កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចបិទជាបណ្ដោះអាសន្ន ការចេញ-ចូល ក្នុងភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បន្ទាប់ពីរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ សេចក្តីប្រកាសនេះ ចាប់អនុវត្ត ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់មានការជូនដំណឹងឡើងវិញ។
ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ បូ រី ដែលបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជាដោយបាន សរសេរខ្លឹមសារភ្ជាប់នៅលើរូបភាព ក្នុងន័យជេរប្រមាថមាក់ងាយ យ៉ាងធ្ងន់ធ្ងរដល់សម្តេចត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់ហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមការផ្សាយរបស់ ស្នងការនគរបាលខេត្តបាត់ដំបង។ ម្ចាស់គណនីហ្វេសប៊ុកនេះ មានឈ្មោះពិតគឺ ហួន...
ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទី៣០ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមបុណ្យសព លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានទទួលមរណភាព កាលពីម៉ោង ៧និង៥៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំ...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានរោត្តម មុនិនាថ សីហនុ បានប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិភាគទានសម្រាប់ទ្រទ្រង់ ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ។ «មន្ទីរពេទ្យស្រ្តីនគរទេព បានប្រែក្លាយទៅជាមន្ទីរពេទ្យហ្លួងម៉ែ» ក្រោយពីរាជរដ្ឋាភិបាលទិញយក មន្ទីរពេទ្យនេះនាពេលខាងមុខ ដើម្បីប្រែក្លាយទៅជាកន្លែង សម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។ សម្តេចព្រះមហាក្សត្រី ព្រះអង្គតែងតែមានព្រះរាជតម្រិៈ ដង្ហែតាមជានិច្ចចំពោះព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តម...
កំពង់ចាម៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារៈ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍ ។ សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំអំណោយ ផ្ដល់ជូនប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាពេលនេះមានដូចជា...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន ៥៤២នាក់ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានចូល មកដល់នៅពេលខាងមុខនេះ។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរលើបណ្តាញសង្គមថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទីរសៀល...
ភ្នំពេញ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីផល ឈានមុខគេ នៅក្នុងពិភពលោក បានសហការជាមួយ ក្រុមហ៊ុន The Pizza Company ដើម្បីដាក់ឲ្យមានការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់អតិថិជន នៅតាមបណ្តាសាខា ចំនួន៣៥ទីតាំង...
ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រ នយោបាយ លោក តាន់ វុទ្ធា ក្រើនរំលឹកឲ្យខ្មែរត្រូវដឹងថា បើបដិវត្តន៍ពណ៌រៀបចំដោយ ក្រុមបាតដៃទីបីជោគជ័យនៅភូមា វាប្រាកដជារាលដាលដល់ថៃ និងខ្មែរហើយ ។ ដូច្នេះខ្មែរត្រូវសញ្ចឹងគិតទៀតថា ហេតុអ្វីវៀតណាមជារដ្ឋកុម្មុយនិស្តសោះ តែបែរជាគាំទ្រក្រុមបាតុករនៅភូមា? លោក តាន់ វុទ្ធា រៀបរាប់ថា ឆ្នាំ១៩៨៨ ស្លាប់បាតុករជាង៣០០០...
ភ្នំពេញ៖ ខណៈបញ្ហាប្រទូស្តរាយ នៅក្នុងប្រទេសភូមានៅតែបន្តអូសបន្លាយ ដោយគ្មានដំណោះស្រាយលោក ហេង វ៉ាន់ដា នាយកសកលវិទ្យាល័យ វ៉ាន់ដាគណនេយ្យបានបន្តវិភាគ ពីភូមិសាស្ត្រនយោបាយរបស់ ប្រទេសភូមាពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម ។ គឺក្នុងភាគទី៩៖ ភូមាក្នុងសង្គ្រាមពាណិជ្ជកម្ម២០២១។ លោក ហេង វ៉ាន់ដា បានលើកឡើងថា កាលពីសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិង សហភាព សាធារណរដ្ឋសង្គមនិយមសូវៀត កើតឡើងពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៩០...
ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ ៥ចំណុចពាក់ព័ន្ធទៅនឹងស្ថានការណ៍ នាពេលបច្ចុប្បន្នរបស់កម្ពុជា ដើម្បីជៀសពីការគៀបសង្កត់ របស់បរទេសមកលើខ្មែរ។ ទស្សនៈទាំង ៥ចំណុចនោះរួមមាន៖ ១- កាលៈទេសៈនេះ អ្នកនយោបាយខ្មែរ ជាពិសេសអ្នកនៅក្នុងស្រុកត្រូវរួមគ្នា ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធជំងឺកាចសាហាវ កូវីដ១៩។ នេះជាចំណុចយុទ្ធសាស្ត្រ និងជីវិតនយោបាយ។ ២- មិនត្រូវនិយាយពីខ្មោច...
បរទេស ៖ មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសក្រិក អាចធ្វើបន្ថែមទៀត ដើម្បីធ្វើការស៊ើបអង្កេត លើបទចោទប្រកាន់ ដែលថា ក្រិកកំពុងតែបណ្ដេញឲ្យអ្នកសុំសិទ្ធិជ្រកកោន រួមមានទាំងកុមារផងនោះ វិលត្រឡប់ ទៅប្រទេសតួកគីវិញ ។ ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR បាននិយាយថា ខ្លួនទើបទទួលបានចំនួន សេចក្តីរាយការណ៍កើនឡើង...
បរទេស៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បាននិយាយនៅថ្ងៃចន្ទថា លោកនឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នា ជាមួយភាគីនយោបាយនានា ដែលជាប់ឆ្នោតជាសមាជិក Knesset ក្នុងក្តីសង្ឃឹមថា រដ្ឋាភិបាលចម្រុះមួយ អាចត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតកាលពីសប្ដាហ៍មុន រកមិនឃើញអ្នកឈ្នះច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងសម្ពន្ធមិត្តអភិរក្សនិយមរបស់លោក គឺបក្ស Likud Party...
បរទេស ៖ មន្ត្រីនាំពាក្យសហភាព អឺរ៉ុបមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប នឹងជួបជាមួយ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅក្នុងប្រទេសតួកគី នាថ្ងៃទី០៦ ខែមេសា ។ សហភាពអឺរ៉ុប មិនបានផ្តល់សេចក្តីលម្អិត នៃដំណើរទស្សនកិច្ច ធ្វើឡើងដោយលោកស្រី Charles Michel...
ភ្នំពេញ ៖ លោក សយ សុភាព ក្នុងនាមជាអ្នកចូលចិត្តវិភាគ ស្ថានការណ៍នយោបាយ ទាំងក្នុង និងក្រៅប្រទេសម្នាក់ដែរនោះ បានលើកពីករណីផ្ទាល់ខ្លួនថា លោកបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយឥតសំណង របស់ប្រទេសចិន មានរយៈពេល៣សប្តាហ៍ មកហើយ ប៉ុន្តែអត់មានបញ្ហា អ្វីកើតឡើងគួរឲ្យកត់សំគាល់ទេ ។ លោកបានលើកឡើង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានថ្លែងថា ការវ៉ាក់សាំង នឹងអនុវត្តវិធានការ សុខាភិបាល បានខ្ជាប់ខ្ជួន គឺជាមធ្យោបាយដ៏សំខាន់ អាចនាំឲ្យសង្គមជាតិវិល ទៅរកសភាព ជាធម្មតាដូចមុនវិញ ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ សម្ដេច ហេង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ១០៤នាក់ និងអ្នកដំណើរមកពីបរទេសម្នាក់ ។ ចំនួននេះច្រើនជាងថ្ងៃ២៩ មីនា ដែលក្រសួងប្រកាសថា មានតែត្រឹមជាង៤០នាក់ ។ ក្នុងចំណោម១០៥នាក់ គឺនៅរាជធានីភ្នំពេញ មានច្រើនជាងគេគឺ៤៦នាក់ ព្រះសីហនុ៣៤នាក់ ស្វាយរៀង១៩នាក់ ព្រៃវែង២នាក់...
ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងពីភូមិសាស្ត្រ នយោបាយរវាងប្រទេសវៀតណាម ជាមួយបណ្តាប្រទេស អាស៊ាន និងប្រទេស មហាអំណាចមួយចំនួនទៀត ពាក់ព័ន្ធបញ្ហានៅភូមា ឬមីយ៉ាន់ម៉ា ក្នុងគោលបំណង ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ លោក សយ សុភាព បានបន្តលើកឡើងថា វៀតណាមជាសម្ព័ន្ធមិត្ត របស់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមានប្រយោជន៍រួមគ្នា...
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
បរទេស៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិកំពុងធ្វើការចរចា ជាមួយនឹងរដ្ឋាភិបាល ក្រុងប៉េកាំងក្នុងការមិនដាក់ ការរឹតត្បិតឡើយចំពោះ ទស្សនកិច្ចមួយទៅកាន់ខេត្ត Xinjiang ដើម្បីអាចពិនិត្យមើល ស្ថានភាពជាក់ស្តែង នៃក្រុមជនជាតិ ភាគតិច Uyghur ។ កន្លងមកក្រុមសិទ្ធមនុស្សរបស់ អាមេរិកនិងអូស្ត្រាលីធ្លាប់បាន ធ្វើសេចក្តីរាយការណ៍ហើយថាជនជាតិភាគតិច Uyghurs និងក្រុមពលរដ្ឋមូស្លឺម...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយថា ឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ស្លាប់ដោយសារការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នោះ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការចុះផ្សាយបំផ្លើស គ្មានការពិតនេះ ។ ឧកញ៉ា ស៊ុយ សុផានបានស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគ៌ាពាធ ក្នុងអាយុ៦២ឆ្នាំ។ អាខោនហ្វេសប៊ុកមួយ ឈ្មោះថា Sovan Narith បានភ្ជាប់រូបភាព ឧកញ៉ា ស៊ុយ សុផាន និងរូបស្រ្តីម្នាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វា មនៅថ្ងៃ២៩ មីនា ដោយបានសរសសេររៀបរាប់ថា “ មិនយល់ទេ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត។ បញ្ជាក់ថា គាត់(ឧកញ៉ា ស៊ុយ សុផាន)ស្លាប់ដោយជំងឺកូវីដ១៩ បើតាមការទទួលបានពីសារសម្ងាត់យើង។ រីឯព័ត៌មាននៅក្នុងស្រុក មិនហ៊ានចុះផ្សាយទេ ប្រភពកំពុងរកឯកសារបិទបាំង” ។ ក្រោយឃើញការផ្សាយបែបនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ត្រឡប់ទៅវិញថា “ក្រសួងសូមច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតបែបនេះ ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពសព (ឧកញ៉ា ស៊ុយ សុផាន) ទេ សូមអ្នកប្រឌិតរឿងទាំងឡាយ មានសីលធម៌ និងគុណធម៌ខ្លះផងបានទេ” ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់វេបសាយ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថារោងចក្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Abu Dhabi នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឧិសថចិន Sinopharm ហើយនៅក្នុងឆ្នាំនេះស្ថិតនៅក្រោម កិច្ចព្រមព្រៀងសហការរួមគ្នារវាងក្រុមហ៊ុន Sinopharm ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 របស់ទីក្រុង Abu Dhabi។ គម្រោងនេះផងដែរ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី៦ ខែមេសា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដោយសារកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ទោះបីជាស្ថិតនៅក្នុងរដូវប្រាំងក៏ដោយ៕
បរទេស៖សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Alexei Navalny បានចោទប្រកាន់អាជ្ញាធរថា បានឃុំខ្លួនឪពុករបស់ខ្លួន កាលពីចុងសប្ដាហ៍ ក្នុងគោលបំណងដាក់សម្ពាធខ្លួនជុំវិញសកម្មភាពប្រឆាំង ដែលរួមមានទាំងការបង្កើតការតវ៉ាថ្មីមួយប្រឆាំងនឹងរដ្ឋាភិបាល។ លោក Ivan Zhdanov ជាប្រធានមូលនិធិប្រឆាំងអំពើពុករលួយរបស់លោក បាននិយាយប្រាប់ថា ប៉ូលិសបានឃាត់ខ្លួនឪពុកលោក នៅក្នុងទីក្រុង Rostov-on-Don ដោយចោទប្រកាន់ពីបទបំពានការិយាល័យ ក្រោយចូលទៅក្នុងផ្ទះរបស់គាត់ និងសួរចម្លើយគាត់ទាំងយប់។ លោក Ivan Zhdanov...
បរទេស៖ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃចន្ទថា រដ្ឋាភិបាលកំពុងត្រៀមសម្រាប់ការសម្រុកចូលយ៉ាងច្រើន ដែលអាចកើតមាននៃជនភៀសខ្លួន មកពីប្រទេសជិតខាងមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលត្រូវបានគេសួរអំពីអំពើហឹង្សានៅចុងសប្តាហ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះ លោកឧត្តមសេនីយ៍ប្រាយុទ្ធបានប្រាប់អ្នកសារព័ត៌មានថា “ យើងមិនចង់អោយមានប្រជាជនភៀសខ្លួនចូលទឹកដីរបស់យើងទេ ប៉ុន្តែយើងក៏នឹងសង្កេតមើលសិទ្ធិមនុស្សផងដែរ” ។...
បរទេស៖ ក្រុមហិរញ្ញវត្ថុរ PPF បាននិយាយកាលពីថ្ងៃចន្ទថា មហាសេដ្ឋីរបស់ សាធារណរដ្ឋឆែកគឺលោក Petr Kellner បានស្លាប់នៅក្នុង ឧបតិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋអាឡាស្កា។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Petr Kellner មានអាយុ ៥៦...
បរទេស៖មន្ត្រីចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ក្រុមហ៊ុនស៊ុយអែត H&M និងក្រុមហ៊ុនបរទេសផ្សេងទៀត មិនគួរចូលទៅពាក់ព័ន្ធក្នុងរឿងនយោបាយ ក្រោយក្រុមហ៊ុនទាំងនោះ លើកឡើងពីក្តីព្រួយបារម្ភ ស្តីពីការបង្ខំធ្វើពលកម្មនៅក្នុងតំបន់ស៊ីនជាំង។ក្រុមហ៊ុន H&M ក្រុមហ៊ុន Burberry ក្រុមហ៊ុន Nike ក្រុមហ៊ុន Adidas និងក្រុមហ៊ុនលោកខាងលិចផ្សេងទៀត បានរង់ផលប៉ះពាល់ ដោយសារតែការធ្វើពហិការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ចាប់តាំងពីសប្ដាហ៍មុន ជុំវិញការបញ្ចេញមតិស្តីពីប្រភពកប្បាសរបស់ពួកគេ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិន ទទូចដល់សហរដ្ឋអាមេរិក កុំប៉ុនប៉ងបំបែកបំបាក់បណ្ដាញជួរ ក្រោមរបស់ប្រទេសចិន និងដោះស្រាយដោយប្រុងប្រយ័ត្ននូវបញ្ហានានា ដែលពាក់ព័ន្ធនឹងសំណួររបស់កោះតៃវ៉ាន់។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មាន មួយឆ្លើយតបទៅនឹងសំណួររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ Palau ចូលរួមជាមួយគណៈប្រតិភូរបស់ប្រធានាធិបតី Palau ក្នុងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមួយដែលត្រូវបានគេទទួលស្គាល់ជាទូទៅ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងការមូលមតិគ្នាជាសកលដែលទទួលស្គាល់ទទួលយក...
ភ្នំពេញ៖ វណ្ណដា ដែលជាតារាចម្រៀងរ៉េប កំពុងពេញនិយម និងឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ទើបតែបានបញ្ចេញ នូវស្នាដៃបទចម្រៀងថ្មី របស់ខ្លួនមួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ដែលមានការសំដែងរួមគ្នា ជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។ ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារ នៅក្នុងផលិតកម្មបារមី...
កំពង់ចាម ៖ ដោយអនុវត្តទៅតាម ការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចចុះពិនិត្យ នឹងដើម្បីររៀបចំកែលំអរ អតីតសណ្ឋាគារមេគង្គ...
ភ្នំពេញ: នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកា ចំនួន...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ