនួន៨,៩៦០នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាធានី-ខេត្ត ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបញ្ចប់ការបិទរមណីយដ្ឋាន...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើក្រោយថ្ងៃទី៥ ឧសភា រដ្ឋាភិបាល បើករាជធានី-ខេត្ត ឡើងវិញនោះ វិធានការចាំបាច់ត្រូវតែអនុវត្តបន្តគឺ ប្រជាពលរដ្ឋត្រូវតែផ្លាស់ប្តូរនូវ ការរស់នៅតាមទម្លាប់ចាស់ មកជាការរស់នៅឲ្យមានក្រិតក្រមអនាម័យខ្ពស់ ហើយត្រូវរក្សាគម្លាតពីគ្នា និងមិនត្រូវជួបជុំគ្នានោះឡើយ ។ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះបន្ទាប់ពី...
ភ្នំពេញ ៖ អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកជាបណ្តោះអាសន្ននូវរោងចក្រ សហគ្រាសមួយចំនួន ក្នុងស្រុកបាទី ដែលជាតំបន់អ្នកមានវិជ្ជមានជំងឺកូវីដ-១៩។
ភ្នំពេញ ៖ អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបញ្ចប់នូវវិធានការ រដ្ឋបាលមួយ ចំនួននៅក្នុងភូមិសាស្រ្ត សង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀង ។
ភ្នំពេញ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងនៅព្រឹកនេះថា ក្នុងចំណោមបណ្ដាខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ក្នុង រយៈពេល២៤ ម៉ោង ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ ថ្មី ច្រើនជាងគេ។
ការប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា បណ្តាញទូរទស្សន៍ ក្នុងស្រុកមួយបានរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស ចំនួន០៤នាក់ បានស្លាប់ និង១០នាក់ បានរងរបួស និង០៥នាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងអំឡុងពេលមានករណីផ្ទុះឆេះរថយន្តដឹកប្រេងចំនួន១គ្រឿង នៅក្រុងកាប៊ុល រដ្ឋធានីរបស់ប្រទេស អាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃសៅរ៍ ។...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាព ពិភពលោក ហៅកាត់ (WHO)បានឲ្យដឹង កាលពីថ្ងៃសុក្រថា មានករណីឆ្លងជំងឺកូវីដ-១៩ ជាង៦២លាននាក់ និងស្លាប់ជាង១,៥លាននាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងតំបន់នៃទ្វីបអាមេរិក ដោយបូករួមទំាង អាមេរិកខាងជើង ខាងត្បូង និងអាមេរិកកណ្តាល នៅក្នុងរយៈពេល១៥ខែចុងក្រោយនេះ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដោយមូលហេតុថា អ្នកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានតាមលំដាប់អាទិភាព ដូច្នេះ ត្រូវរង់ចាំតាមលំដាប់លំដោយជាមុនសិន ព្រោះថា គ្រូពេទ្យមានតិច រីឯអ្នកចាក់មានច្រើន។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមានហ្វេសប៊ុកឈ្មោះ Bro Jimmy...
ភ្នំពេញ ៖ ក្នុងកាលៈទេសៈដ៏លំបាក និងប្រកបដោយគ្រោះថ្នាក់ពីជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ស្នើឱ្យអ្នកសារព័ត៌មាន បន្តផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗក្នុងពេលដ៏ខ្លីខាងមុខ។ តាមរយៈសារលិខិត ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រៀមអញ្ជើញកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ក្រោយពេលស្ថានភាពជំងឺកូវីដ១៩ធូរស្រាល។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដោយចោទសួរថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈ Comment នៅលើទំព័រ Facebook របស់សម្តេច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗមួយចំនួន មានហានិភ័យខ្ពស់នៃការឆ្លងរីករាលជំងឺកូវីដ១៩ប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្រោយពីមានអ្នក Comment ក្នុងហ្វេសបុកសម្ដេចថា «សម្តេចថ្ងៃទី៥ នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា កុមារចំនួន៥នាក់ ដែលមានអាយុពី៩ដល់១៤ឆ្នាំ ក្នុងចំណោមជនរងគ្រោះ ទាំង៤៥នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងករណីរត់ជាន់គ្នា នៅភ្នំ Mount Meron ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃព្រហស្បតិ៍ ។...
បរទេស៖ ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខា ទិញបានវ៉ាក់សាំងអាមេរិក អាល្លឺម៉ង់ Pfizer បន្ថែមប្រមាណជា១០លានដូសទៀតហើយ សម្រាប់កម្មវិធីចែកចាយ វ់ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ដែលវាបានធ្វើឲ្យ ចំនួនវ៉ាក់សាំងសរុប មានទៅដល់២០លានដូស នេះបើយោងតាមការបញ្ជាក់ របស់លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល អ៊ុយក្រែន Maksym...
បរទេស៖ អ្នកគ្រប់គ្រងមូលនិធិ ការពារមហាសេដ្ឋី គឺលោក ចចសូរ៉ូស បានប្តេជ្ញាចិត្តទៅលើ ការចំណាយប្រាក់ រាប់រយលានដុល្លារដល់“ គំនិតផ្តួចផ្តើមរបស់សង្គមស៊ីវិល” ក្នុងគោលបំណង ធ្វើឱ្យមានសុន្ទរកថា និងដំណើរការនយោបាយ នៅក្នុងប្រទេសជាច្រើន។ រដ្ឋាភិបាលទីក្រុងមូស្គូ បានហាមឃាត់សកម្មភាព របស់អង្គការសង្គមបើកទូលាយ (OSF) របស់លោក សូរ៉ូស កាលពីឆ្នាំ ២០១៥ ដោយយល់ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ខណៈពួកបំផ្លាញជាតិមួយចំនួន បាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស»។ យោងតាមគេហទំព័រហ្វេសប៊ុក របស់...
យ៉ាំងហ្គន ៖ នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ រាប់ពាន់នាក់ បានដើរក្បួននៅប្រទេសមីយ៉ាន់ម៉ា ដោយអំពាវនាវ ឱ្យមានបដិវត្តនិទាឃ រដូវមួយជាមួយប្រទេសនេះ ក្នុងខែទី ៤ ក្រោមរបបយោធា ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងតំបន់ជនបទ តំបន់ភ្នំដាច់ស្រយាល...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺបានចាប់ ផ្តើមធ្វើការដកកម្លាំងយោធា របស់ខ្លួនជាផ្លូវការហើយចេញ ពីប្រទេសអាហ្គានីស្ថានដើម្បីបញ្ចប់ទៅនូវ សង្គ្រាម ដែលប្រធានាធិបតីអាមេរិកលោក Joe Biden ដែលហៅថាជាសង្គ្រាមគ្មាន ថ្ងៃបញ្ចប់ឬ Forever War ។ រំលឹកដែរថាចាប់តាំងតែ ពីពេលដែលសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
