បរទេស៖ ប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នឹងសហការគ្នា ក្នុងដំណើរប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា នេះបើតាមសម្តី របស់ប្រទេសទាំងពីរ និយាយកាលពីថ្ងៃព្រហស្បតិ៍ ហើយនេះគឺជាការជំរុញ បង្កើតអាចទៅរួចមួយ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អ៊ីស្រាអែល ដើម្បីធ្វើឲ្យចំណងមិត្តភាព មានភាពប្រក្រតីវិញ ជាមួយបណ្ដាប្រទេស នៅឈូងសមុទ្រអារ៉ាប់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ សហភាពអារ៉ាប់រួម ឈ្មោះ WAM បានរាយការណ៍ប្រាប់ថា ក្រុមហ៊ុនឯកជនចំនួនពីរ...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានទទួលយកសំណើ របស់សហភាពអឺរ៉ុប បង្កើតកិច្ចពិភាក្សាគ្នាថ្មី ដើម្បីនិយាយគ្នាអំពីការគម្រាមកំហែង ដែលចិនបង្កឡើង ចំពោះលោកខាងលិច នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សេចក្តីប្រកាសបែបនេះ របស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកនិយាយថា រដ្ឋបាលលោក ត្រាំ...
បរទេស៖ យន្តហោះយោធា របស់ប្រទេសចិនមួយគ្រឿង បានហោះចូល ទៅក្បែរយន្តហោះ សហរដ្ឋអាមេរិកមួយគ្រឿង ដែលកំពុងតែសំកាំង ចាក់សាំងក្នុងអាកាស នៅក្បែរដែនអាកាសរបស់កោះតៃវ៉ាន់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់។ យោងតាម ប្រភពព័ត៌មានពីកាសែត Voice of America បានឲ្យដឹងថា សេចក្តីរាយការណ៍ ដែលថាយន្តហោះចិន ចូលទៅជិតយន្តហោះអាមេរិកនេះ គឺត្រូវបានធ្វើឡើង...
ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០៖ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A21s ដែលទើបតែបញ្ចេញលក់ លើទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ គឺបានទាក់អារម្មណ៍ អ្នកនិយមប្រើប្រាស់ស្មាតហ្វូនយ៉ាងច្រើន លើសពីការស្មានដោយម្នាក់ៗមានការភ្ញាក់ផ្អើល និងអន្ទះសារចង់ដឹងការពិត ពីលក្ខណៈសម្បត្តិលម្អិត និងតម្លៃថា តើវាអស្ចារ្យដូចនឹងអ្វី ដែលក្រុមហ៊ុនបានធ្វើការប្រកាស នៅថ្ងៃដាក់លក់ដំបូង ដែរឬយ៉ាងណា!...
បរទេស៖ ប្រទេសបារំាង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យកងកម្លាំង នៅក្នុងប្រទេសលីប៊ីឈប់ប្រយុទ្ធគ្នា និងឲ្យភាគីខាងក្រៅ ឈប់ធ្វើការជ្រៀតជ្រែកណាមួយ ក្នុងគោលបំណង ព្យាយាមឲ្យមានកិច្ចពិភាក្សានយោបាយ វិលត្រឡប់មកវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រទេសទាំងនេះ បាននិយាយប្រាប់ដូច្នេះថា “ដោយមើលឃើញ ពីហានិភ័យកើនឡើង នៃស្ថានភាពកាន់តែដុនដាប នៅក្នុងប្រទេសលីប៊ីនោះ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានកំណត់ប្រទេសកូរ៉េខាងជើង ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានការជួញដូរមនុស្ស ដ៏អាក្រក់បំផុតសម្រាប់រយៈពេល ១៨ ឆ្នាំជាប់ៗគ្នា។ របាយការណ៍ ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ របស់ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង មិនបានបំពេញ តាមបទដ្ឋានអប្បបរមា សម្រាប់ការលុបបំបាត់ការជួញដូរ ហើយមិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើដូច្នេះទេ ដោយទុកប្រទេសនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុតទី ៣...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា មិនសូវទំនើបដូចប្រទេសគេ ក៏ប៉ុន្តែកម្ពុជា បានខិតខំពង្រឹងការត្រួតពិនិត្យសុខភាព ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចេញចូល ក្នុងប្រទេសគ្រប់ច្រកទាំងអស់ ។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “កម្ពុជាទោះបី មិនសូវទំនើបដូចគេ...
បរទេស ៖ ប្រទេសរុស្ស៊ី បាននិយាយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានបោះបង់ចោល ការរៀបចំស្ម័គ្រចិត្ត អង្គការសហប្រជាជាតិមួយ ដែលមានគោលបំណង ការពារមន្ទីរពេទ្យ និងការដឹកជញ្ជូន ជំនួយមនុស្សធម៌ នៅក្នុងប្រទេសស៊ីរី មិនឲ្យរងការវាយប្រហារ ពីភាគីសង្គ្រាម។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានចោទប្រកាន់ក្រុមប្រឆាំង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសកុំជួបជុំ ការប្រមូលផ្ដុំមនុស្សច្រើន និងត្រូវរក្សាគម្លាតសុវត្ថិភាព នៅឆ្ងាយពីគ្នា ដើម្បីបន្តចូលរួមទប់ស្កាត់ ការរីករាលដាលកូវីដ១៩។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា បើទោះជា...
បរទេស៖ ប្រទេសជប៉ុន នៅពេលថ្មីៗនេះ ទើបបានលុបចោលផែនការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល មានមូលដ្ឋានលើគោក Aegis Ashore នៅទីតាំងចំនួនពីរកន្លែង ក្នុងប្រទេសជប៉ុន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ ដោយពោលសំដៅដល់ កិច្ចប្រជុំសម្ងាត់កាលពីថ្ងៃពុធ របស់ក្រុមប្រឹក្សាសន្តិសុខជាតិ ចូលរួមជាអធិបតីដោយ លោកនាយករដ្ឋមន្ត្រី...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថាការផ្តាច់ ទំនាក់ទំនងរវាងទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិត គឺជាភាពងាយរងគ្រោះ ដែលអាចបង្កការគំរាមកំហែង ដល់ការស្ទុះងើបឡើងវិញប្រសិនបើ វិនិយោគិនចង់បន្ថយហានិភ័យ។ ធនាគារកណ្តាលធំៗ នៅជុំវិញពិភពលោក បានចូលរួមចំណែកដល់ “ការបន្ធូរបន្ថយយ៉ាងច្រើន” នៃស្ថានភាពហិរញ្ញវត្ថុតាមរយៈ ការកាត់បន្ថយអត្រាការប្រាក់ និងការពង្រីកតារាងតុល្យការជាង ៦ ទ្រីលានដុល្លារអាមេរិករួមទាំង ការទិញទ្រព្យសម្បត្តិ ការប្តូររូបិយប័ណ្ណបរទេស និងកន្លែងផ្តល់ឥណទាន...
ភ្នំពេញ ៖ តាមរយៈអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបន្តក្រើនរំលឹកក៏ដូចជាដាស់តឿនឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩។ ការក្រើនរំលឹកនេះក្រោយកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩នាក់ទៀតបន្ទាប់ពីពួកគេបានធ្វើដំណើរត្រឡប់ មកពីឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងនៅព្រឹកថ្ងៃ២៧ មិថុនា។ លោកស្រី ឱ វណ្ណឌីន អ្នកនាំក្រសួងបានថ្លែងថា “សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ រងចាំតែមានឱកាស...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគាំទ្រការ ប្រើប្រាស់ដំណើរការដោះស្រាយ វិវាទរបស់អង្គការពាណិជ្ជកម្ម ពិភពលោក WTO ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម រវាងកូរ៉េខាងត្បូង និងជប៉ុន។ ការអត្ថាធិប្បាយរបស់លោក David Stilwell ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កើតឡើងបន្ទាប់ពីទីក្រុងសេអ៊ូល បានបើកបណ្តឹងសារជាថ្មីប្រឆាំងនឹង ការរឹតត្បិតការនាំចេញរបស់តូក្យូ នៅឯអង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសកូរ៉េខាងត្បូង...
សេអ៊ូល៖ កូរ៉េខាងជើង ហាក់ដូចជារំលងមហាបាតុកម្ម ប្រចាំឆ្នាំប្រឆាំងនឹង សហរដ្ឋអាមេរិកក្នុងខួបលើកទី៧០ នៃសង្គ្រាមកូរ៉េនៅសប្តាហ៍នេះ ចំពេលមានភាពជាប់គាំង ក្នុងការចរចានុយក្លេអ៊ែរ និងការព្រួយបារម្ភទាក់ទង នឹងជំងឺឆ្លងកូវីដ-១៩។ កាលពីអតីតកាលកូរ៉េខាងជើង តែងតែប្រារព្ធពិធីប្រឆាំង នឹងសហរដ្ឋអាមេរិក។ ការប្រមូលផ្តុំគ្នានៅទីលាន គីម អ៊ីលស៊ុងនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី២៥ មិថុនា នៃសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣ ប៉ុន្តែខ្លួនបានរំលង ព្រឹត្តិការណ៍នៅឆ្នាំ២០១៨...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បាននាំយកមួកសុវត្ថិភាព វិទ្យុទាក់ទងនិងសម្លៀកបំពាក់ឈុត ទៅឧបត្ថម្ភដល់កម្លាំងប្រជាការពារ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្តដល់ កម្លាំងប្រជាការពារ និងអជ្ញាធរសង្កាត់លេខ៤ ដែលបានបំពេញភារកិច្ចកន្លងមក ។ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ក្រៅពីសម្ភារៈខាងលើនេះ...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងល្បឿនយឺតមួយ នៅក្នុងខែមិថុនាជាងខែមុន ដោយសារសកម្មភាពសេដ្ឋកិច្ច បានបន្តឡើងវិញជាបណ្តើរៗ នៅទូទាំងពិភពលោក។ យោងតាមការស្ទង់មតិរបស់ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបាន គេប៉ាន់ស្មានថា មានចំនួន ៤០ ពាន់លានដុល្លារក្នុងខែនេះ គឺធ្លាក់ចុះ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវដល់ប្រទេសកូរ៉េខាងជើង ឱ្យចូលរួមក្នុងសកម្មភាពដ៏អង់អាច ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ក្នុងការឈានទៅរកសន្តិភាព រួមជាមួយនឹងសារព្រមាន ដ៏ច្បាស់ដើម្បីរំលឹកដល់ជម្លោះ ដែលបានចាប់ផ្តើមកាលពី ៧ ទសវត្សរ៍មុន។ លោកបានឲ្យដឹង នៅក្នុងសុន្ទរកថា មួយនៅឯពិធីរំលឹកខួប នៃសង្រ្គាមនៅមូលដ្ឋាន ទ័ពអាកាសសេអ៊ូល ដែលជាបរិវេណយោធា នៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ លោកបានចង្អុលបង្ហាញថា សង្គ្រាមរយៈពេល...
ភ្នំពេញ ៖ បញ្ហាស្ទះចរាចរណ៍ ការបើកបរលឿន ជែងគ្នា បញ្ហាដី ហុយ ខ្សាច់ជ្រុះធ្លាក់ ការចុចស៊ីប៉្លេយ៉ាងកងរំពង ពីរថយន្តធំៗ ដែលតែងតែកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ២១A ជាបញ្ហាអាទិភាពទីមួយដែលអាជ្ញាធរពាក់ព័ន្ធ និងអាជីវករកំពុងប្រកបអាជីវកម្ម ទាំងនេះ ត្រូវតែចូលរួមដោះស្រាយជាបន្ទាន់។ នេះជាប្រសាសន៍លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ បញ្ហាក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ២១A...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៧១នាក់ ក្នុងនោះមាន ស្ត្រី និងកុមារ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី ។ យោងតាមអង្គការ IOM ជនអន្តោប្រវេសន៍ចំនួន៧១នាក់ ក្នុងនោះរាប់បញ្ចូលទាំងស្ត្រី៤នាក់ និងកុមារ២នាក់ ត្រូវបាននាំយកមក ដល់រដ្ឋធានីទ្រីប៉ូលី របស់ប្រទេសលីប៊ី...
The History.com:ការវាយប្រហារតាម អាកាសដោយជប៉ុនរយៈពេលមួយសប្តាហ៍លើហុងកុង ដែលជាអាណានិគមចក្រភពអង់គ្លេសត្រូវ បានតាមដានបន្តនាថ្ងៃទី១៧ខែធ្នូឆ្នាំ ១៩៤១តាមរយៈដំណើរទស្សនកិច្ចរបស់បេសកជន ជប៉ុននិងជំនួបគ្នាជាមួយលោក Mark Young ដែលជាអភិបាលក្រុងហុងកុងដែល ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអង់គ្លេស។ នាថ្ងៃទី១៨ ខែធ្នូឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុនបានចាប់ផ្តើម ធ្វើការវាយលុយចូលទៅដល់តំបន់ សំខាន់ៗជាច្រើននៅក្នុងទីក្រុងហុងកុង យ៉ាងឆាប់រហ័សដោយសកម្មភាពនោះ បាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេសនិងចិនដែលរស់នៅទី នោះហើយទីបំផុតចក្រភពអង់គ្លេសបាន ចុះចាញ់ពីការវាយប្រហារដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុននៅចំថ្ងៃបុណ្យណូអែល។...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានឲ្យដឹងថា រយៈពេល៦ ខែ ឆ្នាំ២០២០ មានវិស័យឯកជន ចុះកិច្ចសន្យាផលិតកម្ម កសិកម្មជាមួយ នាយកដ្ឋានកសិ- ឧស្សាហកម្ម មានចំនួន៥១៦ករណី ។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក លោក វេង...
ភ្នំពេញ ៖ បើតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រយៈ ពេល២៦ថ្ងៃ ចាប់ពីថ្ងៃ១-២៦ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុប ចំនួន ២៩,៦៨៧គ្រឿង ក្នុងនោះ មម៉ូតូចំនួន ២១,៧៦៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ ប.ស.ស. សាខាខេត្តព្រៃវែង បានអមដំណើរ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ចុះសួរសុខទុក្ខបងប្អូន កម្មកររោងចក្រ ដែលកំពុងសម្រាកព្យាបាល របួសនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង ដែលបានរងគ្រោះថ្នាក់...
ភ្នំពេញ ៖ ទោះបីជាប្រទេសចិន បានដកសត្វឆ្កែ ចេញពីកាតាឡុកបសុសត្វជាតិរបស់ខ្លួន នៅចុងខែឧសភាឆ្នាំ ២០២០ ដោយការហាមឃាត់ ការលក់សត្វឆ្កែរស់ និងសាច់ឆ្កែជាអាហារក៏ដោយ ក៏ពិធីបុណ្យសាច់ឆ្កែ ដែលរៀបចំជាលក្ខណៈឯកជន នៅយូលីនរយៈពេល១០ថ្ងៃ រាប់ចាប់ពី ថ្ងៃទី ២១ ខែមិថុនា។ នេះបើយោងតាម អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ។...
BBC៖ បណ្តាញសង្គមវៀតណាម នាពេលថ្មីៗនេះ បានផ្សព្វផ្សាយនូវឯកសារ ដែលបានចុះផ្សាយជាយូរមកហើយ អំពីជំនួបរបស់សកម្មជន ដែលជាស្ថាបនិក២រូប គឺលោក David Ben Gurion របស់ប្រទេសអ៊ីស្រាអែល និងលោកហូជីមីញ របស់ប្រទេសវៀតណាម នៅប្រទេសបារាំង បន្ទាប់ពីសង្គ្រាមលោកលើកទី ២។ ឯកសារមួយចំនួន ត្រូវបានបោះពុម្ពផ្សាយ ដែលនិយាយថា ហូជីមីញ នៅពេលជួបជាមួយសកម្មជន...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រអ៊ែល បានកើនឡើងដល់២២.៤០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន៣៥៦នាក់ ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ បានកើនឡើងពី៣០៨នាក់ដល់៣០៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺដែលមាន ស្ថានភាពធ្ងន់ធ្ងរបំផុត បានកើនឡើងពី៤៦ដល់៤៧នាក់ ក្នុងចំណៅមអ្នកជំងឺចំនួន១៨៦នាក់ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ...
ភ្នំពេញ៖ លោក អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្ដេជ្ញាថា នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប ដែលគ្រោងទទួលចំណូល ប្រមាណ៣២៧.៣១១លានរៀល ខណៈគ្រោងចំណេញជាង ១០០.៨៩៧លានរៀល។ ក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៨...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ