ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា និងអ្នកសារព័ត៌មាន បានចាត់ទុកថា ការកែសម្រួលជាបន្តបន្ទាប់ នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិន គឺមានលក្ខណៈសមស្រប តាមបែបវិទ្យាសាស្ត្រ។ ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងសទី២១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាព ជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសចិនជាប់ជានិច្ច ។...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មានភាពយន្តខ្នាតខ្លី ចំនួន៣៥រឿង បានដាក់ពាក្យប្រកួតប្រជែង មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២២ ខាងមុខនេះ ។ ថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិភាព យន្តខ្នាតខ្លីកម្ពុជា លើកទី៣ នៅព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២...
អ្នកវិភាគនិងអ្នកសិក្សាស្រាវជ្រាវ នៅកម្ពុជាសុទ្ធតែមើលឃើញ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត តាមរយៈដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីចិន Li Keqiang នៅកម្ពុជា។ តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញ...
សមាជ លើកទី២០ របស់បក្សកុម្មុយនិស្តចិន ដែលត្រូវបានបិទបញ្ចប់ ក្រោមសម្លេងស្នូរទះដៃ អបអរសាទរយ៉ាងលាន់រំពង ពិភពលោក ពីសំណាក់ប្រជាជនចិន និងប្រជាជននៅលើពិភពលោក សារលិខិតជូនពរមកពីបរទេស ដែលមានប្រភពពីថ្នាក់ដឹកនាំ ពីតំណាងគណបក្ស នយោបាយ ពីសង្គមស៊ីវិល ពីក្រុមបញ្ញាញាណ ជាន់ខ្ពស់ បានជ្រើសរើសគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ដែលមានសមាជិកចំនួនប្រាំពីររូប តំណាងឲ្យអំណាចនយោបាយកំពូល នៅក្នុងប្រទេសចិន...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបិទបញ្ចប់ ដោយជោគជ័យ ក្រុមថ្នាក់ដឹកនាំកំពូលអាណត្តិថ្មី នៃបក្សកុម្មុយនីស្តចិន ក៏បានប្រសូត្រចេញ ក្នុងសមាជលើកនេះផងដែរ ។ របាយការណ៍ការងារ ដែលថ្លែងក្នុងសមាជលើកនេះ បានលើកឡើង ពីពាក្យ គន្លឺះមួយចំនួនដូចជា «ទំនើបកម្ម តាមបែបផែនចិន» «អភិវឌ្ឍន៍ ដោយគុណភាពខ្ពស់» , «លើកកម្ពស់កម្រិតបើកទូលាយ ចំពោះបរទេស» ,...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និង សាសនាបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ បុណ្យកឋិនទាន ក្រៅពីទទួលបាន អានិសង្សផលបុណ្យ ក៏បានជំរុញ ឱ្យមានការបរិច្ចាគទ្រព្យធន ដោយសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទគ្រប់ទិសទី ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជា ទាំងពុទ្ធចក្រ និងផ្នែកអណាចក្រ ។ បុណ្យកឋិន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ។ បុណ្យកឋិន...
មន្ត្រីរាជការ និងយុវជនកម្ពុជាបានជូនពរ ដល់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុក ហើយជឿជាក់ថា សមាជនេះនឹងនាំមកនូវសមិទ្ធផលផ្លែផ្កា កាន់តែច្រើន សម្រាប់ប្រជាជនចិន ក៏ដូចជា ពិភពលោកទាំងមូល។ លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០...
ភ្នំពេញ៖ ក្រសួអប់រំយុវជន និងកីឡាបានបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដល់យុវជន ដើម្បីឱ្យពួកគេចៀសឆ្ងាយ ពីគ្រឿងស្រវឹងគ្រប់ប្រភេទ ។ នេះបើតាមការបញ្ជាក់ពី លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅពេលដែលលោកស្រី អញ្ជើញជាគណៈអធិបតី និងជាមេប្រយោគផ្តល់ពិន្ទុ ដល់បក្ខជនបក្ខនារី...
លោកស្រីបណ្ឌិត ជា វណ្ណី សាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យនានា នៃប្រទេសកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៥ តុលា ២០២២ ដែលជាថ្ងៃរម្លឹកទិវាគ្រូបង្រៀនថា ក្នុងនាមលោកស្រី គឺជាគ្រូបង្រៀនម្នាក់ លោកស្រី ពិតជាសប្បាយរីករាយណាស់ ចំពោះការប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ដោយសារតែទិវានេះ គឺជាការគោះជួង ឲ្យយុវជន សិស្សានុសិស្ស បានស្គាល់ពីគុណតម្លៃ...
ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់បានឱ្យដឹងថា “ការបង្កើតមហោស្រពល្ខោនបាសាក់ ទូទាំងប្រទេសឆ្នាំ២០២២” បានបើកឱកាសឱ្យសិល្បករបញ្ចេញសមត្ថភាព ព្រមទាំងបានចូលរួមថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិ ដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ថ្លែងក្នុងកម្មវិធីបើក មហោស្រពល្ខោនបាសាក់ ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ “វប្បធម៌សន្តិភាព”ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈ...