ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ។ ការប្រកាសនេះ ដោយសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល បន្តគាំទ្រដល់ក្រុមហ៊ុន HONDA MOTOR CO., LTD នៅកម្ពុជា និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនពិនិត្យលទ្ធភាព ផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជា ឱ្យបានច្រើនថែមទៀត ។ ក្នុងឱកាសអនុញ្ញាតិ ឱ្យលោក Minoru Kato នាយកប្រតិបត្តិ...
ស៊ីចាង៖ នៅថ្ងៃសុក្រនេះ ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបចំនួន៤ ដែលជាក្រុមតារានិករ Tianqi ដោយបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះផ្កាយរណបស៊ីចាង នៅខេត្តស៊ីឈួនភាគនីរតីនៃប្រទេសចិន ។ ផ្កាយរណបទាំង៤ ដែលមានឈ្មោះថា Tianqi 29-32 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង៥ និង៤៣ល្ងាច ម៉ោងនៅក្រុងប៉េកាំង ដោយប្រើគ្រាប់រ៉ុក្កែត Kuaizhou-1A (KZ-1A) ហើយបានចូលទៅក្នុងគន្លងតារាវិថីតាមការគ្រោងទុក ។...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមជាមួយក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ អមដោយ លោកសាស្រ្តាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃ២០ កញ្ញានេះ បានអញ្ជើញចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូងរបស់មន្ទីរពេទ្យ និងសួរសុខទុក្ខសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ...
៧ថ្ងៃ! ពលរដ្ឋជិត ១២ម៉ឺននាក់ បានឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្រមបរិស្ថាន គឺជាអាវក្រោះ ការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រង ធនធានធម្មជាតិ វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ ដូចការចោទប្រកាន់ របស់ក្រុមប្រឆាំងឡើយ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងលោក ហួត ហាក់...
ប៉េកាំង៖ ប្រទេសចិន នឹងបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការលុបចោល ការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន នៅពេលដែលប្រទេសជប៉ុន និងអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ យល់ព្រមអនុញ្ញាតឱ្យប្រទេសភាគីទីបី ចូលរួមក្នុងសកម្មភាពត្រួតពិនិត្យលើការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ។ ប្រភពការទូតបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ គ្រោងនឹងពង្រីកតួនាទីរបស់ប្រទេសភាគីទីបី ក្នុងការត្រួតពិនិត្យការហូរចេញទឹក នៅពេលប្រទេសចិនកំពុងស្វែងរកគំរូឯករាជ្យនៃទឹក និងកសាងរចនាសម្ព័ន្ធត្រួតពិនិត្យអន្តរជាតិរយៈពេលវែង។ ប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងអគ្គនាយក...
អ៊ុយក្រែន ត្រៀមថវិកាបន្ថែមជិត ១២ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ កងកម្លាំងអ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារ ដ៏ខ្លាំងក្លាបំផុត ទៅលើភាគខាងត្បូង ប្រទេសលីបង់ មន្រ្តី CIA ម្នាក់ ត្រូវតុលាការផ្ដន្ទាទោស ឱ្យជាប់គុក៣០ឆ្នាំ ដោយសារបានរំលោភបំពាន ផ្លូវភេទលើស្រ្តីជាច្រើននាក់ និងថតរូបអាក្រាត កាយរាប់រយសន្លឹក ចិន ពិភាក្សាជាមួយសហភាពអឺរ៉ុប ដើម្បីបញ្ជៀស ការតម្លើងពន្ធលើ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន និងចិន បានព្រមព្រៀងគ្នាក្នុងការបន្តពាណិជ្ជកម្មអាហារសមុទ្រឡើងវិញជាបណ្តើរៗ ដោយផ្អែកលើហេតុផលថា ប្រទេសភាគីទីបី នឹងត្រួតពិនិត្យការបង្ហូរទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ។ ប្រទេសជិតខាងទាំងពីរ បានរកឃើញចំណុចរួម ខណៈដែលលោក គីស៊ីដា និងអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi...
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរ អង្គភាព សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំកន្ទោង ប្រទីបធ្វើអំពីជ័រ ឬស្នោរក្នុងរយៈពេលកន្លងមក ត្រូវជំនួសមកវិញ ដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹក ឈើធម្មជាតិផ្សេងៗ ដេីម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន...
បរទេស ៖ មហាសេដ្ឋីអាមេរិក និងជាអ្នកវិនិយោគ គឺលោក Daniel Reiner ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបឹងមួយ លើអចលនទ្រព្យតម្លៃ ២,៤លានដុល្លារ របស់គាត់ក្នុងទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Reiner អាយុ ៧២ឆ្នាំ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធី សម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ៕
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ តំបន់ដីសម្បទានជនបទ ឱ្យក្លាយជាបុរីជនបទ ។ ការបង្ហាញជំហរនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីគម្រោងអភិវឌ្ឍន៍ តំបន់សម្បទានដីសង្គមកិច្ច ភូមិក្សេមក្សាន្ត ទ្រនុំសសុភមង្គល និងបុរីជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សាយ...
បរទេស ៖ ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោក Valdis Dombrovskis បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានជួបពិភាក្សា បែប “ស្ថាបនា” ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ខណៈដែលទីក្រុងប៉េកាំងស្វែងរកកិច្ចព្រមព្រៀងជាមួយទីក្រុងព្រុចសែល ដើម្បីបញ្ជៀសការយកពន្ធ ដ៏ច្រើនលើរថយន្តអគ្គិសនីនាំចូលរបស់ចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤...
បរទេស ៖ ការដំឡើងកាមេរ៉ាសុវត្ថិភាពនៅជុំវិញសាលារៀនជប៉ុន មួយក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ត្រូវបានបញ្ចប់នៅថ្ងៃសុក្រនេះ ខណៈដែលប្រទេសជប៉ុន បានអំពាវនាវឱ្យពង្រឹងសន្តិសុខ បន្ទាប់ពីការចាក់សម្លាប់សិស្សសាលាអាយុ ១០ឆ្នាំម្នាក់ កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយអាជ្ញាធរមិនទាន់បង្ហាញ អំពីហេតុផល...
កំពង់ស្ពឺ÷ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ តាមដានការអនុវត្ត និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តទំពូងអង្គចំរើនមានជ័យ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ លោក ហន ភក្តី អភិបាលរង ខេត្តកំពង់ស្ពឺ...
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃនៃឧទ្យានជាតិ Wuyishanនៅទីក្រុង Nanping ខេត្តFujian លោកXi Jinping ប្រធានរដ្ឋចិន បានឈប់នៅពីមុខរូបថតនេះ ហើយបានរំលឹកថា “ដើមឈើនេះត្រូវបានប្រមូលផល ប្រហែល៤ខាំក្នុងមួយឆ្នាំ ដាក់ក្នុងផើងស្ពាន់តូចមួយ ចាត់ទុកជាកំណប់ទ្រព្យ ។ ក្នុងនាមជា “ស្រុកកំណើតសិល្បៈតែ” តែមួយគត់នៅក្នុងប្រទេសចិន ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់...
ខេត្តកំពង់ធំ ÷ លោក លី ណារុន រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ពាន ឈើមួយកន្លែង ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ មានមតិសំណេះសំណាល នាឱកាសនោះ. លោក លី ណារុន...
បរទេស ៖ អតីតមន្ត្រី CIA ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំពីបទប្រើប្រាស់គ្រឿងញៀន និងរំលោភផ្លូវភេទលើស្ត្រីជាច្រើននាក់ ខណៈដែលកំពុងធ្វើការ ឱ្យទីភ្នាក់ងារ នៅអាមេរិកខាងត្បូង ។ ប៉ូលីសបានរកឃើញរូបភាព រាប់រយសន្លឹកដ៏អាម៉ាស់ និងការបំពាន លើជនរងគ្រោះ ដែលសន្លប់មិនដឹងខ្លួន នៅលើកុំព្យូទ័រ របស់ភ្នាក់ងាររូបនេះ។ យោងតាមសារព័ត៌មាន RT...
បរទេស ៖ ព្យុះ Soulik បានបោកបក់បណ្តាល ឱ្យមានការបាក់ដីនៅតំបន់ចន្លោះខេត្ត Quang Binh និង Quang Tri ភាគកណ្តាលប្រទេសវៀតណាមនៅម៉ោង ២ រសៀល ថ្ងៃព្រហស្បតិ៍ ដែលនាំមកនូវល្បឿនខ្យល់អតិបរមា ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៩...
បរទេស៖ កងកម្លាំងអ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានធ្វើការវាយប្រហារដ៏ខ្លាំងក្លាបំផុត របស់ពួកគេទៅលើភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេលជិតមួយឆ្នាំនៃសង្រ្គាម ដោយបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យស្ងប់ស្ងាត់ក៏ដោយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារ កម្ទេចគ្រាប់រ៉ុក្កែតប្រហែល ១០០ គ្រាប់នៅភាគខាងត្បូងប្រទេសលីបង់ ដែលត្រូវបានកំណត់ឱ្យបាញ់ភ្លាមៗ...
ស្វាយរៀង ៖ លោកឃុន រតនា អភិបាលរងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៤ បានអញ្ជើញប្រគល់បណ្ណ័សរសើរ ដល់សិស្សជាប់និទ្ទេស Aចំនួន ៤០៨ នាក់ចាប់ពីថ្នាក់ទី ១ដល់ថ្នាក់ទី ៦ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ពិធីប្រគល់បណ្ណ័សរសើរនេះ មានការចូលរួមពីលោកស្រីទុំ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ទៅលើទីតាំងទំនាក់ទំនងយោធាសំខាន់ៗ របស់អ៊ុយក្រែន ក៏ដូចជាគោលដៅអាទិភាពខ្ពស់មួយចំនួន ទៀតផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក កាំជ្រួច និងកាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារ ដោយជោគជ័យនូវមជ្ឈមណ្ឌលទំនាក់ទំនងវិទ្យុ ពិសេសនៃនាយកដ្ឋានស៊ើបការណ៍សំខាន់ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanar បាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រជុំកំពូលអន្តរជាតិ បន្ទាប់សម្រាប់ការស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះអ៊ុយក្រែន ត្រូវតែរួមបញ្ចូលប្រទេសរុស្ស៊ី។ លោក Blanar បានឲ្យដឹងដែរថា ជម្លោះអ៊ុយក្រែនមិនមាន ដំណោះស្រាយយោធា ហើយត្រូវតែចាត់វិធានការ ដើម្បីបញ្ចប់វាតាមរយៈការចរចា ឱ្យបានឆាប់តាម...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា វត្តប៉ាកណាម គឺជាវត្តរបស់កម្ពុជា ដោយវៀតណាម មិនបានកាន់កាប់ ដូចការចោទប្រកាន់ របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។ ក្រោយពីបានចុះទៅមើលដោយផ្ទាល់ដល់វត្តប៉ាកណាមហើយ លោក ប៉ែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំងលោក Michel Barnier អាចសម្រេចចិត្តក្នុងការចុះចេញពីតំណែង ប្រសិនបើគាត់មិនអាចបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមសមាជិក ជាឧបនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍។ ទើបតែបានរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីត្រូវបានតែងតាំងដោយប្រធានាធិបតី Emmanuel Macron មកទល់ពេលនេះលោក Barnier បានបរាជ័យក្នុងការបង្កើតរដ្ឋបាលថ្មី ដែលអាចបំពេញតាមអាទិភាព ដែលមានជម្លោះនៃសភាជាន់ទាបដែលបែងចែក និងដោះស្រាយបញ្ហាឱនភាពថវិកា របស់ប្រទេសបារាំងកាន់តែទូលំទូលាយ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីគ្រោងនឹងទទួល យន្តហោះគ្មានមនុស្សបើកចំនួន ១០ ដងនៅឆ្នាំ ២០២៤ ច្រើនជាងឆ្នាំមុន។ ប្រធានាធិបតី Vladimir Putin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការឧស្សាហកម្មយោធា របស់ប្រទេសស្តីពីការអភិវឌ្ឍន៍ ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក។ លោកប្រធានាធិបតីបាននិយាយថា...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងថា ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បាននិងកំពុងបង្កអស្ថិរភាព ដល់ប្រទេសផ្សេងទៀត និងរៀបចំការយល់ឃើញសាធារណៈ លើលេសនៃ “លទ្ធិប្រជាធិបតេយ្យ” ។ ក្រសួងបានឲ្យដឹងថា “លោកខាងលិចនៅតែបន្តកេងប្រវ័ញ្ច នូវសញ្ញាណនៃការលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យជាឧបករណ៍មួយ ដើម្បីបង្រ្កាបប្រទេសជាតិ និងបំបែកឆន្ទៈរបស់ប្រជាជនរបស់ពួកគេ” ដោយលើកឡើងពីគោលនយោបាយប្រឈមមុខនឹង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំបិទសំឡេង ដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន ខណៈដែលឈ្នះលើអ្វីដែលគេហៅថា...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
