វ៉ាស៊ីនតោន៖ របាយការណ៍មួយបានបង្ហាញថា ចំនួនប៉ាតង់សរុប របស់សហរដ្ឋអាមេរិក សម្រាប់ក្រុមហ៊ុនចិនដីគោក បានកើនឡើង ៣៤ ភាគរយ នៅក្នុងឆ្នាំ ២០១៩ ដែលជាកំណើនខ្លាំងបំផុត ក្នុងចំណោមសេដ្ឋកិច្ចធំៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយដោយ IFI Claims សេវាកម្មប៉ាតង់ ដែលមានមូលដ្ឋាននៅញូវវិនបង្ហាញថា ការដាក់ពាក្យសុំប៉ាតង់ នៅសហរដ្ឋអាមេរិក...
តាកែវ៖ ស្រ្តីវ័យចំណាស់ ជនជាតិហ្វីលីពីនម្នាក់ ដែលបំរើការនៅអង្គការក្រៅរដ្ឋាភិបាល បានដេកស្លាប់ នៅក្នុងផ្ទះវីឡាជួលរបស់ខ្លួន នៅក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ នៅយប់ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០ រហូតដល់ពេលព្រឹក ទើបមានការភ្ញាក់ផ្អើល ហើយត្រូវបានសមត្ថកិច្ចខេត្ត រួមនិងមន្រ្តីនគបាលក្រសួងមហាផ្ទៃ ចុះមកធ្វើកោសល្យវិច្ច័យសាកសព។ លោកឧត្តមសេនីយ៍ទោ សុខ សំណាង...
បរទេស៖ ការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងសមយុទ្ធ Cold Response ដែលជាសមយុទ្ធរដូវរងារអន្តរជាតិ ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០០៦ នៅពេលនេះ បានរងផលប៉ះពាល់ ដោយស្ថានភាពតានតឹងនៅមជ្ឈឹមបូព៌ា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ជាតិជាតិន័រវែស បានរាយការណ៍ថា សហរដ្ឋអាមេរិក បានដកទាហានចំនួន...
ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក ង្វៀន ភូទ្រុង បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយសមភាគីចិន លោកប្រធានាធិបតី ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍ អំពីពិធីបុណ្យចូលឆ្នាំតាមច័ន្ទគតិ នាពេលខាងមុខ និងខួបលើកទី ៧០ នៃចំណងការទូតវៀតណាម – ចិន។ ជាមួយគ្នានោះ ប្រធានាធិបតីវៀតណាម ក៏បានប្រាប់ប្រធានាធិបតីចិនថា...
បរទេស ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអនុម័តកិច្ចព្រមព្រៀងជំនួញថ្មី សម្រាប់សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ប្រគល់ឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ នូវភាពជោគជ័យលើគោលនយោបាយ។ សមាជិកព្រឹទ្ធសភាបានអនុម័តកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កាណាដា-ម៉ិកស៊ិក ហៅកាត់ថា USMCA ដោយសម្លេងឆ្នោត៨៩ទល់នឹង១០សម្លេង និងបញ្ជូនកិច្ចព្រមព្រៀងជំនួញថ្មីនោះទៅតុលោក ត្រាំ សម្រាប់ការអនុម័តយល់ព្រម ហើយក្រោយលោកចុះហត្ថលេខាហើយនោះ កិច្ចព្រមព្រៀងនេះ...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែច្របាច់ដាក់គំនាបអង្គការ សហប្រជាជាតិ តាមរយៈការមិនផ្តល់ចំណែកថវិកា ប្រចាំមួយរបស់ខ្លួន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតគ្រប់គ្រងដោយទីក្រុងព្យុងយ៉ាង មានឈ្មោះ Minju Choson...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា គ្រោងឆ្អឹងកូនដំរី១ក្បាលដែលងាប់ក្នុងទឹកអូរលាវ ជាប់ព្រំប្រទល់ ខេត្តរតនគិរី-មណ្ឌលគិរី នាពេលថ្មីៗនេះ នឹងយកមកធ្វើជារូបសំណាក ដើម្បីទុកឲ្យប្រជាពលរដ្ឋទស្សនា។ ថ្មីៗនេះ ប្រជានេសាទបានប្រទះឃើញ សាកសពសត្វដំរី១ក្បាល បានងាប់នៅក្នុងទឹកអូរលាវ ដោយមិនទាន់ដឹងមូលហេតុ និងមានសភាពស្អុយរលួយ។ លោក នេត្រ ភក្ត្រា...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពវេទិកា ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំបន្តន្ទាប់ខាងមុខនេះ កម្ពុជានឹងមានព្រឹត្តិការណ៍ពិភពលោកមួយចំនួន។ ព្រឹត្តការណ៍មួយចំនួននោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងឆ្នាំ២០២០, សន្និសីទអន្តរជាតិលើកទី៣ ស្តីពីអរិយធម៌ពិភពលោក ,...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS មានបណ្តោយ ២៩៤ ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ នាំអ្នកដំណើរចំនួន ២៣៥១ នាក់នាវិក ចំនួន ១០៣៣នាក់ បានចូលចតនៅកំពង់ផែ...
ភ្នំពេញថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០៖ ស្របពេលដែល បច្ចេកវិទ្យាក្រុមហ៊ុន សាមសុង មានការអភិវឌ្ឍ ឥតឈប់ឈរ ការសាងសង់សំណង់ អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ហាងអាហារ បែបបជ្ឈឹមប្រទេស និងសាលធំៗជាច្រើន ក៏កំពុងសាងសង់ និងរំលេចខ្លួនឡើង ពាសពេញទីក្រុង ទូទាំងប្រទេស និងទូទាំងពិភពលោក!...
បរទេស៖ ភាពតានតឹងបានផ្ទុះឡើងជាថ្មី នៅមជ្ឈឹមបូព៌ាបន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៣ ខែមករាបានធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់លោក Qasem Soleimani នៅទីក្រុងបាកដាដ ដែលបានជំរុញឱ្យប្រទេសអ៊ីរ៉ង់ បាញ់មីស៊ីលឆ្ពោះទៅមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលមានកងទ័ពអាមេរិកឈរជើង នៅទីក្រុង Erbil និងជិតរដ្ឋធានីអ៊ីរ៉ាក់។ យ៉ាងណាក៏ដោយ ការវាយប្រហារនេះ ត្រូវមន្ទីរប៉ង់តាហ្គោនបានបដិសេធថា...
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កម្លាំងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដឹក នាំដោយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានធ្វេីការឃាត់ខ្លួនជន សង័្សយចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុកជួញដូរ នូវសារធាតុញៀន ក្នុងក្រុងបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចធ្វេីការដកហូតបានគឺ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មាទឹកកក ( IC E) ចំនួន...
ភ្នំពេញ ៖ ប្រជានេសាទបានប្រទះ ឃើញសាកសពសត្វដំរី១ក្បាល បានងាប់នៅក្នុងទឹកក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងមណ្ឌលគិរី ដោយមិនទាន់ដឹងមូលហេតុ និងមានសភាពស្អុយរលួយទៅហើយ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា «បើតាមការសាកសួរពីអ្នកភូមិ បានរៀបរាប់ថា ប្រហែលជាង១០ថ្ងៃមុនមានដំរីប្រមាណពី ២០ ទៅ៣០ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ...
ភ្នំពេញ៖ ជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដោយទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ បានទទួលជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភី រង្វាន់ទេសចរណ៍អាស៊ាន កាលពីពេលថ្មីៗនេះ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។ ក្រុងទាំង៣នោះរួមមាន៖ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ទីក្រុងកំពត និងទីក្រុងតាខ្មៅ ។ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ ស្អាតអាស៊ានដល់ទីក្រុងទេសចរណ៍...
ភ្នំពេញ៖ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ ដោយក្រៅពីគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការងារសាងសង់ សម្រេចឲ្យបាន គុណភាពសំណង់រឹងមាំហើយនោះ នាឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ខាងមុខនេះ ក៏មានការផ្តល់ជូនពិសេស នូវកាដូជាច្រើន សម្រាប់អតិថិជនផងដែរ ។ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនខាងមុខនេះ...
បរទេស៖ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ សម្រាប់គម្រោងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជប៉ុន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសកុម្មុយនិស្តឯកាកូរ៉េខាងជើង ឈ្មោះ KCNA បានធ្វើការអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ទីក្រុងតូក្យូ នឹងធ្វើឲ្យប្រទេសជប៉ុន បោះជំហានខិត ចូលទៅកាន់តែជិតសង្គ្រាមបរទេសនានា។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ នគរបាលប៉ុស្ត៍ភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀនជិតកន្លះគីឡូក្រាម នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពឹង គឹមហ័ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ខែមករា ឆ្នាំ២០២០...
បរទេស៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ឈ្មោះ Lockheed Martin នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានទទួល កំណែប្រែកុងត្រាថ្មី មានទំហំទឹកប្រាក់ ៣២,៩លានដុល្លារ ដើម្បីឲ្យក្រុមហ៊ុនផ្គត់ផ្គង់ការ ដឹកជញ្ជូនសម្រាប់កម្ម វិធីយន្តហោះចម្បាំង F-16 របស់កោះតៃវ៉ាន់ ។ កុងត្រាលក់សម្ភារៈយោធាឲ្យបរទេស បានធ្វើការកែប្រែកិច្ចព្រមព្រៀងមួយ ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ ដើម្បីធ្វើការផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលនៃកោះតៃវ៉ាន់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ ស ច គ) បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៣លើក បណ្តាលឲ្យមានអ្នកស្លាប់៧នាក់ និងរបួសធ្ងន់ ១១នាក់ របួសស្រាល២នាក់ និងមិនពាក់មួកពេលមានគ្រោះថ្នាក់៨នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ គ ស...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកពីការ ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព និងជោគជ័យ ។ APPF បានដំណើរការកិច្ចប្រជុំ របស់ខ្លួន ក្រោមមូលបទ...
បរទេស៖ក្រសួងការបរទេស នៃប្រទេសរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ កំពុងតែអនុវត្តតាមទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងបានបញ្ជូនពលករកូរ៉េខាងជើង ស្ទើរតែទាំងអស់ ឲ្យវិលត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ។ លោក Pyotr Ilichev ជាប្រធាននាយកដ្ឋាន ក្រសួងការបរទេសទទួលបន្ទុក ផ្នែកអង្គការអន្តរជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ថា រដ្ឋាភិបាលរុស្ស៊ី នាពេលថ្មីៗនេះ...
ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូសណ្តោយរ៉ឺម៉ក បុករថន្តធុនធំ បណ្តាលឲ្យស្លាប់ នៅកន្លែងកើកតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កែវ រតនា ភេទប្រុស...
ភ្នំពេញ ៖ ក្រោយឃើញសាររបស់នារីម្នាក់ បង្ហោះក្នុងហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ប្រកាសឈប់ចូលរួម ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ទៀត ដោយរិះគន់ថា មិនបានផ្តល់ឲ្យអ្នកសារព័ត៌មាន លើកឡើងពីកង្វល់ដែលបានជួបប្រទះនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានតបទៅវិញថា គឺនាយករដ្ឋមន្រ្តី បានទទួលយកសំណូមពរ...
ភ្នំពេញ : សង្ស័យម្នាក់ត្រូវបានគេស្គាល់ថា ជាគូដណ្ដឹងរបស់ជនរងគ្រោះ បានដកកាំភ្លើង បាញ់សម្លាប់ជនរងគ្រោះ បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅបុរីរំចេក សង្កាត់កន្ទោក ខណ្ឌកំពូល រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីបាញ់សម្លាប់គូដណ្ដឹងខ្លួនឯងនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា បណ្ដាលមកពីអ្វីនោះទេ ។...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួន ៦១៤១នាក់ ។ នេះបើយោងតាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់២០១៩ កើនលើសពីឆ្នាំ២០១៨...
តូក្យូ៖ ប្រទេសជប៉ុន បានបញ្ជាក់ពីករណីដំបូង នៃការឆ្លងពីវីរុសថ្មីនៅប្រទេសចិន ដែលបានសម្លាប់មនុស្សម្នាក់ និងជំរុញឱ្យមានការព្រមាន អំពីការធ្វើដំណើរ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមក្រសួងសុខាភិបាលជប៉ុន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ដែលមានអាយុជាង ៣០ ឆ្នាំមកពីខេត្ត កាណាហ្គាវ៉ា...
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់ពីយុទ្ធសាស្ត្រដែលលោក បានសិក្សាស្រាវជ្រាវរកឃើញ ហើយយកមកអនុវត្តន៍នោះគឺ ៖ “ការផ្លាស់ប្តូរ ពី ខ្លៅ ខ្លាច ឃ្លាន” ។ តាមរយៈហ្វេសប៊ុកលោក មុត ចន្ថា ជាជំនួយការបានលើកឡើងពីប្រសាសន៍លោក កឹម សុខា មកពន្យល់ពីខ្លឹមសារ...
បរទេស៖ កាលពីដើមសប្តាហ៍នេះ កាសែត The Wall Street Journal បានដកស្រង់សម្តីលោក Karim Elaiwi សមាជិកគណៈកម្មាធិការសន្តិសុខ និងការពារជាតិរបស់អ៊ីរ៉ាក់ បាននិយាយថា រដ្ឋាភិបាលទីក្រុង បាកដាដ កំពុងពិចារណាទិញប្រព័ន្ធ S-400 របស់រុស្ស៊ី ចំពេលមានការ ព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចនឹងឈប់គាំទ្រ ប្រទេសនេះ។...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា បានឲ្យដឹងថា ក្រុមតាលីបង់បានប្រកាសផ្តល់ ឯកសារមួយទៅដល់ ក្រុមគណៈប្រតិភូតំណាងសហរដ្ឋអាមេរិក ដែលជាលិខិតបញ្ជាក់ ពីការស្នើសុំរបស់ពួកគេស្តីពីបទឈប់បាញ់គ្នា បណ្តោះអាសន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានរយៈពេលពី ៧ ទៅ ១០ ថ្ងៃ។ ជំហដ៏វិជ្ជមាននេះ ត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីបើកទ្វារ ឲ្យ មានកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ប្រទេសអាហ្វហ្គានីស្ថានដែលនឹង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ