កីឡា

និមិត្តសញ្ញា នៃភ្លើងគប់ ភ្លើងគប់ សម្រាប់រក្សភ្លើង និងសម្លៀកបំពាក់ របស់អ្នករត់បណ្តាក់ភ្លើងគប់ នៃការប្រកួតកីឡា អូឡាំពិក រដូវរងា ក្រុងប៉េកាំង មានរូបរាងយ៉ាង ដូចម្តេច ?

ការបណ្តាក់ភ្លើងគប់ ជាខ្លឹមសារសំខាន់ និងជានិមិត្តសញ្ញា នៃការប្រកួតកីឡាអូឡាំពិក និងជាវប្បធម៌ចំណីចក្ខុសំខាន់ នៃការប្រកួតកីឡាអូឡាំពិក ហើយក៏ជាវិធីសំខាន់ ដែលបង្ហាញពីគុណតម្លៃ និងទស្សនាទាន នៃ ការប្រកួតកីឡាអូឡាំពិក និងបង្កើតបរិយាកាស សម្រាប់ការប្រកួតកីឡា អូឡាំពិកផងដែរ ។

ថ្ងៃទី២០ ខែតុលា ភ្លើងគប់ ភ្លើងគប់សម្រាប់ រក្សាភ្លើង និង សម្លៀកបំពាក់ របស់អ្នករត់បណ្តាក់ភ្លើងគប់ នៃការប្រកួត កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានបង្ហាញមុខ ជាជាសាធារណៈលើកដំបូង កក្តាសំខាន់ នៃរូបភាពទាំងនេះសុទ្ធតែរចនាឡើង តាមនិមិត្តរូបនិង ស្មារតីអូឡាំពិក ដោយបានបង្ហាញ ពីទិដ្ឋភាពរត់បណ្តាក់ភ្លើងគប់ ហើយបានបង្ហាញយ៉ាង ពេញលេញនូវអត្ថន័យវប្បធម៌ ដ៏សម្បូបែបនិង ជំនឿចិត្ត ផ្នែកវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះនិង ទីក្រុងម្ចាស់ផ្ទះ ។

ចង្កៀងភ្លើងគប់អូឡាំពិក រដូវរងាទីក្រុងប៉េកាំង មានដើមកំណើតពីចង្កៀងវាំង Changxin នៃរជ្ជកាលហានខាងលិច កាលពីជាង២០០០ឆ្នាំមុន មានទម្ងន់ស្រាល និងស្រស់ស្អាត រចនាតាមបែបការពារបរិស្ថាន ។ ពាក្យ “Changxin”គីមានន័យថា ជំនឿជាអមតៈ តំណាងឱ្យការស្វែងរក របស់មនុស្សជាតិ ចំពោះពន្លឺនិងក្តីសង្ឃឹម ។

ភ្លើងគប់រក្សាភ្លើងរចនា សមស្របតាមក្រឹត្យក្រមធម្មជាតិ និងការរួមបញ្ចូលអ្វីៗទាំគ្រប់យ៉ង គំនិតច្នៃប្រឌិត បានមកពីZun ដែលជាវត្ថុបូជាប្រពៃណីចិន។
ការរចនាសម្លៀកបំពាក់ របស់អ្នករត់បណ្តាក់ភ្លើងគប់រូមមាន កងប្រាំអូឡាំពិក និងសញ្ញារត់បណ្តាក់ភ្លើង គប់ជាដើម ។ ឯកសណ្ឋានមួយ ឈុករួមមាន ខោអាវ មួកស្រោមដៃ និងស្បែកជើងកីឡា ។

ឆ្លងតាមការច្នៃប្រឌិត និងផលិតអស់ រយៈពេល ១០ខែ និមិត្តសញ្ញ នៃការរត់បណ្តាក់ភ្លើង គប់នៃការ ប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង បានប្រកាសជាសាធារណៈ ។ ការរចនានិមិត្តសញ្ញា បានរួមបញ្ចូលទេវកថា ចិនបុរាណ និងសិល្បៈអក្សរ ផ្ចង់ប្រពៃណី ដោយបានបង្ហាញ ពីក្តីសង្ឃឹមដ៏ល្អបវរ ដែលរួមគ្នាកសាងសហគមន៍រួម វាសនាតែមួយ របស់មនុស្សជាតិ និង ស្មារតីអូឡាំពិកក្នុងចិត្ត របស់ប្រជាជនចិន៕

To Top