បរទេស៖ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគីកំពុងតែពិភាក្សាគ្នា ជាមួយប្រទេសស៊ីរី ស្តីពីវិធីដោះស្រាយវត្តមាន របស់ពួកកងជីវពលឃឺដ YPG នៅក្នុងតំបន់ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងមួយ រវាងប្រទេសទាំងពីរ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតួកគីរូបនេះ បាននិយាយផងដែរថា ប្រទេសតួកគី បាននិយាយប្រាប់តួកគី នៅថ្ងៃទី២៩ ខែតុលាថា ពួកសកម្មប្រយុទ្ធ៣៤.០០០នាក់...
ភ្នំពេញ ៖ មហាជនទាំងអស់ អាចអញ្ជើញចូលរួមដង្ហែ ដើម្បីថ្វាយព្រះដំណើរ ជាលើកចុងក្រោយ ក្នុងក្បួនមហាជន ឬឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិ រៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge ។ កម្មវីធីដង្ហែព្រះសព ឆ្ពោះទៅព្រះមេរុ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខវត្តបទុមវតី នឹងប្រព្រឹត្តទៅ...
បរទេស៖ នាវាសង្គ្រោះ របស់កងទ័ពជើងទឹករុស្ស៊ីឈ្មោះ Igor Belousov នឹងចូលរួមជាមួយនាវាវៀតណាម សម្រាប់ធ្វើសមយុទ្ធរួមគ្នាមួយ នៅសមុទ្រចិនខាងត្បូង នៅខែក្រោយ។ វៀតណាមបានហៅសមុទ្រនេះ ថាសមុទ្រខាងកើត។ យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អនុលោម តាមផែនការវិធានការឆ្នាំ ២០១៩...
ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូល សមរម្យចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ ចិញ្ចឹមគ្នាទៅវិញទៅមកដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារ កាន់តែមានការកើនឡើង។ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី នេះ រួមមាន ១១ជំពូក និង ១០៧មាត្រា ដែលបានប្បញ្ញត្តិអំពីតួនាទីភារកិច្ច ច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. និងក្រុមប្រឹក្សាធនាភិបាលដែលជាអង្គភាព វិនិយោគមូលនិធិសន្តិសុខសង្គម នៅកម្ពុជា និងជាពិសេស គោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គមដោយរួមមាន របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។ លោក ប៉ែន នរៈវុធ នាយករង ប.ស.ស. សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ គ្នាអស់រយៈពេលពេញមួយព្រឹកនេះ សិក្ខាកាមទាំងអស់ នឹងចូលរួមចំណែក យ៉ាងសកម្ម ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗ ជាច្រើនបន្ថែមទៀត ដើម្បីឱ្យការអនុវត្តរបបប្រាក់សោធន សម្រាប់វិស័យឯកជន នៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះ យោបល់ខាងលើ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ប៉ែន នរៈវុធ នាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមពីសហព័ន្ធនិយោជក, សហព័ន្ធសហជីពកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងស្ថាប័ន-អង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជា ៨០នាក់ ៕
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជា និងសហរដ្ឋអាមេរិក មានទិសដៅដូចគ្នា មានបំណងដូចគ្នា ក្នុងកិច្ចអភិវឌ្ឍប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អ្វីដែលជាសារៈសំខាន់បំផុតនោះ គឺកិច្ចសហការក្នុងភាពជាដៃគូ រវាងប្រជាជាតិទាំងពីរ ដើម្បីទទួល មិនត្រឹមតែជោគជ័យរួមប៉ុណ្ណោះទេ ក៏ប៉ុន្តែជាផលប្រយោជន៍ របស់មនុស្សជាតិទាំងមូលផងដែរ។ លោក ផៃ ស៊ីផាន...
ភ្នំពេញ៖ លោក MORI Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ បានអញ្ជើញមកទស្សនកិច្ច នៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជួបសំណេះសំណាលជាមួយ លោក សយ សុភាព ផងដែរ។ ឆ្លៀតក្នុងឱកាស ជួបសំណេះសំណាលនេះ លោក សយ សុភាព...
បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះ បានច្រានចោលនូវសេចក្តីរាយការណ៍ របស់កាសែតកូរ៉េខាងត្បូងមួយ ដែលថា សហរដ្ឋអាមេរិកកំពុងតែពិចារណា កាត់បន្ថយចំនួនកងទ័ពជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបង្កើនការចំណាយ លើវត្តមានយោធាអាមេរិក នៅលើឧបទ្វីបកូរ៉េទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍ថា “មិនមានជំនឿចិត្តទាល់តែសោះ ចំពោះសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាបានអះអាងថា សហភាពអឺរ៉ុប (EU) គំរាមកាត់ផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីកម្ពុជា មិនមែនជារឿងនយោបាយ ពាក់ព័ន្ធជាមួយអតីតគណបក្សប្រឆាំងទេ ប៉ុន្តែគឺជារឿងសេដ្ឋកិច្ចសុទ្ធសាធ ។ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២២ វិច្ឆិកានេះ មានរយៈពេល១០ថ្ងៃហើយដែល គណៈកម្មការសហភាពអឺរ៉ុប បានទុកពេលឲ្យកម្ពុជាមួយខែ...
បរទេស៖ អ្នកជំនាញ និងបណ្ឌិតនៅបរទេស បានថ្កោលទោសយ៉ាងខ្លាំង ចំពោះព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះការអនុម័ត នូវអ្វីដែលគេហៅថា ច្បាប់ “ សិទ្ធិមនុស្សហុងកុង និងប្រជាធិបតេយ្យឆ្នាំ ២០១៩” ដោយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន។ យោងតាមទីភ្នាក់ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី7ខ្លួន នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៤រសៀល តទៅ។ យុវជន យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះ ចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាស ឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។ មិនខុសពីកម្មវីធី ប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅ ដោយមាន ការប្រគ៉ំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុនឡេង (Bunleng)។ ជាមួយនឹងសន្ទុះ នៃការចុះឈ្មោះចូលរួម បច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើន ជាងកម្មវិធីលើកមុន ដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាម ទៅទៀត។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់ ១០០ដុល្លារ។ កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រ នឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េតសូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមាន ហត្ថលេខា របស់ពួកគាត់ផងដែរ។ លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗ នៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក”។ លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super...
ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ថា យន្តហោះ Boeing 777 ធ្វើការហោះហើរ មកកាន់ក្រុងម៉ានីល មានបញ្ហាផ្នែកម៉ាស៊ីន កាលពីថ្ងៃព្រហស្បតិ៍ បាន សម្រេចចិត្តចុះចតភ្លាមៗ ក្រោយពីបានហោះហើរបានបន្តិច ហើយបានចុះចត នៅលើទឹកដីក្រុងឡូសអ៊ែនជីឡេស សហរដ្ឋអាមេរិក ។ ក្រសួងអាកាសចរណ៍សហព័ន្ធ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងពិធីបុណ្យព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាសមាជិការក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ និងដង្ហែជាផ្លូវការ នៅថ្ងៃទី២៥ វិច្ឆិកា ៕
សេអ៊ូល:នៅក្រោយការចរចាគ្នា មិនបានលទ្ធផលអ្វីឡើយ ពាក់ព័ន្ធនឹងបញ្ហា ចែករំលែកប្រាក់ចំណាយយោធាមិនស្មើគ្នានោះ សហរដ្ឋអាមេរិកកំពុងពិចារណា ដកកងកំលាំងយោធារបស់ខ្លួន ចេញពីប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនយល់ព្រមតាមការទាមទារ របស់សហរដ្ឋអាមេរិកទេនោះ។ សហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចា ជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ បន្ទាប់ពីបានទាមទារឱ្យទីក្រុងសេអ៊ូល បង្កើនការចូលរួមវិភាគទានប្រចាំឆ្នាំរបស់ខ្លួន សម្រាប់កងទ័ពអាមេរិក ដែលមានតម្លៃដល់ទៅ៥ពាន់លានដុល្លារ ដែលជាទំហំច្រើនជាងប្រាំដង នៃអ្វីដែលខ្លួនកំពុងចំណាយបច្ចុប្បន្ន នេះបើយោងតាម សមាជិកសភាកូរ៉េខាងត្បូងបានបញ្ជាក់។ គួរឲ្យដឹងទៀតដែរថា...
ភ្នំពេញ៖ក្មេងស្ទាវមួយចំនួនក្នុងខេត្តត្បូងឃ្មុំបានច្នៃបង្កប់ដែកឆាបដែលមានជ្រុង៣ ក្នុងប៊ិចសរសេរ សម្រាប់សម្លាប់មនុស្សឬធ្វើបាបគូសត្រូវ នៅពេលមានការ ប៉ះទង្គិចដោយហិង្សាម្ដងៗក្នុងពេលរាំធុងបាស ឬកម្មវិធីកម្សាន្តសប្បាយផ្សេងៗដូច្នេះយុវវ័យក្មេងៗគួរយល់ដឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេស បើឃើញមានការកែច្នៃឧបករណ៍សម្លាប់មនុស្សបែបនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បី ចាត់វិធានការ ទប់ស្កាត់និងបង្រ្កាបបានទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិឃុំនីមួយៗ។ តាមរយៈវីដេអូឃ្លីបដែលមានរយៈ ពេលប្រមាណជាង១នាទីបង្ហោះដោយលោកដួងតារាប្រធាន ក្រុមបច្ចេកទេសគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាស្រ្តីម្នាក់បានអះអាងថាក្នុងមូលដ្ឋានរបស់គាត់មានអ្នកស្លាប់២ឬ៣នាក់រួចមកហើយដោយ សារតែឧបករណ៍កែច្នៃនេះប៉ុន្តែមូលហេតុពិតប្រាកដ នៃការស្លាប់មិនដែលត្រូវបានរកឃើញនោះទេទើបតែរូប គាត់បានឃើញប៊ិចកែច្នៃបង្កប់ដែកឆាបនេះក៏សន្និដ្ឋានថា អ្នកស្លាប់ដោយហិង្សាក្នុងពេលរាំធុងបាសកាលពីពេលមុន ៗបណ្ដាលមកពីឧបករណ៍ហ្នឹងតែម្ដង៕
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានយល់ព្រមអនុញ្ញាត ឲ្យវិទ្យុខ្មែរប៉ុស្តិ៍ (KPR) ដែលមានមូលដ្ឋាននៅអាមេរិក បើកការិយាល័យនៅកម្ពុជាឡើងវិញ ។ វិទ្យុខ្មែរប៉ុស្តិ៍ (KPR) ត្រូវបានគេដឹងថា ជារបស់លោក មាជ សុវណ្ណារ៉ា អតីតសកម្មជនគណបក្សសង្រ្គោះជាតិ។ វិទ្យុខ្មែរប៉ុស្តិ៍ ត្រូវបានផ្អាកការផ្សាយរបស់ខ្លួន តាមរលកធាតុអាកាស...
ភ្នំពេញ៖ លិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការគាំទ្រ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ត្រូវបានបកប្រែក្រៅផ្លូវការ។ លោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានសរសេរលិខិត ដោយ ផ្ទាល់ដៃផ្ញើជូនសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ចំពោះមុខ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូខេត្តសានតុងដឹកនាំដោយ វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង ប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុន Guomei Linqor...
ភ្នំពេញ ៖ កម្មការិនីម្នាក់ ដែលរើការងាររោងចក្រ ផលិតអំពូលភ្លើង ធី វ៉ាយ អេឡិកទ្រិក ឯ.ក (T.Y Electric Co.Ltd ) នៅភូមិកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានដេកស្លាប់ក្នុងថ្លុកឈាម ដែលករណីនេះ ត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ។ លោក...
បរទេស៖ ក្នុងដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ នៅប្រទេសថៃ សម្តេចប៉ាប ហ្វ្រង់ស័រ បានឆ្លៀតយកឱកាសនេះផ្ញើសារ ទៅកាន់ពិភពលោក ដើម្បីជួយថែរក្សាកុមារ និងស្ត្រី ដែលត្រូវបានគេរំលោភបំពាន ក៏ដូចជាជនភៀសខ្លួននៅជុំវិញពិភពលោក ក្នុងពេលបង្ហាញពីកិច្ច សហប្រតិបត្តិការអន្តរសាសនា ដើម្បីបង្កើតសន្តិភាព។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សម្តេចប៉ាបហ្វ្រង់ស័រ...
ភ្នំពេញ ៖ កម្មពិធីមហោស្រព ភាពយន្ដជាតិលើកទី១៦ ឆ្នាំ២០១៩ មានបេក្ខជនបានដាក់ពាក្យ ចូលរួមប្រកួតប្រជែង កើនឡើងជាងឆ្នាំមុនៗ ខណៈគុណភាព នៃការផលិតខ្សែភាពយន្ដវិញ ក៏មានភាពល្អ និងឈានមុខ ។ មហោស្រពភាពយន្ដជាតិនេះ នឹងរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ -២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចុតមុខ ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកស្ទួយ...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយតាក់ស៊ីមួយគ្រឿង បានបុកនាយនគរបាលប៉ុស្តិ៍ឃុំប្ញស្សីក្រាំង រងរបួសធ្ងន់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងគីឡូម៉ែត្រ ២២៤ ស្ថិតភូមិថ្នល់បត់ ក្នុងឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានព័ត៌មានរាយការណ៍ពីខេត្តបាត់ដំបង...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំផងដែរ។ ជាលទ្ធផលគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា បានកំណត់បន្តសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ...
ភ្នំពេញ៖ កីឡាការិនីកែ ឡេងបានយកឈ្នះលើកីឡាការិនីប្រទេសកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុ លទ្ធផល៣៤ទល់២៨ លើវិញ្ញាសាវាយយកពិន្ទុនៅវគ្គ៨ក្រុមនៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន ៤៩ប្រទេសចូលរួម ។ នាព្រឹកនេះក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា...
កំពង់ចាម ៖ ក្នុងពិធីបើកសន្និសីទវិទ្យា សាស្រ្តថ្នាក់ជាតិលើកទី ៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម នាព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវការចំណាយពេលវេលាយូរ និងភាពអត់ធ្មត់...
ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរវត្ត ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កំពុងតែទាក់ទាញ អត្តពលិក និងមហាជនទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ទិសទីមកចូលរួមការប្រកួតនៅថ្ងៃទី៨ ធ្នូ ខាងមុខនេះ។ សរុបមកដល់សប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ជាង១១,០០០នាក់ហើយ។ តួលេខនេះគឺច្រើនជាងឆ្នាំ កន្លងទៅ ពោលគឺឆ្នាំ២០១៨ដែលមានកីឡាករសរុបចំនួន ១០,៥០០នាក់។ គួរជម្រាបថា កីឡារករដែលអាចមកប្រកួត...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwon បានព្រមានទៅមេដឹកនាំ គណបក្សអនាគតរុងរឿង (FFP) លោក Thanathorn Juangroongruangkit មិនឱ្យធ្វើបាតុកម្មតាមដងផ្លូវណាមួយឡើយ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការរដ្ឋធម្មនុញ្ញក្នុងការដកសិទ្ធិលោក ក្នុងនាមជាសមាជិកសភា នៅក្នុងករណីលោកជាម្ចាស់ភាគហ៊ុន ខាងសារព័ត៌មាន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
បរទេស: The Bloomberg ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកានេះបានសរសេរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន យល់ព្រមលក់កាំភ្លើងធំដែល ប្រើប្រាស់សម្រាប់នាវាប្រយុទ្ធ ទៅឲ្យប្រទេសឥណ្ឌាដែលវាមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារ ហើយវាត្រូវបានគេមើលឃើញថា ជាក្នុងកិច្ចព្រមព្រៀង ការពារជាតិដ៏ធំបំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេល ៤ឆ្នាំ។ ក្រសួងការបរទេសអាមេរិក បានជូនដំណឹងទៅសភាតាំងតែពីថ្ងៃទី១៩ ខែវិច្ឆិកាអំពីការសម្រេចចិត្ត លក់អាវុធរបស់កងទ័ពជើងទឹកដល់ទៅ១៣ ដើមដែលផលិតដោយក្រុមហ៊ុន ផលិតអាវុធអាមេរិកដែលមានឈ្មោះថា BAE Systems Land...
ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
បរទេស៖ រដ្ឋមន្ត្រីការទូតចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការអនុម័តច្បាប់សិទ្ធិមនុស្សហុងកុង និងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ ធ្វើការបំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពរបស់ទីក្រុងហុងកុងបាននោះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា លោក វ៉ាង យី បាននិយាយប្រាប់អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក William Cohen នៅក្នុងអំឡុងជំនួបក្នុងទីក្រុងប៉េកាំងថា...
ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ក្រោយឃើញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូលណាល់ ត្រាំ មានគោលជំហរលើកម្ពុជា លោកបានបកស្រាយដោយអះអាងលើការប្រើចំណេះដឹងផ្នែកការទូត ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលជួបសម្តែងការគួរសម ជាមួយ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ