ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា នៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជម្ងឺកូវីដ–១៩។ ចាប់តាំងពីមានការផ្ទុះ រាលដាលនៃជម្ងឺកូវីដ–១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ ការឧបត្ថម្ភម៉ាសអាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់ និងតាមរយៈការសហការ ជាមួយសប្បុរសជននានា ជូនដល់ពលរដ្ឋខ្មែរជាពិសេស ពលករ–ពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណជាង ២០.០០០នាក់ ដែលរួមមាន នៅក្នុងប្រទេសថៃ (ប្រមាណជាង៥.០០០ នាក់) សាធារណរដ្ឋកូរ៉េ (ប្រមាណជាង៥.០០០នាក់) ប្រទេសម៉ាឡេស៊ី (ចំនួន២.១៤៥គ្រួសារ) ប្រទេសជប៉ុន (ចំនួន១.២៨៩នាក់) អេហ្ស៊ីប (ចំនួន១១០នាក់) សិង្ហបុរី (ចំនួន៥៤នាក់) ប្រទេសវៀតណាម (ចំនួន៥១នាក់) និងនៅប្រទេសដទៃទៀតផងដែរ។ នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្ត ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការជួញដូរ មនុស្ស និងការរំលោភបំពាន ផ្សេងៗផ្នែកការងារនៅបរទេស បានចំនួន៣៩២នាក់ មកពីប្រទេសថៃ វៀតណាម និងចិន៕
បរទេស៖ យោងតាមប្រភព ដែលបានដឹងពីការរៀបចំនេះ បានអោយដឹងថា អ្នកការទូតកំពូលចិន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងជួបផ្ទាល់នៅកោះហាវ៉ៃ នៅថ្ងៃពុធនេះ ដើម្បីដោះស្រាយភាពតានតឹង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ របស់កាសែត South China Morning Post កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ បើតាមការចេញផ្សាយ របស់កាសែត...
ស្វាយរៀង ៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែង រកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ បានចេញមកបកស្រាយ អំពីរបាយការណ៍និងលទ្ធភាព ក្នុងការដក កងកម្លាំងរក្សាសន្តិភាពរបស់យូអិន ចេញពីប្រទេសលីបង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយការិយាល័យ កិច្ចសហប្រតិបត្តិការពិសេស របស់យូអិនប្រចាំនៅប្រទេសលីបង់ បាននិយាយថា ដើម្បីជាការឆ្លើយតប ទៅនឹងព័ត៌មានចេញផ្សាយ ដោយសារព័ត៌មានជាច្រើន ប៉ុន្មានថ្ងៃកន្លងមកនេះថា យូអិនគ្រោងនឹងដកកងកម្លាំងរបស់ខ្លួន ចេញពីប្រទេសលីបង់នោះ...
បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង គួរតែចងចាំស្មារតីផ្សះផ្សារគ្នា ដែលមានក្នុងជំនួបកំពូលដំបូងបំផុត របស់មេដឹកនាំនៃប្រទេសទាំងពីរ ដែលប្រារព្ធធ្វើឡើង កាលពី២ទសវត្សកន្លងទៅ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការសង្កត់ធ្ងន់បែបនេះ របស់រដ្ឋមន្ត្រីបង្រួបបង្រួម កូរ៉េខាងជើងនេះ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រសិនបើមិនមានបញ្ហាន យោបាយលាយលំ ការដោះស្រាយបញ្ហាដីធ្លី នៅរាជធានីភ្នំពេញ និងដោះស្រាយប្រកបដោយ តម្លាភាព នឹងទទូលបានជោគជ័យ។ អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្រោយពីក្រុមអ្នកនយោបាយមួយចំនួន តែងតែ យកបញ្ហាដីធ្លី មកកេងចំណេញខាងនយោបាយ ដោយចោទថា រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួង នៅក្រសួង យុត្តិធម៌ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងធម្មការ និងសាសនា និងក្រសួងមុខងារសាធារណៈ ដែលបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។...
LOS ANGELES៖ ទោះបីជាចំនួនអ្នកស្លាប់ នៅទូទាំងរដ្ឋជាង ៥.០០០ នាក់ ដោយសារ មេរោគកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ក៏ដោយ ក៏រដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើម នៅចុងសប្តាហ៍នេះ ដើម្បីបើកអាជីវកម្មលក់ រាយភាគច្រើន ដែលអាចបង្ហាញថា ពួកគេមានឆន្ទៈ និងអាចទទួលយកពិធីសារ សុវត្ថិភាព ដែលមានកាតព្វកិច្ចរដ្ឋ។ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ...
បរទេស ៖ រដ្ឋអាជ្ញារុស្ស៊ី នៅពេលថ្មីៗនេះ បានចោទប្រកាន់ អ្នកវិទ្យាសាស្ត្ររុស្ស៊ី ដ៏លេចធ្លោរមួយរូប ពីបទក្បត់ជាតិ ក្រោយចោទប្រកាន់ លោកពីបទផ្តល់ការ សម្ងាត់ឲ្យប្រទេសចិន ហើយមេធាវី របស់លោកបាននិយាយ នៅថ្ងៃចន្ទនេះថា កូនក្តីរបស់របស់គាត់ អាចនឹងជាប់ពន្ធនាគារ ដល់ទៅ២០ឆ្នាំ បើរកឃើញថាមានទោស។ លោក Valery Mitko ជាប្រធានបណ្ឌិត...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានធ្វើការកោះអញ្ជើញឯកអគ្គរដ្ឋទូតឆែក ស្របពេលមានភាពតានតឹង ផ្នែកការទូត រវាងទីក្រុងមូស្គូនិងទីក្រុងប្រាក នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Us News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឆែក កាលពីដើមខែនេះ បានប្រកាសបុគ្គលិកពីររូបនៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងប្រាក ថាជាបុគ្គលមិនគួររាប់រក និងបានបញ្ជាឲ្យពួកគេចាកចេញពីទឹកដីប្រទេសឆែក។...
បរទេស៖តុលាការរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរកឃើញថា អតីតកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក លោក Paul Whelan មានទោសពីបទស៊ើបការណ៍សម្ងាត់ឲ្យសហរដ្ឋអាមេរិក និងបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៦ឆ្នាំ ក្រោយធ្វើការកាត់ក្តីដែលមន្ត្រីការទូតអាមេរិកនិយាយថា មិនយុត្តិធម៌ច្បាស់លាស់។ លោក Paul Whelan ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអៀរឡង់ ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីលោកត្រូវបានឃាត់ខ្លួន ដោយភ្នាក់ងារមកពីទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី...
ក្រុមហ៊ុនFacebook បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី ១៥ ខែមិថុនា) ថាខ្លួនបានបើកដំណើរការកម្មវិធី Facebook Shops នៅប្រទេសកម្ពុជា ដើម្បីជួយឲ្យអាជីវករទាំងឡាយអាចបង្កើតហាងលក់ទំនិញតាមអនឡាញរបស់ខ្លួន បានកាន់តែងាយស្រួល ក្នុងគោលដៅជួយឲ្យអតិថិជនរបស់ពួកគាត់អាចចូលទិញទំនិញបាន ទាំងនៅលើ Facebook និង Instagram។ អាជីវករអាចបង្កើត Facebook Shop របស់ពួកគាត់បានយ៉ាងងាយស្រួល និងឥតគិតថ្លៃ។ អាជីវករអាចជ្រើសរើសផលិតផល...
ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។ រហូតដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សរុប១២៨នាក់ ហើយអ្នកសម្រាកព្យាបាលចំនួន៣នាក់ និងអ្នកជាសះស្បើយចំនួន១២៥នាក់ ខណៈ កម្ពុជាគ្មានអ្នកស្លាប់។...
(ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០៖ ឡូយអស់ស្ទះ! មិនបាច់ចំាយូរ… ទៀតទេ!! ឥឡូវនេះលោកអ្នកនឹងអាចបានប្រើ ស្តេចកំពូលស្មាតហ្វូនក្នុងសុបិន និងទទួលបានថេប៊្លែត 1 គ្រឿងភ្លាមៗតែម្តង!! និយាយទៅចំណេញកប់ៗម៉ងលើកនេះទិញមួយបានដល់ទៅពីរ …! ចាប់ពីថ្ងៃទី15 មិថុនា ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានជំរុញប្រទេសកូរ៉េខាងជើងឲ្យឈប់ធ្វើឲ្យភាពតានតឹងកើនឡើង និងឲ្យវិលត្រឡប់មករកកិច្ចិពិភាក្សាគ្នាវិញ ក្រោយមានការគម្រាមកំហែងធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងព្យុងយ៉ាង ថានឹងកាត់ផ្តាច់ចំណងទាក់ទង ហើយនឹងចាត់វិធានការយោធា។ លោក មូន ជេអ៊ីន បាននិយាយប្រាប់កិច្ចប្រជុំមួយជាមួយជំនួយការជាន់ខ្ពស់នានា ដោយពោលសំដៅដល់កិច្ចព្រមព្រៀងធ្វើឡើងក្នុងជំនួបកំពូលនៃមេដឹកនាំទាំងពីរក្នុងឆ្នាំ២០១៨ដូច្នេះថា “ការសន្យាសន្តិភាពលើឧបទ្វីបកូរ៉េ ដែលលោក គីម ជុងអ៊ុន បានធ្វើឡើង នៅចំពោះមុខប្រជាជន៨០លាននាក់របស់យើង មិនអាចកែប្រែវិញទេ”។ ...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រេងសាំងធម្មតាមានតម្លៃ ២៨៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត មានតម្លៃ ២៦០០រៀល ក្នុងមួយលីត្រ ។
បរទេស៖ ប្រទេសរុស្ស៊ីនិងប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានផ្អាកកិច្ចពិភាក្សាលំដាប់រដ្ឋមន្ត្រី ដែលគេរំពឹងថា នឹងផ្តោតលើបញ្ហាលីប៊ីនិងស៊ីរី ជាទីដែលប្រទេសទាំងពីរ បានគាំទ្រភាគីផ្សេងគ្នា នៅក្នុងជម្លោះដែលអូសបន្លាយដ៏យូរ។ ក្រសួងការបរទេសរបស់ប្រទេសតួកគី បានិយាយប្រាប់ថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្រេចចិត្តផ្អាកកិច្ចពិភាក្សាគ្នានោះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃអាទិត្យនេះ។...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីតែងតែគាំទ្រ ដល់ការតស៊ូរបស់ សហគមន៍ស្បែកខ្មៅ ដើម្បីទទួលបានសិទ្ធិស្មើគ្នា ប៉ុន្តែប្រឆាំងនឹងបាតុកម្មដោយហិង្សា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកពូទីនបាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយកម្មវិធីទូរទស្សន៍ «Moscow. Kremlin. Putin»...
សេអ៊ូល៖ កាសែតដ៏សំខាន់ របស់ប្រទេសនេះ បានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង នឹងចាត់វិធានការ បន្ទាប់ពីមានសកម្មភាព ដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងត្បូង ចំពោះខិត្តប័ណ្ណឃោសនា ប្រឆាំងក្រុងព្យុងយ៉ាង បន្ទាប់ពីប្អូនស្រី របស់មេដឹកនាំលោក គីម ជុងអ៊ុន បានព្រមានអំពីសកម្មភាពយោធា ប្រឆាំងនឹងកូរ៉េខាងត្បូង។ កូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង ស្ទើរតែរាល់ថ្ងៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានថ្កោលទោស ការបញ្ជូនខិត្តប័ណ្ណ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្វាយសារលិខិត ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សាដែលលនឹងប្រព្រឹត្តទៅ នៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ៕
ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនខ្មែរ បានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយមិនខ្លាចសូម្បីតែសេចក្តីស្លាប់។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនយើងបានលះបង់អ្វីៗគ្រប់បែបយ៉ាង។ ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន ចាកចោលគ្រួសារដោយក្តីសោកសង្រេង...
មូស្គូ៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានធ្វើការប្រកាសថា ប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗនេះ នឹងអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឈមមុខនិងទប់ទល់ ទៅនឹងគ្រប់ប្រភេទអាវុធ ដែលមានល្បឿនលឿនជាងសម្លេង ដែលត្រូវបានដាក់ពង្រាយ ដោយប្រទេសទាំងឡាយ នាពេលបច្ចុប្បន្ន។ លោកពូទីន បានបញ្ជាក់ទៀតថា ក្រុងមូស្គូគឺមិនត្រឹមតែប៉ុណ្ណោះ កំពុងនាំមុខទាំងសហរដ្ឋអាមេរិក ចំពោះអាវុធប្រភេទបែបនេះទៀតផង។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានត្រូវបានគេមើលឃើញថា...
ម៉ូស្គូ៖ មជ្ឍមណ្ឌលឆ្លើយតបនឹងរោគឆ្លងរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសរុស្ស៊ីបានកត់ត្រាករណីជំងឺកូវីដ-១៩ ចំនួន ៨.៨៣៥ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលសរុបទៅមានចំនួន ៥២៨.៩៦៤ ករណី។ ចំនួនអ្នកស្លាប់បានកើនឡើងពី ១១៩ នាក់ដល់ ៦.៩៤៨ នាក់ខណៈមនុស្ស ២៨០.០៥០ នាក់បានរកឃើញ រួមទាំង ៥.៤០៩ នាក់ក្នុងរយៈពេល ២៤...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដេស បានបន្តកើនឡើងខ្លាំង គិតត្រឹមថ្ងៃអាទិត្យ ទន្ទឹមនឹងនេះ ដែរ រដ្ឋធានីរបស់ជប៉ុន គឺក្រុងតូក្យូ មានការព្រួយបារម្ភនឹងរលកទី២ នៃការឆ្លងរាលដាលជំងឺ បន្ទាប់ពីត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន៤៧នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា...
ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជន១៥៧ ត្រូវបានចាត់តាំងជា សមាជិក យុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល។ សេចក្តីសម្រេចចាត់តាំងនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ ។ លោក ម៉ឹង...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់១៧៤.២៩៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់កើនឡើង ដល់៣.៣២៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ ក្រសួងសុខាភិបាល របស់ប្រទេសឈីលី បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គិតត្រឹមម៉ោង៩យប់ កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺថ្មីចំនួន៦.៩៣៨នាក់ ដែលត្រូវបានគេរកឃើញ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញា «ខេត្តកែប» ។ យោងតាមប្រកាស ស្ដីពីការបង្កើត និងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកែប ចេញផ្សាយនាពេលថ្មីៗថា ការបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញា ខេត្តកែប ត្រង់ប្រការ៣ចែងថា និមិត្តសញ្ញាខេត្តកែប ត្រូវបានប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម ៖...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីប នឹងបើកឲ្យដំណើរការ ផ្លូវអាកាសឡើងវិញ គ្រប់ព្រលានយន្តហោះទាំងអស់ ចាប់ពីថ្ងៃទី១ ខែកក្កដា ស្របពេលមានការរៀបចំ ដើម្បីទទួលភ្ញៀវទេសចរបរទេសឡើងវិញ នៅក្នុងខេត្តចំនួន៣ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ តិចតួច ។ លោក Mohamed Manar...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
