វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានចាកចេញយ៉ាងខ្លី ពីមន្ទីរពេទ្យយោធា ដែលជាកន្លែងដែលលោក កំពុងត្រូវបានគេព្យាបាលជំងឺកូវីដ-១៩ ក្នុងការជិះរថយន្ត កាលពីថ្ងៃអាទិត្យ ដើម្បីចេញស្វាគមន៍ដល់អ្នកគាំទ្រ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបង្កឱ្យ មានការរិះគន់ពីសហគមន៍ពេទ្យថា លោកកំពុងធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់។ លោក ត្រាំ ត្រូវបានគេថតនៅលើវីដេអូគ្រវីពី កៅអីខាងក្រោយនៃរថយន្តប្រភេទ SUV ពណ៌ខ្មៅកាលពីល្ងាចថ្ងៃអាទិត្យ ដោយពាក់របាំងមុខ ខណៈដែលហ្វូងមនុស្សបានស្រែកហ៊ោ...
បរទេស៖ ប្រមុខកងកំលាំងការពារជាតិ ដែលទើបត្រូវបានតែងតាំង គឺលោកឧត្តមសេនីយ៍ Chalermpol Srisawasdi កាលពីថ្ងៃចន្ទ បាននិយាយដោយទទូចថា យោធានឹងមិនចូលរួមក្នុងនយោបាយទេ ហើយរដ្ឋប្រហារយោធា មិនស្ថិតនៅក្នុងគំនិតរបស់ពួកគេទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Chalermpol Srisawasdi បានថ្លែងបែបនេះ...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសផ្អាកការធ្វើសន្និបាត គណៈកម្មាធិការកណ្ដាល នៅដំណាច់ ឆ្នាំ២០២០ និងផ្អាកការធ្វើមីទ្ទីង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ នៃទិវាជ័យជម្នះ ៧ មករា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងពេញសាកលលោក។ យោងតាមសេចក្ដីជូនដំណឹងរបស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០២ ចុះហត្ថលេខាដោយ សម្តេច សាយ...
បរទេស៖ ទីបំផុតវិបត្តិកូវីដ១៩ បានធ្វើឲ្យចំនួនអ្នករងគ្រោះ នៅក្នុងវិស័យអាកាស មានការកើនឡើងទោះបីជាពួកគេ សុទ្ធសឹងតែជាក្រុមហ៊ុនយក្សធំៗ របស់ពិភពលោកក្តី។ Boeing បានប្រកាសថា ខ្លួននឹងបិទចោលរោងចក្រ ដ៏សំខាន់មួយរបស់ខ្លួននៅក្នុងទីក្រុង Everett រដ្ឋវ៉ាស៊ិនតោនគឺជារោងចក្រ ផលិតតួយន្តហោះប្រភេទ 787 Dreamliner ហើយដំណើរការបិទនឹងចាប់ផ្តើម ធ្វើឡើងចាប់ពីពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះហើយ។ គួរឲ្យដឹងដែរថា Boeing មានរោងចក្រផលិតតួយន្តហោះប្រភេទ...
បរទេស៖ នៅក្នុងដំណើររិះគន់ជាក់ស្តែង សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនមិនអាចអត់ទ្រាំបានទេ ចំពោះកំហុសឆ្គង់របស់ប្រទេស ជាសមាជិករបស់អង្គការ សុខភាពពិភពលោក ក្នុងការផ្តល់ព័ត៌មានដ៏ត្រឹមត្រូវ ពេញលេញនិងទាន់ពេលវេលា ស្តីពីការផ្ទុះឆ្លងជម្ងឺនានា។ ថ្លែងទៅកាន់គណៈកម្មាធិការ ប្រតិបត្តិការអង្គការសុខភាពពិភពលោក អនុរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Brett Giroir ក៏បានស្នើឲ្យមានសកម្មភាព លើកំណែទម្រង់អង្គការសុខភាពពិភពលោក ដែលបានស្នើហើយដោយប្រទេសនានា ដែលរួមមានសហរដ្ឋអាមេរិក...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យគណៈកម្មការចំរុះខេត្ត បន្តពន្លឿនដោះស្រាយបញ្ហាក្រុមអាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរដឺលនៅសល់ អោយបានឆាប់ចប់ក្នុងជំហានទី ២ នេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនារសៀលថ្ងៃទី៥ ខែតុលាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារដោះស្រាយទំនាស់ របស់អាជីវករផ្សារព្រែកដំបូក ដោយមានការចូលរួមពី លោក លោកស្រី...
ភ្នំពេញ៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគ អាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ។ គ្រប់ៗគ្នាជឿថា អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុត ក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង ។ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃការរស់ នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុត នៅលើពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ណេសត្លេ សុខភាពល្អ...
បរទេស៖ ប្រធានរដ្ឋសភាតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទនេះថា កោះតៃវ៉ាន់សង្ឃឹមថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានសុខភាពឆាប់ប្រសើរឡើង ពីមេរោគកូរ៉ូណា ដូច្នេះលោកអាំចបន្តដឹកនាំលោកសេរី ក្នុងការប្រឆាំងទប់ទល់នឹងកំហឹងរបស់ចិន។ ថ្លែងនៅមុនពេល ពិធីអបអរទិវាជាតិតៃវ៉ាន់ ប្រធានរដ្ឋសភា លោក You Si-kun បានមានប្រសាសន៍ថា លោកស្លុតចិត្តដែលលឺថាលោក ត្រាំ ឈឺ និងថា...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាល មានគោលន យោបាយ ប្រែក្លាយតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្ម ជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ចូលរួមពង្រឹងប្រសិទ្ធភាព អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។...
ភ្នំពេញ៖ រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ សំខាន់ៗ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរបៀបវារៈដែលបានអនុម័ត កាលពីសម័យប្រជុំរដ្ឋសភា កាលពីថ្ងៃទី៥ ខែតុលា ម្សិលមិញ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភា លើកយកមកបន្តពិភាក្សា និងអនុម័តក្នុងសម័យប្រជុំថ្ងៃនេះ មាន៖ ១-...
បរទេស៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កំពុងតែធ្វើដំណើរទៅកាន់ប្រទេសកាតា សម្រាប់ជំនួបទ្វេភាគីមួយ ជាមួយថ្នាក់ដឹកនាំកាតា ប៉ុន្តែនឹងមិនប្រារព្ធកិច្ចប្រជុំ ជាមួយមន្ត្រីតាលីបង់នោះទេ បើទោះជាកិច្ចពិភាក្សាសន្តិភាព កំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងដូហាក៏ដោយ។ ជំនួយការរបស់ លោកប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា លោក Ashraf Ghani និងក្រុមការងាររបស់លោក ឈប់ដំបូងនៅក្នុងប្រទេសគុយវ៉ែត...
បរទេស៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ តាមសេចក្តីរាយការណ៍ បាននិយាយថា វត្តមានរបស់មូលដ្ឋានទ័ពជើងទឹក និងទ័ពជើងអាកាសរុស្ស៊ី នៅក្នុងប្រទេសរបស់លោក ជួបទប់ស្កាត់ឥទ្ធិពលរបស់អំណាច លោកខាងលិចនៅក្នុងតំបន់ ស្របពេលដែលការ ប្រយុទ្ធបង្ក្រាមពួកបះបោរ កំពុងតែថយចុះ។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយប៉ុស្តិ៍ទូរទស្សន៍ ក្រសួងការពារជាតិរុស្ស៊ី Zvezda នៅគម្រប់ខួបទី៥ នៃកិច្ចអន្តរាគមន៍របស់ ទីក្រុងមូស្គូក្នុងប្រទេសស៊ីរីនោះ...
ភ្នំពេញ៖ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានជំរុញមន្រ្តីទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់បន្តអនុវត្តការងារ រឹតបន្តឹងបទល្មើសដឹក លើសទម្ងន់កម្រិតកំណត់ ឲ្យកាន់តែប្រសើរឡើង។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោក សេង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចបានធ្វើនៅកំហុស ដោយអចេតនាមួយ គឺប្រើវ៉ែនតាពណ៍ខ្មៅ ក្នុងពេលដង្ហែ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ យាងទៅទីក្រុងប៉េកាំង...
ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ បានដឹកនាំប្រតិភូ និងគណៈកម្មការ ជំនាញ ធ្វើដំណើរទស្សនកិច្ច និងពិនិត្យវឌ្ឍនភាព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រសៀលថ្ងៃចន្ទ ៣រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ នៅថ្ងៃចន្ទ បានវិលត្រឡប់មកសេតវិមានវិញហើយ បន្ទាប់ពីចំណាយពេល ៣ យប់នៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ចំពោះការឆ្លងវីរុសកូរ៉ូណា ដោយក្រុមគ្រូពេទ្យរបស់គាត់ បានយល់ព្រមពីការចាកចេញនេះ តែក៏មានព្រមានថា លោកប្រហែលជាមិនទាន់ចេញ ធូរស្រាលទាំងស្រុងនៅឡើយទេ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០...
បាងកក៖ រាជរដ្ឋាភិបាលថៃ នៅថ្ងៃច័ន្ទបានតែងតាំងលោក Arkhom Termpittayapaisith អតីតរដ្ឋមន្រ្តីដឹកជញ្ជូន ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មី របស់ប្រទេសថៃ ជំនួសលោក Pridi Daochai ដែលបានលាលែងពីតំណែង កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ បន្ទាប់ពីបានឡើងកាន់តំណែងត្រឹមតែ ២០ ថ្ងៃនៅក្នុងការិយាល័យ។ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា កាលពីចុងសប្តាហ៍មុន បានដាក់ឈ្មោះរបស់លោក Arkhom...
ភ្នំពេញ៖ លោក ហ៊ុន ប៉ូគា លោកញ៉ែម សំណាង និងអ្នកស្រីឡៅ សុគន្ធមាលា តំណាងលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានបានដឹកនាំក្រុមការងារ នាំយកអំណោយទៅ ចែកជូនដល់គ្រួសារអ៊ុំស្រី ហ៊ិន អាំ...
បរទេស៖ សារព័ត៌មានបរទេសកាលពីថ្ងៃសៅរ៍ បានចេញផ្សាយថាលោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា បានអនុញ្ញាតិឲ្យមានការ បើកផ្លូវរូងក្រោមដីត្រង់ចំណុច ហិម៉ាល័យដែលវានឹងអាច ធ្វើឲ្យឥណ្ឌាមានសមត្ថភាពក្នុងការ បញ្ជូនកងទ័ពទៅកាន់ព្រំដែនចិន កាន់តែលឿនជាងមុន ខណៈភាពតានតឹងនៅតែបន្តកើនឡើង រវាងប្រទេសជិតខាងអាស៊ី២នេះក្តី។ គួរឲ្យដឹងដែរថា ផ្លូវរូងក្រោមដីមួយនេះ អាចធ្វើដំណើរឆ្លងកាត់ចេញពីរដ្ឋ Himachal Pradesh ភាគខាងជើងរបស់ប្រទេសឥណ្ឌា ហើយស្ថិតនៅលើផ្លូវមួយ ក្នុងចំណោមផ្លូវធំពីរសម្រាប់...
បរទេស៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងមករដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែល បានធ្វើការចោទប្រកាន់ប្រទេសតួកគីថា គឺជាតួអង្គដែលកំពុងព្យាយាម ធ្វើឲ្យមាន អស្ថិរភាពតំបន់ និងតែងតែមានគំនិតប្រឆាំង ទៅនឹងកិច្ចប្រឹងប្រែង ដើម្បីសន្តិភាពក្នុងតំបន់។ ជាធម្មតាអ៊ីស្រាអែលតែងតែ បានព្យាយាមចៀសវាងនូវសកម្មភាព ស្តីបន្ទោសជាសាធារណៈ ទៅលើប្រទេសតួកគីណាស់ ដោយសង្ឃឹមថានឹងអាច រក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការទូតទោះបីជាជំហរគាំទ្រប៉ាឡេស្ទីន របស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅតែកើតមានឡើងអស់រយៈពេល ជាងមួយទសវត្សរ៍ក៏ដោយ៕ រដ្ឋមន្ត្រីការពារជាតិរូបនេះក៏ បានអំពាវនាវឱ្យមានការដាក់សម្ពាធបន្ថែម...
ភ្នំពេញ៖ ក្រោយពីមានសេចក្តីប្រកាស ជ្រើសរើសកម្មករជាច្រើននាក់ បន្ថែមបម្រើការប្រមូលសំរាម ជំនួសឲ្យកម្មករ ស៊ីនទ្រី ដែលធ្វើកូដកម្ម លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឲ្យកម្មករ ដែលកំពុងធ្វើកូដកម្ម ត្រូវឈប់ជាបន្ទាន់ ដោយកុំយក សម្រាមធ្វើជាចំណាប់ខ្មាំង ក្នុងការទាមទារលក្ខខណ្ឌ ផ្ទុយពីច្បាប់កំណត់។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើកឡើងតាមបណ្តាញសង្គម នាយប់ថ្ងៃទី៥...
ករណីវិវាទដីធ្លីរយៈពេល ៤ឆ្នាំ រវាង លោកស្រី ឡៃ គីមហុង ភរិយា នាយឧត្តមសេនីយផ្កាយ៤ ប៊ុន សេង នៅខេត្តបាត់ដំបង និងប្រជាពលរដ្ឋ ៥ គ្រួសារ ១)ជិន ជន, ២)សួន បូរ៉ា, ៣)សំ ថាន, ៤)ជា សារ៉ាត់, ៥) ជួន ជីវិន លើផ្ទៃដីចំនួនជាង៥ហិកតា (៥៣,៣៩៤) ដែលមាទីតាំង នៅភូមិ ទួលពង្រ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រុះសម្រួលបញ្ចប់ទាំងស្រុងហើយ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោ កាលពីព្រឹកថ្ងៃទី ៥ ខែតុលា ២០២០ នៅវិមានសន្តិភាព។ លទ្ធផលនៃការសម្រុះសម្រួលបញ្ចប់វិវាទនេះ គឺភាគី លោកស្រី ឡៃ គីមហុង ព្រមទទួលយកប្រាក់ចំនួន ១៣ម៉ឺនដុល្លារ ហើយសុខចិត្តផ្តល់ដីទាំងអស់ ទៅអោយប្រជាពលរដ្ឋទាំង៥គ្រួសារ ដោយក្នុងនោះបានផ្តល់ជូនទាំងផលដំណាំចំការដំឡូងដែលកំពុងដាំដុះទាំងអស់ (តម្លៃប្រមាណ$7,500) អោយទៅភាគីពលរដ្ឋទាំង ៥គ្រួសារ ដែលយល់ព្រមទទួលយកដីទាំងអស់មកគ្រប់គ្រងវិញ។ រឿងវិវាទដីធ្លីរវាងភាគីទាំង៦ខាងលើ បានកើតឡើងតាំងពីឆ្នាំ ២០១៦ ដោយភាគីម្ខាងៗអះអាងថាជាដីរបស់ខ្លួន។ ប៉ុន្តែជាក់ស្តែងគឺភាគឺលោកស្រី ឡៃ គីមហុង បានកាន់កាប់អាស្រ័យផលដាំដំឡូងលក់ជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនោះដែរ ភាគីខាងប្រជាពលរដ្ឋក៏បានអះអាងថាខ្លួនមានលិខិតស្នាមប័ណ្ណកាន់កាប់ដី លើទីតាំងតែមួយដូចគ្នា។ ដោយសារតែភាគីម្ខាងៗ ទាមទារយកឈ្នះយកត្រូវរៀងៗខ្លួន ក៏បានប្តឹងគ្នា ទៅអាជ្ញាធរមានសមត្ថកិច្ច អោយជួយដោះស្រាយ។ ប៉ុន្តែអាជ្ញាធរដោះស្រាយមិនចេញ ក៏បានប្តឹងគ្នាបន្តទៅស្ថាប័នតុលាទៀតផង ប៉ុន្តែនៅតែគ្មានដំណោះស្រាយដដែល។ ដោយបានមើលឃើញពីប្រសិទ្ធិភាពនៃដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ លោកស្រី ឡៃ គីមហុង បានសម្រេចដាក់ពាក្យគោរពចូលមកសម្តេចតេជោ កាលពីថ្ងៃទី ៤ កញ្ញា ២០២០ ដើម្បីសុំជួយរកយុត្តិធម៍ជូនគាត់។ នៅក្នុងឱកាសនោះដែរ លោក ដួង តារាជំនួយការផ្ទាល់សម្តេចតេជោ បានចុះទៅខេត្តបាត់ដំបងទៅជួបពិភាក្សាសម្របសម្រួលជាមួយ លោកស្រី ឡៃ គីមហុង និង នាយឧត្តមសេនីយ ប៊ុន សេង ជាច្រើនលើកច្រើនសារ អំពីករណីវិវាទខាងលើ។ នៅព្រឹកមិញ ថ្ងៃទី ៥ តុលា នេះ លោក ដួង តារា ក៏បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមេធាវីទាំងសង្ខាង មកប្រជុំពិភាក្សាសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងជាលើកចុងក្រោយនៅវិមានសន្តិភាព ដែលជាលទ្ធផលគឺភាគីទាំងអស់ក៏បានព្រមព្រៀងគ្នា ផ្តិតមេដៃបញ្ចប់វិវាទ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ក្រោមការសម្របសម្រួលរបស់លោក ដួង តារា។ ពិតណាស់ វិវាទដ៏រាំរ៉ៃយូររាប់ឆ្នាំ យូរយ៉ាងណាក៏ដោយ ហើយទោះបីភាគីនីមួយៗ មានឥទ្ធិពល បុណ្យស័ក្តិធំ និងទ្រព្យសម្បត្តិតិចឬច្រើនយ៉ាងណាក្តី ប៉ុន្តែបើយកដំណោះស្រាយឈរលើ គោលការណ៍ឈ្នះឈ្នះតេជោ ជាមួយនឹងគុណធម៌ មកដោះស្រាយហើយនោះ គឺនឹងទទួលបានលទ្ធផលល្អជាមិនខាន ដូចករណីខាងលើនេះស្រាប់។ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោកស្រី ឡៃ គីមហុង និងប្រជាពលរដ្ឋ៥គ្រួសារដូចជាលោក ជិន ជន, លោក សួន បូរ៉ា, លោកស្រី សំ ថាន, លោក ជា សារ៉ាត់, និង លោក ជួន ជីវិន ដែលបានជ្រើសរើសដំណោះស្រាយបញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលទទួលបានលទ្ធផលឈ្នះឈ្នះជាមួយនឹងស្នាមញញឹមគ្រប់ៗគ្នា។ លោក ដួង តារា ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងតែមានក្តីស្រលាញ់ សណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់ ចំពោះពលរដ្ឋនៅគ្រប់ទីកន្លែង ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។ លោក ដួង តារា បានអំពាវនាវដល់មន្រ្តី និងអ្នកមានទ្រព្យស្តុកស្តម្ភ សូមជ្រើសរើសដំណោះស្រាយ តេជោឈ្នះឈ្នះ ដើម្បីបញ្ចប់រាល់នូវគ្រប់វិវាទតូច ធំទាំងអស់ នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែក ឭជួយដល់ប្រមុខដឹកនាំរបស់យើង ដើម្បីភាពសុខដុមនីយកម្ម នៅក្នុងសង្គមជាតិយើងទាំងមូល៕ (ហ្វេសប៊ុកផេក Duong Dara)
បរទេស៖កាលពីចុងសប្តាហ៍កន្លងមករដ្ឋមន្រ្តីក្រសួងការបរទេស អាល្លឺម៉ង់លោក Heiko Maas បាននិយាយ ថាប្រទេសអាល្លឺម៉ង់រំពឹងថា សហគមន៍អ៊ឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញ ការបំពុលមេដឹកនាំ បក្សប្រឆាំង លោក Alexei Navalny ដោយសារជាតិគិមីម្យ៉ាង ដែលត្រូវបានអន្តរជាតិ ហាមឃាត់ ។ រំលឹកដែរថា លោក Navalny បានសន្លប់បាត់ស្មារតីកាលពីដើម ខែកញ្ញាបន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗក្នុងពេលហោះហើរនៅកាន់តំបន់ស៊ីបេរីកាលពីថ្ងៃទី ២០...
បរទេស៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានជូនពរដល់ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ ឱ្យជាសះស្បើយ ពីជំងឺកូវីដ១៩ ទោះបីមានទំនាក់ទំនងរវាងប្រទេស ទាំងពីរ មិនល្អយ៉ាណាក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បច្ចុប្បន្នលោក ត្រាំ កំពុងត្រូវបានគេព្យាបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរតាម ឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃសៅរ៍ ទី០៣ ខែតុលានេះ ដើម្បីទទួលការព្យាបាលវីរុសCovid-19 ខណៈដែលលោកប្រធានាធិបតីរូបនេះ រួមទាំងស្ត្រីទី១ មេឡានៀត្រាំ (ភរិយា)...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ