បរទេស៖ ប្រេសិតជាន់ខ្ពស់របស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី និងសហភាពអឺរ៉ុប បានចាប់ផ្តើមពេលវេលាប្រកបដោយភាពវិជ្ជមាន ហើយការបោះជំហានធ្វើការចាប់ផ្តើមឡើងវិញ នូវការពិភាក្សាគ្នាជាមួយក្រិក ជុំវិញរឿងអ៊ីដ្រូកាបូន នៅសមុទ្រមេឌីទែរ៉ានេ ទទួលបានការស្វាគមន៍ ប៉ុន្តែសហភាពអឺរ៉ុបនៅតែ ព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស។ លោក Josep Borrell ជាប្រធានគោលនយោបាយ បរទេសសហភាពអឺរ៉ុប នៅរួមជាមួយរដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងបានឃើញភាពប្រសើរឡើង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ប្រចាំថ្ងៃ ដែលមានក្នុងកំណត់ត្រាខ្ពស់បំផុត ជាង៤.៣០០នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលរដ្ឋបាលថ្មីចូលកាន់មុខតំណែង ។ សរុបទៅមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨៨.១៥៦នាក់ និងមានអ្នកស្លាប់ចំនួន៤.៣៨៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ។នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ករោគសហរដ្ឋអាមេរិក...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខ និងក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា បំផ្ទុះគ្រាប់បែកអត្តឃាត ដោយកម្រកើតមានឡើង បានបំផ្ទុះ២ដងផ្ទួនៗគ្នា នៅភាគកណ្តាលនៃក្រុងបាដាដ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់៣២នាក់ និងបង្កឲ្យមានរបួសចំនួន១១០នាក់ ។ ប្រភពពីក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ស៊ិនហួថា គ្រាប់បែកអត្តឃាតមួយ បានបំផ្ទុះឡើងចេញ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន រួមទាំងធ្វើចត្តាឡីស័កផងដែរ ប្រសិនបើចូលមកកម្ពុជា ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៣ មករានេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍ បានបង្ហាញនូវសុទិដ្ឋិនិយមថា ចំណងមិត្តភាពរវាងទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីនតោន នឹងមានភាពល្អឥតខ្ចោះ ស្ថិតក្រោមការដឹកនាំ របស់ប្រធានាធិបតីអាមេរិកថ្មី គឺលោក ចូ បៃដិន។ យោងតាមសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ របស់ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានមានព្រះរាជបន្ទូលថា ការណាត់ជួបធ្វើឡើង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា កម្ពុជាចែករំលែកក្តីប្រាថ្នារួម ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា មន្ត្រីជាន់ខ្ពស់មួយរូប មកពីក្រសួងសុខាភិបាល សហព័ន្ធថា ពលរដ្ឋជិត១លាននាក់ បានទទួលការចាក់វ៉ាក់សាំង ប្រឆំាងនឹងជំងឺកូវីដ១៩ រួចរាល់ហើយ នៅក្នុងប្រទេសឥណ្ឌា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ។ លោក Manohar Agnani រដ្ឋលេខាធិការសុខាភិបាល បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន យ៉ាងដូច្នេះថា...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសជប៉ុន បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.៦៥២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស បានកើនឡើងដល់ ៣៥២.៦៨៨នាក់ ។ យោងតាមមន្ត្រីសុខាភិបាល បានឲ្យដឹងថា ពលរដ្ឋចំនួន៩៤នាក់ បានស្លាប់នៅទូទាំងប្រទេស ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺ បានកើនឡើងដល់...
បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានសេតវិមាន លោក Jen Psaki បាននិយាយថា សហរដ្ឋអាមេរិក ព្យាយាមពង្រីកនិងពង្រឹងការទប់ស្កាត់នុយក្លេអ៊ែលើអ៊ីរ៉ង់ តាមរយៈកិច្ចការការទូត ហើយបញ្ហានោះនឹងជាផ្នែកនៃកិច្ចពិភាក្សាមុនគេរបស់លោកប្រធានាធិបតី ចូ បៃដិន ជាមួយសមភាគីបរទេសនិងសម្ពន្ធមិត្ត។ នៅក្នុងសន្និសីទកាសែតមួយ លោក Jen Psaki បាននិយាយថា “លោកប្រធានាធិបតី បានធ្វើឲ្យប្រាកដថា លោកជឿថា តាមរយៈការអនុវត្តកិច្ចការការទូត...
ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ បានផ្ញើលិខិតរំលែកទុក្ខមួយច្បាប់ ជូនលោកស្រី សុខ សោភ័ណ ដែលបានបាត់បង់សា្វមី គឺលោក ជាង សុខា អតីតនិពន្ធនាយក កាសែត ខ្មែរថាមស៍។ នៅក្នុងលិខិតរំលែកទុក្ខនោះ ស្ថានទូតចិន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធម្សិលមិញនេះ បានទាមទារឱ្យមានការដកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវ កងកម្លាំងសហរដ្ឋអាមេរិក ពីប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបានថ្កោលទោសចំពោះអ្វីដែលខ្លួនហៅថា ការអនុវត្តន៍អរិភាពរបស់កងកម្លាំង សហរដ្ឋអាមេរិក នៅភាគឦសាននៃប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់កម្លាំងសហរដ្ឋអាមេរិកពីបទ“ លួចជាប្រព័ន្ធ” នៃធនធានប្រេង និងកសិកម្មនៅភាគខាងជើងប្រទេសស៊ីរីបន្ថែមលើការនាំកម្លាំងយោធាទៅផ្នែកមួយនៃប្រទេសនេះ។ ក្រសួងបានចោទប្រកាន់ថា អតីតប្រធានាធិបតីលោក ដូណាល់...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី លោក Khurelsukh Ukhnaa បានដាក់ពាក្យលាឈប់ពីតំណែងដល់រដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយមានបាតុកម្មតវ៉ា នៅក្នុងរដ្ឋធានី Ulaanbaatar ជុំវិញរឿងការគ្រប់គ្រងរបស់រដ្ឋាភិបាល លើការរាតត្បាតនៃជម្ងឺកូវីដ១៩។នៅក្នុងសេចក្តីថ្លែងការណ៍សុំលាឈប់ពីតំណែង លោក បានមានប្រសាសន៍ថា លោកគួរតែមានទំនួលខុសត្រូវចំពោះខ្លួនលោកផ្ទាល់ និងទទួលតាមការទាមទាររបស់សាធារណជន។ ពាក្យសុំលាឈប់របស់លោក តាមសេចក្តីរាយការណ៍ ចាំបាច់ត្រូវទទួលការអនុម័តពីរដ្ឋសភា។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Montsame បាននិយាយថា បាតុកម្មតវ៉ា បានផ្ទុះឡើងកាលពីថ្ងៃពុធម្សិលមិញនេះ...
(CNN) សហរដ្ឋអាមេរិកបានកំណត់ ជាផ្លូវការថា ប្រទេសចិនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនងប្រជាជនម៉ូស្លីមអ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចនិងសាសនា ដែលរស់នៅភាគពាយព្យនៃតំបន់ស៊ីនជាំង។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ នៅថ្ងៃពេញមួយថ្ងៃចុងក្រោយនៃរដ្ឋបាល ត្រាំ ថា “អំពើប្រល័យពូជសាសន៍នេះកំពុងបន្តហើយ យើងកំពុងមើលឃើញពីការប៉ុនប៉ងជាប្រព័ន្ធដើម្បីបំផ្លាញជនជាតិអ៊ុយហ្គ័រ ដោយរដ្ឋភាគីចិន”...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងមុខតំណែងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជូនឥស្សរជន៣រូប ។ ឥស្សរជន៣រូបនោះរួមមាន៖ ១. លោក ជូ វិជិត្ត២. លោក គង់ វិបុល...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស កាលពីថ្ងៃពុធថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១.៨២០នាក់ បានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដែលជាតួលេខខ្ពស់បំផុតនៃអ្នកស្លាប់ ដែលបានរាយការណ៍ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីផ្ទុះជំងឺឡើង នៅក្នុងប្រទេស ។ ទិន្នន័យបានបង្ហាញថា សរុបអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលឥឡូវនេះចំនួន៩៣.២៩០នាក់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ប្រភពពីអង្គភាពសម្ងាត់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធាចំនួន០៤នាក់ត្រូវបានសម្លាប់ និង០៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះដ៏ខ្លាំងមួយ ដោយគ្រាប់បែកច្នៃ នៅក្នុងស្រុក Sibi ខេត្ត Balochistan ស្ថិតនៅភាគនីរតីនៃប្រទេសប៉ាគីស្ថាន ។ ប្រភពបានប្រាប់ដល់ស៊ិនហួន ដោយសុំមិនបញ្ចេញឈ្មោះថា ឧប្បត្តិហេតុនេះបានកើតឡើង កាលពីរសៀលថ្ងៃពុធ ។...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាង ចិន-កម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនង និងចំណងមិត្តភាពដ៏អស្ចារ្យ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ ក្នុងពិធីសម្ពោធបើកដំណើរការ«ភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៥» នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ លោក...
ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងការពារសង្គម បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូឡុំប៊ី បានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៧.៩០៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅទូទាំងប្រទេស បានកើនឡើងដល់១.៩៥៦.៩៧៩នាក់ ។ ក្រសួងបានឲ្យដឹងថា ប្រទេសកូឡុំប៊ី បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនយន៣៩០នាក់...
បរទេស ៖ ដោយជំរុញប្រជាជនអាមេរិក មកពីគណបក្សទាំងពីរ ឲ្យធ្វើការថ្កោលទោសទង្វើ របស់ចិននោះ មន្ត្រីនាំពាក្យឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយប្រាប់ថា ទង្វើចិនដាក់ទណ្ឌកម្មលើអតីតមន្ត្រីនៃរដ្ឋបាលលោក ត្រាំ គឺជាអំពើគ្មានផលល្អនិងគ្មានការពិចារណា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Emily Horne ដែលជាមន្ត្រីនាំពាក្យ ឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី...
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារអបអរសាទរ ចំពោះប្រធានាធិបតីអាមេរិក ឡើងកាន់តំណែងថ្មី លោក ចូ បៃដិន និងបានប្តេជ្ញាធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្មី លើបញ្ហានានា ដែលរួមបញ្ចូលទាំងដំណើរ ការសន្តិភាពលើឧបទ្វីបកូរ៉េផង ។ នៅក្នុងអំឡុងពេលសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យ លោក...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្តីពី ផលប៉ះពាល់នៃ គ្រឿងស្រវឹង ជូនអ្នកសារព័ត៌មាន មកពី១៦ស្ថាប័នផ្សេងៗគ្នា ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹង ក្នុងការយកទៅផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ។ វគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងដឹងពីផល ប៉ះពាល់នៃការប្រើប្រាស់ផលិតផលគ្រឿង ស្រវឹង ,យុទ្ធសាស្ដ្រទីផ្សារទីៗ របស់ឧស្សាហកម្មគ្រឿងស្រវឹង ,វិធានការមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយហានិភ័យ...
ភ្នំពេញ ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់ការគាំទ្រដល់ អង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីអាកាសធាតុឡើងវិញ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «សហរដ្ឋអាមេរិក នឹងបន្តផ្តល់ការគាំទ្រ ដល់អង្គការសុខភាពពិភពលោកឡើងវិញ ហើយចូលរួមឡើងវិញ...
បរទេស៖ ក្រោយមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថាទង្វើចិនលើប្រជាជនមូស្លីភាគតិច Uyghur គឺជាអំពើប្រល័យពូជសាសន៍នោះ មហាយក្សអាស៊ីមួយនេះ បានដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ត្រាំ នានា ដែលរួមមានទាំងអតីតរដ្ឋមន្ត្រីការបរទេស គឺលោក Mike Pompeo ផង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញភ្លាមៗក្រោយលោក ចូ បៃដិន ឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានស្វាគមន៍ បទបញ្ជាប្រតិបត្តិថ្មី របស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដើម្បីបញ្ឈប់ការសាងសង់ជញ្ជាំង នៅតាមព្រំដែន រវាងអាមេរិក – ម៉ិកស៊ិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៤៨នាក់ ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរ សមុទ្រនៃប្រទេសលីប៊ី ។ អង្គការជនអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “បុគ្គលិករបស់ IOM នៅឯកំពង់ផែទ្រីប៉ូលី នឹងផ្តល់ការជំនួយបន្ទាន់ដល់ជនអន្តោប្រវេសន៍ចំនួន៤៨នាក់ ដើម្បីឲ្យវិលចូលច្រាំងសមុទ្រវិញ ដោយឆ្មាំការពារដែនសមុទ្រនៅថ្ងៃនេះ”...
វ៉ាស៊ិនតោន ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden កាលពីថ្ងៃពុធនេះ ក្នុងពេលឡើងតំណែងភ្លាម លោកបានចុះហត្ថលេខា ចេញបញ្ជាឲ្យអាមេរិក ក្នុងការវិលត្រឡប់ចូលទៅក្នុងកិច្ចព្រមព្រៀង បម្រែបម្រួលអាកាស នៃទីក្រុងប៉ារីសឆ្នាំ២០១៥ ភ្លាម។ ការធ្វើសច្ចាប្រណិធាន បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៦ លោក Biden បានចុះហត្ថលេខាលើ សេចក្តីសម្រេចចិត្ត ដើម្បីអនុញ្ញាតិឲ្យអាមេរិកក្នុងការវិលត្រឡប់ចូលទៅ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បានរៀបចំពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៦.៥៥០ម៉ែត្រ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់ សាំងស៊ីណូហ្វាម ដែលប្រឆាំងជាមួយជំងឺកូវីដ-១៩របស់ចិន នឹងមកដល់ប្រទេសកម្ពុជា ហើយសម្ដេច ជាអ្នកចាក់មុនគេបង្អស់ ដើម្បីបង្ហាញគុណភាពវ៉ាក់សាំង ជូនប្រជាជនខ្មែរទូទាំងប្រទេស។ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន...
ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដែលមិនធ្លាប់មាន ពីមុនដល់ទីផ្សារកសិផលអន្តរជាតិក៏ដោយ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៩ មកកិច្ចសហប្រតិបត្តិការផែ្នកកសិកម្ម រវាងចិននិងកម្ពុជា បានកើនឡើងដោយផ្ទុយនឹងនិន្នាការ។ ការនាំចេញកសិផលពិសេសរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដូចជា ផែ្លចេកនិងអង្ករជាដើម បានកើនឡើងជាបន្តបន្ទាប់។ ដោយឡែកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ ដែលចិននិងកម្ពុជាបានចុះហត្ថលេខា បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការពូនជ្រំកាលានុវត្តនភាពថ្មី និងត្រួសត្រាយនិម្មាបនកម្មថ្មី ក្នុងកិច្ចសហប្រតិបត្តិការផែ្នក កសិកម្មរវាងប្រទេសទាំងពីរ។...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
