ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីសង្ឃឹមថា នីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ ប្រទេសវៀតណាម អាចនឹងធូរស្រាលជាងមុខ ក្រោយពីលោកធ្វើរបាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីទុក្ខលំបាកនូវការរៀបចំ នីតិវិធីដឹកជញ្ជូនទំនិញ ឆ្លងកាត់វៀតណាម។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ចំណងផែកុងតឺន័រ...
ភ្នំពេញ ៖ ស្របពេលមានការទទួលស្គាល់ លើគុណភាព និងរសជាតិឆ្ងាញ់ នៃផលិតផលមីជាតិ ក្រុមហ៊ុន ដែលមានស្ថាបនិក ជាកូនខ្មែរ និងជាក្រុមហ៊ុន ផលិតមីកញ្ចប់ រសជាតិខ្មែរដំបូង គេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិ ជាលើកទីមួយទៅកាន់ទីផ្សារ ប្រទេសវៀតណាម ។ នេះ ជាវឌ្ឍនភាពថ្មី ដ៏អស្ចារ្យមួយទៀត ក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរ ចូលក្នុងទីផ្សារថ្នាក់តំបន់...
ហាណូយ ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,៣២១ នាក់ដែលក្នុងនោះមាន ១៣,៣០៦ ករណី បានឆ្លងក្នុងស្រុក និងនាំចូល ១៥ ករណី។ ក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់ ៥៨៩,៤១៧ករណី ជាមួយនឹងការស្លាប់ចំនួន ១៤,៧៤៥...
បរទេស៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសវៀតណាម បានបញ្ជាក់ថា មានករណីឆ្លងថ្មីវីរុសកូវីដ ១៩ ចំនួន ១២ ៦៦៣ ករណី នៅថ្ងៃពុធ នេះ ដែលចំនួននេះគឺធ្លាក់ចុះ ១ ៥៣០ករណី ធៀបជាមួយថ្ងៃអង្គារ។ ទីក្រុងហូជីមិញ រកឃើញករណីឆ្លង ៧ ៣០៨ ករណី បន្ទាប់មកគឺខេត្ត...
បរទេស៖ ស្រុក ហាយចូវ របស់ខេត្ត ដាណាង កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ Drone ដើម្បីតាមដានប្រជាជន ក្នុងកំឡុងពេលមានការបិទខ្ទប់ប្រទេសដោយសារជំងឺកូវីដ ១៩ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ឬ...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានព្រមានថា ដោយសារកំណើនសេដ្ឋកិច្ចត្រូវបានទម្លាក់ចុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ខេត្តក្រុងណា ដែលមិនអាចគ្រប់គ្រងការផ្ទុះឡើងបាន គឺនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ -១៩...
អាមេរិក និងពួកសម្ព័ន្ធមិត្តNATO បាននិងកំពុងរំកិលដកទ័ពចេញជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។ Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួក NATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំ អាហ្កានីស្ថាន ឡើងវិញ! កងទ័ពអាមេរិក បានវាយយកអាហ្កានីស្ថាន និងបានធ្វើសង្រ្គាមនៅលើទឹឹកដីនេះ អស់រយៈកាល២០ឆ្នាំ...
ភ្នំពេញ ៖ “អ្នកមានកាតព្វកិច្ច កាច់ចង្កូតនាវាកម្ពុជា ក្នុងមហាសាគរដ៏ធំល្វឹងល្វើយ ត្រូវចេះបត់បែន តាមគន្លងមួយ ដែលមិនត្រូវទៅបុកភ្នំទឹកកក ធំទាំង២ គឺអាមេរិកនិងចិន ហើយត្រូវបើកចៀសសំណាញ់ ដែលរាយទុកដោយវៀតណាម ក្នុងការចាប់នាវាកម្ពុជា មកគ្រប់គ្រង ។យើងមិនអាចផ្លាស់ប្តូរទីតាំង ភ្នំទឹកកកទាំង២បានទេ គឺនយោបាយរបស់អាមេរិកនិងចិន តែយើងអាចកាច់ចង្កូត បត់បែនតាមជើងភ្នំទឹកកក ទាំង២បាន ហើយអាចបើកវៀង ចេញពីសំណាញ់របស់វៀតណាមផង”...
ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រកាសជួយពលរដ្ឋខ្មែរជួបការលំបាកក្នុងជីវភាពរស់នៅ ខ្វះខាតថវិកា ចំណាយថ្លៃជួលផ្ទះ និងត្រូវការជំនួយដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្រោយនាយករដ្ឋមន្រ្តីវៀតណាមដាក់ចេញគោលការណ៍ “អ្នកណានៅទីកន្លែងណា បន្តនៅទីកន្លែងនោះ” ត្រូវផ្តល់ព័ត៌មានមកកាន់កុងស៊ុល ៕
បរទេស៖ ស្ថានទូតអាមេរិកនៅវៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយ នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានទីក្រុងហាណូយ ដើម្បីជួលដីមួយកន្លែង ដើម្បីសាងសង់ស្ថានទូតថ្មី។ ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះបានធ្វើឡើង កាលពីថ្ងៃពុធនៅក្នុងវត្តមាន នៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អនុប្រធានាធិបតី គឺលោកស្រី Kamala Harris, អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung និងប្រធានក្រុងហាណូយ Chu Ngoc...