បរទេស៖រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានស្នើឲ្យមានការ ដោះលែងភ្លាមៗ នូវជនជាតិកាណាដាពីររូប ដែលចិនចោទប្រកាន់ពីបទ ស៊ើបការណ៍សម្ងាត់ ដោយនិយាយថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភក្រៃលែង និងថា ការចាប់ឃុំខ្លួនមនុស្សទាំងពីរនាក់នោះ គឺជាទង្វើខុសច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់ដូច្នេះថា “ការចោទប្រកាន់ទាំងនោះ គឺជាហេតុផលនយោបាយ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ប្រាក់ ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៧) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១២ ៧៦០ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៣៤...
អង់គ្លេស៖ ២ប្រកួតជាប់គ្នា ក្រុមបាល់ទាត់ Manchester City រកបាន ៨ពិន្ទុបន្ថែម ពីការប្រកួតក្របខណ្ឌលីគកំពូល របស់ចក្រភពអង់គ្លេស ជាមួយក្រុម Burnley ដោយពិន្ទុ ៥-០ កាលពីយប់ម៉ិញ និង ក្រុមកាំភ្លើងធំជាមួយពិន្ទុ ៣-០ កាលពីប៉ុន្មានថ្ងៃមុន។ ៥ពិន្ទុជាមួយ Burnley រកបានដោយកីឡាករ ខ្សែបម្រើ...
ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងធនាគារ កាណាឌីយ៉ា ក.អ កំពុងធ្វើការរួមគ្នា ដើម្បីបំពេញចន្លោះខ្វះខាត សេវាហិរញ្ញវត្ថុ តាមរយៈ ការចុះកិច្ចព្រមព្រៀង ធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជា គ្រប់រូបអាចទទួលបាន ហិរញ្ញវត្ថុប្រកបដោយ ភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៣ ខែមិថុនា...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធចលនា សហជីពកម្មករកម្ពុជា បានលើកឡើងថា ប្រសិនបើមានការពន្យាពេល ចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនៅឆ្នាំ២០២១ នឹងធ្វើឲ្យប៉ះពាល់ដល់ កម្មករនយោជិត កាន់តែខ្លាំងឡើងៗ។ ការលើកឡើង របស់លោកប៉ាវ ស៊ីណា បែបនេះ បន្ទាប់ពីសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានចេញសេចក្តីប្រកាសថា គួរតែពន្យាពេលការចរចាប្រាក់ឈ្នួល...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកកាត់បន្ថយ ជាតិពុល ក្នុងបរិយាកាស រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពី ប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឲ្យដើមឈើ លូតលាស់បានល្អ។ បរិស្ថានបៃតង ជាចំណែកមួយនៃសោភណភាព សម្រស់របស់រាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានលើកឡើងថា បើទោះបីជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីវិបត្ដិកូវីដ១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងកម្រិតទ្វេភាគី និងពហុភាគី នៅតែរក្សាបាននូវភាពសំខាន់ ជាពិសេសមិត្តចិន បានចាត់ទុកកម្ពុជា ជាអាទិភាពចម្បងក្នុងការ រួមចំណែកទប់ស្កាត់ជំងឺនេះ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ។ ក្នុងពិធីចុះហត្ថលេខាលើ...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងារបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អាជ្ញាធរខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់តាមដាន មើលថាតើភាគីវៀតណាម បានរុះរើតង់ចេញពី តំបន់ព្រំដែនមិនទាន់ឯកភាពគ្នាបានប៉ុន្មាន ហើយនៅសេសសល់ប៉ុន្មានទៀត ត្រូវពន្លឿនការដោះស្រាយ ។ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាម ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន...
ភ្នំពេញ៖ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម ប្រកាសគោលជំហរ ដោយឥតងាករេពូនជ្រំ ជានិច្ចនូវចំណងសាមគ្គីភាព មិត្តភាព រវាងគណបក្សនិងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយចាត់ ទុកនេះគឺជា ទ្រព្យសម្បត្តិរួម ដ៏មានតម្លៃរបស់ ប្រទេសនិងប្រជាជាតិ ទាំងពីរ។ យោងតាមសារលិខិតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អបអរសាទរគោរពជូនគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៦៩ឆ្នាំ នៃ ១៩៥១ –...
បរទេស៖ យោងតាមលោក Warawich Kampoo na Ayutthaya ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងអប់រំ បានឱ្យដឹងថា សាលារៀនចំនួន ៤.៥០០ កន្លែង នឹងរៀបចំបែបមិនប្រពៃណីសម្រាប់សិស្ស នៅពេលដែលឆមាសថ្មី ចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០...
ភ្នំពេញ៖ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារអបអរសាទរ ជូនចំពោះគណៈកម្មាធិការកណ្តាល គណបក្បប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៦៩ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ – ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០)។
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសរិះគន់ ចំពោះការសម្រេចចិត្តមួយ របស់ប្រទេសជប៉ុន គ្រោងដូរឈ្មោះតំបន់មួយកន្លែង ដែលរួមបញ្ចូល ទាំងក្រុមកោះមានជម្លោះ ឈ្មោះសែនកាគូ ដោយហៅទង្វើនោះថា ការបង្កហេតុដ៏ធ្ងន់ធ្ងរ ។ មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ទីក្រុងប៉េកាំង លោក Zhao Lijian បានមានប្រសាសន៍ប្រាប់ នៅថ្ងៃចន្ទម្សិលមិញនេះ នៅក្នុងសន្និសីទកាសែតមួយថា...
ភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈ ដែលវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ ក្នុងការវិលត្រឡប់មករកសភាពដើមវិញ ដោយសារវិបត្តិកូវីដ១៩នោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) យល់ឃើញថា ការចរចាប្រាក់ឈ្នួល អប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ គួរត្រូវបាន ពន្យារពេលសិន ។ យោងតាមសេចក្ដីថ្លែងការណ៍ របស់សមាគមរោងចក្រកាត់ដេរ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោក Train Huy ដែលជា ពាណិជ្ជករជនជាតិចិន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩។ សូជម្រាបថា សម្ភារដែលទទួលបាននាពេលនេះ រួមមាន៖...
បរទេស៖ មួយសប្តាហ៍ បន្ទាប់ពីការប្រឈមមុខ ដាក់គ្នាយ៉ាងឃោរឃៅ ដែលបណ្តាលឱ្យទាហាន យ៉ាងហោចណាស់ ២០ នាក់បានស្លាប់ រដ្ឋមន្ត្រីក្រសួងកិច្ចការ ខាងក្រៅ របស់ឥណ្ឌា លោក S Jaishankar នឹងចូលរួមជាមួយសមភាគី ពីទីក្រុងប៉េកាំង និងមូស្គូ សម្រាប់សន្និសីទ ត្រីភាគីនៅថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងនាមរាជរដ្ឋាភិបាកកម្ពុជាលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍នៃកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី(MTCP) តបតាមការអញ្ជើញរបស់លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមអាជ្ញាធរមីន។ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គ្រប់កំរិតរួមទាំងរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយនូវអ្វីដែលជាបញ្ហា នៃការទាមទារ របស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ។ លោក...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងកាលៈទេសៈលំបាក ការអប់រំមិនមែន ជារឿងដាច់ដោយឡែក ដែលតម្រូវអោយក្រសួងអប់រំ យុវជន និងកីឡាធ្វើការតែម្នាក់ឯងនោះទេ តែជារឿងរបស់សង្គម ហើយត្រូវការការចូលរួម ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ មិថុនា នេះថា”ថ្ងៃនេះ...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថាប្រអប់ខ្មៅនៃ យន្តហោះដឹកអ្នកដំណើរមួយ ដែលបានធ្លាក់នៅលើ ដែនអាកាសរបស់ទីក្រុង Tehran នៅក្នុងខែមករា នឹងត្រូវបញ្ជូនទៅប្រទេសបារាំង ដើម្បីពិនិត្យមើលទិន្នន័យនេះ។ លោក Zarif បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសកាណាដា លោក Francois-Philippe Champagne កាលពីថ្ងៃច័ន្ទថា...
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ ហៅកាត់ថា CREA លោក ឃាង ពុទ្ធី បានថ្លែងនូវការសំណូមពររបស់លោក ឱ្យម្ចាស់ដីទាំងឡាយ ដែលមិនទាន់ប្រើប្រាស់ សូមកុំបន្តទុកចោលទំនេរ ដោយមិនបានធ្វើអ្វី សម្រាប់ផលិតកម្មផ្សេងៗ រាប់ទាំងការដាំដុះ ចិញ្ចឹមសត្វ និងវិនិយោគផ្សេងៗ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាច អង្គារ៍ ទី២៣...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ- ១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ១២០.០០០ នាក់ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ ចន ហបគីនស៍ Johns Hopkins។ ក្រៅពីករណីស្លាប់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅអាមេរិក មានអ្នកឆ្លងសរុប រហូតដល់ ២.២៨៦.៤៥៧...
បន្ទាយមានជ័យ៖ ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ លោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសំឡេង រូបភាព (Video Conference) ដើម្បីរិះរកមធ្យោបាយ ជួយសម្រួល ប្រជាពលរដ្ឋទាំងពីរប្រទេស។ ជាលទ្ធផល ឆ្លងកិច្ចពិភាក្សា...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាជំរុញបន្តជាមួយយុទ្ធនាការ ដើម្បីបញ្ជូនខិត្តប័ណ្ណផ្សព្វផ្សាយ ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយនិយាយថា វាមិនបានប្រកាន់ខ្ជាប់ ជាមួយកិច្ចព្រមព្រៀងអន្តរកូរ៉េ នេះបើយោងតាមការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ។ ស្របពេល ដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ អំពីប្រជាជនជកូរ៉េខាងជើង ដែលមានកំហឹង កំពុងពន្លឿនយុទ្ធនាការ ខិត្តប័ណ្ណទ្រង់ទ្រាយធំរបស់ខ្លួននោះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលកំពុងតែគ្រប់គ្រង កិច្ចការឆ្លងព្រំដែន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានជំរុញឲ្យលុបចោលគម្រោង...
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងថា យន្ដហោះស៊ើបការណ៍អាមេរិកមួយ បានហោះលើប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ដែលជាការហោះហើរចុងក្រោយបង្អស់ ក្នុងគោលបំណង ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង ចំពេលវោហារសាស្ត្រ និងការគំរាមកំហែង ពីប្រទេសកុម្មុយនិស្ដកូរ៉េខាងជើង។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា“ RC-12X Guardrail ត្រូវបានគេប្រទះឃើញ នៅលើមេឃនៅខាងលើ ប្រទេសកូរ៉េ នៅពេលព្រឹកនេះ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២០ថា ធនាគារអឺរ៉ុប សម្រាប់ស្តារ និងអភិវឌ្ឍន៍ (EBRD) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ធនាគារ នឹងផ្តល់ប្រាក់កម្ចី ដែលមានទឹកប្រាក់ ចំនួន២០០លានដុល្លារ អាមេរិក សម្រាប់ធនាគារជាតិរបស់អេហ្ស៊ីប (NBE) ដើម្បីសម្របសម្រួល ដល់ពាណិជ្ជកម្ម និងជួយដល់បណ្តាក្រុមហ៊ុន អេហ្ស៊ីប ដែលបានរងផលប៉ះពាល់...
ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអះអាងថា រហូតមកដល់ពេលនេះ ក្រុមការងារ បានដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋដែលរងគ្រោះ សម្រេចបានចំនួន ៥៨ករណីស្មើ នឹង ១៤៤៩គ្រួសារ ខណ:នៅសល់ចំនួន ៣ករណីទៀត កំពុងដោះស្រាយបន្ត។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្ទឹងត្រែង”...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម របស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទ អ្នកជំងឺផ្សេងទៀតចំនួន ១៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅចក្រអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ ដែលនាំឲ្យអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនដល់ ៤២.៦៤៧នាក់ ។ តួលេខនៃអ្នកស្លាប់ទំាងនោះរួមមាន បានមកពីបណ្តាមន្ទីរពេទ្យ កន្លែងថែទំាអ្នកជំងឺ...
វ៉ាស៊ីនតោន៖ សៀវភៅអនុស្សាវរីយ៍ របស់អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ចន បូលតុន កំពុងព្រួយបារម្ភថា ធ្វើឱ្យមានការមិនទុកចិត្តគ្នា កាន់តែខ្លាំងឡើងរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចំពេលមានកិច្ចការទូត នុយក្លេអ៊ែរជាប់គាំង ដោយសារវាបង្ហាញថា គោលនយោបាយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានជំរុញដោយអ្វី ដែលលោកបូតុនហៅថា គណនាការបោះឆ្នោតឡើងវិញ។ នៅក្នុងសៀវភៅនាពេលខាងមុខ របស់លោកដែលមានចំណងជើងថា...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃចន្ទថា កាលពីថ្ងៃចន្ទ ប្រទេសឈីលី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៤៦.៩៦៣នាក់ ជាមួយគ្នានេះដែរមានអ្នកស្លាប់ចំនួន ៤.៥០២នាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកឆ្លងជំងឺថ្មីចំនួន ៤.៦០៨នាក់ ត្រូវបានគេរកឃើញ និងអ្នកជំងឺចំនួន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ