ភ្នំពេញ៖ កំណាត់ផ្លូវលេខ១៤៦បេ ពីស្រុកស្ទឹងហាវមកកាន់ស្រុកព្រៃនប់ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារកំណាត់ផ្លូវនេះរងការខូចខាតដោយសារការបាក់ដី និងត្រូវការធ្វើការជួសជុលជាបន្ទាន់៕
កណ្តាល ៖ នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដោយមានការសម្របសម្រួល នីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល បានធ្វើការបង្ក្រាបទីតាំង ទទួលបញ្ចាំម៉ូតូគ្មានច្បាប់ អនុញ្ញាតមួយកន្លែង និងរឹបអូសម៉ូតូចំនួន ២៤គ្រឿង។ ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០...
RIO DE JANEIRO៖ រដ្ឋាភិបាលប្រេស៊ីលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានមនុស្សស្លាប់ ១.០៨៨ នាក់បន្ថែមទៀត និង ៤៥.៣៩២ ករណី ជាករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways (THAI) បានរៀបចំជើងហោះហើរចំនួនពីរទៅកាន់ទីក្រុងតៃប៉ិ នៅកោះតៃវ៉ាន់ និងជើងហោះហើរចំនួនពីរទៅកាន់ទីក្រុង Copenhagen ក្នុងប្រទេសដាណឺម៉ាក ក្នុងខែសីហានេះ ដោយផ្តោតលើជនជាតិបរទេសដែលជាប់គាំងដោយរោគរាតត្បាត កូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នា២០២០ បានឱ្យដឹងថា ប្រធានស្តីទីរបស់...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានបញ្ចប់ការតេស្តសាកល្បងថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា និងមានផែនការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងខែតុលាខាងមុខនេះ។ ទីភ្នាក់ងារសារព័ត៌មានជាតិនៃប្រទេសរុស្ស៊ី ឈ្មោះ TASS បានរាយការណ៍ថា មន្ត្រីជំនាញមានគម្រោងផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃដល់ប្រជាជនទាំងអស់។ នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីសុខាភិបាល លោក Mikhail Murashko បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងគ្រោងទុកថា យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា នឹងគ្របដណ្ដប់ទាំងស្រុងពីថវិកាជាតិ...
បរទេស៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានចាប់ខ្លួនមេដឹកនាំក្រុមភេរវកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងអ៊ីរ៉ង់បាននិយាយប្រាប់ថា កងកម្លាំងរបស់ខ្លួន បានដោះស្រាយវាយការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុនឈ្មោះ Tondar ដែលមានន័យថា “រន្ទះ”។ មេដឹកនាំក្រុមរន្ទៈនេះ គឺលោក Jamshid...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្ញើសារទៅកាន់ ប្រជាពលរដ្ឋ ចំពោះបញ្ហានៃ ឥទ្ធិពលខ្យល់ព្យុះ ក្នុងចន្លោះពេលប្រមាណ ៥ថ្ងៃ ដែលអាចបង្ក ហានិភ័យ ជាពិសេសចំពោះពលរដ្ឋទូទៅ។ ក្នុងរយៈពេលប្រមាណ៥ថ្ងៃ (ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា)នេះ នឹងមានភ្លៀង ខ្យល់ជាបន្ដបន្ទាប់ ដោយសារឥទ្ធិពលខ្យល់ព្យុះ អាចធ្វើឲ្យតំបន់មាត់សមុទ្រ...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនឹងបញ្ចប់ ទៅនៃការដំណើរការ ប្រព័ន្ធកម្មវិធីទូរស័ព្ទ Tik Tok នៅទូទាំង សហរដ្ឋអាមេរិក។ ប្រធានាធិបតីរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា គាត់បានចុះហត្ថលេខា ដើម្បីអនុម័តការងារនេះ ឆាប់បំផុត ចាប់ពីចុងសប្តាហ៍នេះហើយ។...
បរទេស៖ ប្រទេសម៉ិកស៊ិកបានក្លាយជា ប្រទេសដែលមានចំនួនអ្នកស្លាប់ ខ្ពស់បំផុតទី ៣ ក្នុងពិភពលោក ដោយសារតែ វីរុសកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដែលមានចំនួនអ្នកស្លាប់ ច្រើនជាងគេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះ ប្រទេស ម៉ិកស៊ិក មានអ្នកស្លាប់...
ពោធិ៍សាត់៖ ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៨៨៤ប្រ/ក ស្តីពីការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ និង សេចក្តីណែនាំ លេខ០០១សណន របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីហៀង ស៊ីថា...
កំពង់ចាម៖ នៅក្នុងពិធីដាំដើមឈើ ប្រភេទដើមក្ងោក ប្រមាណជា ៥០០ ដើមនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ បំផុសឲ្យប្រជាពលរដ្ឋ ស្រឡាញ់ និងដាំដើមឈើ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ការប្រែប្រួល...
ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង នៅព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២០ បានធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបានត្រៀមលក្ខណៈរួចជាស្រេច ទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាម បទបញ្ជាថ្នាក់លើប្រកបដោយវិន័យសណ្តាប់ធ្នាប់និងការទទួលខុសត្រូវខ្ពស់។ ការម្ចាស់ការត្រៀមបម្រុងនេះ គឺពុំមែនជារឿងថ្មីទេ ព្រោះជានិច្ចកាលគេតែងឃើញអាវុធហត្ថភ្នំពេញអនុវត្តជាប់ ជាប្រចាំមករហូតផងដែរ៕
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ យ៉ុនហាប់ បានរាយការណ៍ថា អាជ្ញាធរ កូរ៉េខាងត្បូង បានចាប់ខ្លួនមេដឹកនាំ ក្រុមអ្នកកាន់សាសនាគ្រឹស្ត Shincheonji ដោយចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងការផ្ទុះឡើង របស់វីរុស កូវិដ១៩ នៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារនេះ បាននិយាយថាលោក...
បរទេស៖ ស្ត្រីវ័យ ៦៨ ឆ្នាំម្នាក់ដែលមានជំងឺ មហារីកឈាមបានស្លាប់ ២ ថ្ងៃបន្ទាប់ពីត្រូវបានគេធ្វើ រោគវិនិច្ឆ័យឃើញថា មានវីរុសកូវីដ១៩ ដែលជាការស្លាប់ទី ៣ របស់ប្រទេសវៀតណាម ដែលបណ្តាលមកពី វីរុសនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល សហព័ន្ធបានបង្ហាញទិន្នន័យ ចុងក្រោយថា ឥណ្ឌា បានកត់ត្រា ដែលមានអ្នកឆ្លង ជំងឺកើនឡើងខ្ពស់បំផុត តែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ដល់ទៅ ៥៧.១១៨នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនដល់ ១.៦៩៥.៩៨៨នាក់ ។ នេះជាថ្ងៃទី៣ហើយ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩...
គ្រាន់តែចូលខែថ្មីភ្លាម ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់រថយន្តទំនើប Porsche ទី៤ របស់ខ្លួនជូនដល់ អ្នកមានសំណាងគាស់ឈ្នះ គឺលោក ធា ថុល ពលរដ្ឋរស់នៅខេត្តសៀមរាប រួចរាល់ហើយ លើឆាកប្រគំតន្រ្តី Cambodia Brew The Beat នៃស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV កាលពីរាត្រីថ្ងៃទី១...
ភ្នំពេញ៖ ដោយមើលឃើញ នូវការគាំទ្រ ពីសំណាក់អតិថិជន យ៉ាងច្រើនកុះករ ភោជនីយដ្ឋាន និងផាប់ សាន់តា បាបារ៉ា បន្តបញ្ចុះតម្លៃ៣០% គ្រប់មុខម្ហូប និងភេសជ្ជៈ ហើយកាន់តែពិសេស ការប្រគំតន្ត្រី អមដោយតារាចម្រៀងល្បីៗ និងDJ ដ៏ពូកែសម្តី បានធ្វើអោយបរិយាកាស កាន់តែសប្បាយរីករាយ ។ ភោជនីយដ្ឋាន និងផាប់...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណៈ កម្មាធិការកណ្តាលចុះជួយ ខេត្តស្វាយរៀង តំណាងរាស្ត្រមណ្ឌលស្វាយរៀង នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញ ចែកអំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ អំណោយដែលត្រូវចែកជូន នាឱកាសនោះ ក្នុងមួយគ្រួសារ...
កំពង់ចាម ៖ សាលប្រជុំសសរ១០០ សម្ដេចតេជោ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍ វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌បានលើកឡើងថា ការអនុវត្តវិធានការច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច និងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ លើលោក រ៉ុង ឈុនជាការត្រឹ មត្រូវ ធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាបានសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ លោក រ៉ុង ឈុន...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងដោយចំៗថា សំណួររបស់លោក ជុន ច័ន្ទបុត្រ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអាស៊ីសេរី បានធ្វើឲ្យលោករ៉ុង ឈុន ធ្លាក់ចូលក្នុងរណ្តៅ។ លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា “សំណួររបស់លោកជុន ចន្ទបុត្រ បានរួមចំណែកធ្វេីឲ្យលោក...
បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់៣រូបរបស់អាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីប្តូរទីបញ្ជាការយោធាធំនៅអឺរ៉ុប ចេញពីប្រទេសអាល្លឺម៉ង់ យកទៅដាក់នៅទីស្នាក់ការកណ្ដាលណាតុ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ហើយអគារកែប្រែថ្មី នឹងត្រូវចំណាយប្រាក់ច្រើន។ បើទោះជាមានក្តីព្រួយបារម្ភថា សកម្មភាពដែលបានប្រកាសឡើងកាលពីថ្ងៃពុធនោះ គឺជាហេតុផលនយោបាយក៏ដោយ ក៏អតីតមន្ត្រីជាន់ខ្ពស់ទាំងនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានមួយថា ការធ្វើកំណែទម្រង់និងការផ្លាស់ប្តូរវត្តមានយោធាសហរដ្ឋអាេមរិកនៅអឺរ៉ុបនេះ បង្កឲ្យមានអត្ថន័យបែបយុទ្ធសាស្ត្រ។ គួរបញ្ជាក់ថា ស្ថិតក្រោមផែនការកាត់បន្ថយចំនួនកងទ័ព សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តាមការសង្កេតមើល បច្ចុប្បន្នចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយ មានការធ្វេសប្រហែសទៀតផង។ ចំពោះបញ្ហានេះ សម្តេចបានអំពាវនាវសារជាថ្មីឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩។ បើតាមហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃ២ សីហា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មាននៅ២១៦ប្រទេស...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា យោងតាមបញ្ជាការដ្ឋានប្រតិបត្តិការស្រុក Coimbra បានឲ្យដឹងថា រថភ្លើងល្បឿនលឿនមួយខ្សែដែលមានអ្នកដំណើរ២១២នាក់ បានចាកចេញពីក្រុងលីសប៊ុន ឆ្ពោះទៅកាន់ក្រុង Braga ភាគខាងជើងប្រទេសព័រទុយហ្គាល់ បានបុកទង្គិចគ្នាជាមួយរថភ្លើងថែទាំមួយខ្សែដែរ កាលពីថ្ងៃសុក្រ នៅជិតស្រុក Coimbra នៅតំបន់ភាគកណ្តាលនៃប្រទេសព័រទុយហ្គាល់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៥០នាក់ទៀតបានរងរបួស ។ សាកសព២នាក់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន១.២១២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់៩២.៤៧៥នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាល ក៏បានរកឃើញអ្នកឆ្លងជំងឺថ្មីចំនួន ៥២.៣៨៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់២.៦៦២.៤៨៥នាក់ ។ រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅក្នុងប្រទេស ក៏បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដដែល ដោយមានអ្នកឆ្លងជំងឺចំនួន៥៤២.៣០៤នាក់ និងមានអ្នកស្លាប់ចំនួន២២.៩៩៧នាក់...
បរទេស៖ អាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប៉ាគីស្ថាន នៅថ្ងៃសុក្រម្សិលមិញនេះ ពីបទសម្លាប់ជនស៊ីវិលចំនួន១៥នាក់ នៅក្នុងអំឡុងមានហេតុការណ៍ប៉ះទង្គិចគ្នានៅច្រកព្រំដែន ជាមួយមានមនុស្សកកកុញរង់ចាំឆ្លងកាត់ សម្រាប់ពិធីបុណ្យមូស្លីម Eid al-Adha។ ចំណែកនៅខាងប្រទេសប៉ាគីស្ថាន មន្ត្រីមន្ទីរពេទ្យបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន៧នាក់ បណ្ដាលមកពីការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងទំាងពីរនោះ ដែលសុទ្ធតែជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែជាញឹកញាប់បានចោទប្រកាន់ដាក់គ្នាទៅវិញទៅម ចំពោះការគាំទ្រពួកសកម្មប្រយុទ្ធ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយប្រាប់ដូច្នេះថា “ប្រសិនបើយោធាប៉ាគីស្ថាន នៅតែបន្តធ្វើការវាយប្រហារទៅលើទឹកដីអាហ្វហ្គានីស្ថានទៀតនោះ...
ភ្នំពេញ ៖ បើតាមប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ លោក ឧកញ៉ា ទៀ វិចិត្រ គឺគ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការលិចទូកនៅកណ្តាលសមុទ្រទេ ដោយក្រុមជួយសង្គ្រោះ សង្រ្គោះទាន់ពេលវេលា។ ក្នុងនោះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការខេត្តបានចុះជួយយ៉ាងសស្រាក់សស្រាំ។ ជាមួយគ្នានោះលោកឧកញ៉ា ទៀ វិចិត្រក៏បានបញ្ជូននាវាក្រុមហ៊ុន G.T.V.C មួយគ្រឿងបន្ថែមទៀត ដើម្បីជួយសង្គ្រោះផងដែរ។ សូមបញ្ជាក់ថា...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ១ឆ្នាំ នៅឆ្នាំ២០២៥ មន្ដ្រីពន្ធនាគារ ចុះអនុវត្តឆែកឆេរស្វែងរកនាំចូលវត្ថុសម្ភារហាមឃាត់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស÷ ទាហានឆ្មាំជាតិពីរនាក់ត្រូវបានបាញ់ប្រហារនៅថ្ងៃពុធនៅជិតសេតវិមាន ដែលមន្ត្រីបានពិពណ៌នាថា ជាការវាយឆ្មក់គោលដៅ ហើយជនសង្ស័យត្រូវបានឃុំខ្លួនបន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើងក្នុងអំឡុងពេលបាញ់ប្រហារនោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនសង្ស័យថាជា Rahmanullah...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
