ភ្នំពេញ៖ “សូម្បីតែដើមណូអែលក៏គេចមិនផុតពីភាព ច្របូកច្របល់នៃសេដ្ឋកិច្ចឆ្នាំ២០២១ដែរ ។” កាសែត The Washington Post បានចុះផ្សាយដូចពោលខាងលើនេះ ។ យោងទៅតាមការព្យាករណ៍នៃសហគមន៍ដើមណូអែលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ឆ្នាំនេះ ដើមណូអែលបានឡើងថ្លៃពី១០ដល់៣០ភាគរយ រហូតដល់មានឥស្សរជនជំនាញបានផ្តល់យោបល់ឱ្យជនជាតិអាមេរិកថា “គួរតែឆាប់ទិញ កុំរង់ចាំដល់មុនបុណ្យណូអែលប៉ុន្មានថ្ងៃ”ហើយ “កុំជ្រើសរើសច្រើនពេក មិនថាធំឬតូច ចេះបត់បែនបន្តិចទៅ”។ ដើមណូអែលឡើងថ្លៃគឺជាបាតុភាពមួយដែលអាចបង្ហាញថា ការចំណាយក្នុងជីវភាពរស់នៅរបស់ជនជាតិអាមេរិកបន្តកើនឡើងទៀត ។ នៅខែវិចិ្ឆកា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានឡើងដល់៦.៨ភាគរយ ដែលបង្កើតកំណត់ត្រាខ្ពស់ថ្មីមួយក្នុងរយៈពេល៣៩ឆ្នាំកន្លងទៅ ។ អតិផរណាបាន “យកទៅ”នូវចំនួនប្រាក់ខែដែលកើនឡើងរបស់ជនជាតិអាមេរិកទាំងអស់ ហើយក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ ។ មនុស្សជាច្រើនបានធ្លាក់ចូលក្នុងភាពទទីសទទាសនៅពេលដែលប្រាក់ខែបន្តកើនឡើង តែទំនិញបែរជាទិញបានកាន់តែតិចទៅៗ ។ មនុស្សដែលគ្មានប័ណ្ណប្រាក់ខែនិងក្រុមមនុស្សដែលមានចំណូលទាប គឺមានជីវភាពរស់នៅកាន់តែលំបាក ហើយក៏កាន់តែពិបាកឆ្លងបុណ្យណូអែលនេះដែរ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានផ្សាយដំណឹងឱ្យដឹងថា ជនជាតិអាមេរិកចំនួនជាង២១លាននាក់គ្មានចំណីអាហារហូបចុកគ្រប់គ្រាន់នៅដើមខែធ្នូនេះ ។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ទីផ្សារភាគហ៊ុនបានកើនឡើង ហើយផ្ទះបានឡើងថ្លៃ អ្នកមានទ្រព្យដែលបានឈរលើកំពូលខ្សែទ្រព្យសម្បត្តិទាំងនោះកាន់តែមានឡើងៗ ។ ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី Forbes បានជ្រើសរើសមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិជាងមួយរយលានដុល្លារអាមេរិកចំនួន១០នាក់ដែលទ្រព្យសម្បត្តិកើនឡើងច្រើនបំផុតនៅលើទូទាំងពិភពលោកឆ្នាំ២០២១ ក្នុងនោះ មានមហាសេដ្ឋី៦នាក់មកពីសហរដ្ឋអាមេរិក ។ គិតមកទល់ថ្ងៃទី១០ខែធ្នូ ប្រាក់ទុនសរុបរបស់ពួកគេបានកើនឡើង៣សែន៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ដែលគិតជាមធ្យមប្រាក់ទុនសុទ្ធរបស់មនុស្សម្នាក់ៗបានកើនឡើង៥១ភាគរយ ។ ក្នុងបរិបទដែលជំងឺកូវីដ១៩បាននិងកំពុងរីករាលដាល គម្លាតរវាងអ្នកមាននិងអ្នកក្រីក្ររបស់សហរដ្ឋអាមេរិកបានពង្រីកធំយ៉ាងឆាប់រហ័ស ។ បើមើលពីសំបកក្រៅឃើញថា មូលហេតុដែលជនជាតិអាមេរិកពិបាកអបអរសាទរបុណ្យណូអែលគឺពាក់ព័ន្ធនឹងកត្តាដូចជាតម្លៃទំនិញឡើងថ្លៃនិងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម តែតាមការពិត គឺបណ្តាលមកពីអសមត្ថិភាពរបស់អ្នកនយោបាយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការអនុវត្តគោលនយោបាយរូបិយវត្ថុហិរញ្ញវត្ថុដែលមិនទទួលខុសត្រូវ គឺជាលទ្ធផលចៀសមិនរួចដែលបណ្តាលមកពីការតម្កល់ទុកផលប្រយោជន៍នយោបាយខ្ពស់ជាងផលប្រយោជន៍របស់ប្រជាជន ។ នៅសហរដ្ឋអាមេរិកដែលស្ថិតក្នុងបរិបទជំងឺកូវីដ១៩ សណ្តាប់ធ្នាប់សង្គមដែលប្រាក់ទុនមានអាទិភាព និងអ្នកមានទ្រព្យមានសិទ្ធិខ្ពស់ជាងគេកាន់តែរីករាលដាលទៅៗ ដូច្នេះ ជនជាតិអាមេរិកមានការព្រួយបារម្ភនិងអារម្មណ៍អស់កម្លាំងកាន់តែធ្ងន់ធ្ងរ ។ អ្នកនយោបាយក្រុងវ៉ាស៊ីនតោនដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនោះ គួរតែទទួលខុសត្រូវចំពោះបុណ្យណូអែលឆ្នាំនេះដែលមានសភាពលំបាកសម្រាប់ជនជាតិអាមេរិកធម្មតា ៕
“សម្ព័ន្ធ Five Eyes”ដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលីនិងនូវែលហ្សេឡង់បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី ២០ ខែធ្នូ ដោយបាននិយាយថាអ៊ីចេះថាអ៊ីចុះចំពោះការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិនដែលទើបបិទបញ្ចប់ដោយរលូនកាលពីថ្មីៗកន្លងទៅនេះ ហើយបានមួលបង្កាច់ថា ការបោះឆ្នោតលើកនេះបាន”កាត់កម្សោយនូវសិទ្ធិនិងផលប្រយោជន៍ សេរីភាពនិងស្វ័យភាពរបស់ហុងកុង ក៏ដូចជាលើកឡើងម្តងទៀតនូវ《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》ផងដែរ ។ ការបោះឆ្នោតលើកនេះគឺជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិលើកដំបូងបន្ទាប់ពីប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងបានមានសុក្រឹត្យភាពរួចហើយ ។ បើមើលពីក្បួនច្បាប់បោះឆ្នោតអាចឃើញថា បានធ្វើឱ្យអាសនៈមានការកើនឡើងផង ហើយក៏បានកែសម្រួលជាថ្មីឡើងវិញនូវវិធីបែងចែកអាសនៈផងដែរ ក្នុងគោលបំណងគាំពារយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងនិងផលប្រយោជន៍របស់គ្រប់មជ្ឈដ្ឋានស្រទាប់ ។ បើមើលពីដំណើរការបោះឆ្នោតអាចឃើញថា ការបោះឆ្នោតលើកនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវលក្ខណៈតំណាងជាទូទៅ ភាពបរិយាប័ន្នខាងនយោបាយ ការចូលរួមប្រឹក្សាកិច្ចការនយោបាយប្រកបដោយតុល្យភាពនិងការប្រកួតប្រជែងដោយយុត្តិធម៌ ។ អ្វីដែលគួរឱ្យអស់សំណើចនោះ គឺ សេចក្តីថ្លែងការណ៍នេះបែរជាបានទាមទារម្តងទៀតឱ្យប្រទេសចិនគោរពតាម《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》។ ទាក់ទឹននឹងរឿងនេះ សៀវភៅសស្តីពី《ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុងក្រោមគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ”》ដែលបានចេញផ្សាយដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ២០ ខែធ្នូ បានលើកឡើងយ៉ាងច្បាស់ថា 《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》មានគោលបំណងដោះស្រាយបញ្ហាដែលអង់គ្លេសបានប្រគល់ហុងកុងឱ្យប្រទេសចិនវិញ តែមិនមែនដោះស្រាយបញ្ហាអំពីការអនុវត្តប្រព័ន្ធនយោបាយយ៉ាងណា ក្នុងនោះបូករួមទាំងប្រព័ន្ធបោះឆ្នោតបន្ទាប់ពីហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញនោះទេ ។ មិនត្រឹមតែប៉ុណ្ណឹង អង់គ្លេសគ្មានអធិបតេយ្យភាព សិទ្ធិគ្រប់គ្រងនិងសិទ្ធិត្រួតពិនិត្យទៅលើតំបន់ហុងកុងដែលបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញឡើយ ហើយក៏គ្មានសិទ្ធិធ្វើការជ្រៀតជ្រែកកិច្ចការហុងកុងទោះតាមទម្រង់ណាមួយផងដែរ ។ អង់គ្លេសបានប្រើបញ្ហា”ប្រជាធិបតេយ្យ”ធ្វើជាលេសប៉ុនប៉ងជ្រៀតជ្រែកម្តងហើយម្តងទៀតទៅលើកិច្ចការហុងកុង គឺជាការមួលបង្កាច់ដោយចេតនាចំពោះគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” ហើយក៏ជាការរំខាននិងការបផ្លិចបំផ្លាញយ៉ាងកម្រោលចំពោះការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងផងដែរ ។ តាមពិតទៅ បើនិយាយអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បណ្តាប្រទេស”សម្ព័ន្ធ Five Eyes ”គ្មានលក្ខណៈសម្បត្តិអ្វីធ្វើជា”គ្រូបង្រៀនប្រដៅ”ទាល់តែសោះ ។ អ្វីដែលពួកគេគួរតែធ្វើបំផុតគឺ ឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួន ពោលគឺ ភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងប្រទេសខ្លួន បញ្ហាជ្រុលនិយមខាងនយោបាយនិងការរើសអើងពូជសាសន៍ជាដើម ។ ការពិតជាក់ស្តែងដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនតូចដែលតែងតែឃោសនាបំប៉ោងពី”ការគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ក្រុងហុងកុង” ទើបជាឧបសគ្គនិងជាអ្នកបំផ្លាញធំបំផុតក្នុងការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុង ។ ហុងកុងជាទឹកដីរបស់ប្រទេសចិន ហើយប្រព័ន្ធបោះឆ្នោតនៃហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ រដ្ឋាភិបាលមជ្ឈិមចិននឹងបន្តគាំទ្រហុងកុងឱ្យដើរតាមផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ។ សូមដាស់តឿនសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចកុំលូតបាតដៃខ្មៅទៅកាន់ហុងកុងទៀត !
បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចុះក្នុងបញ្ជីខ្មៅទៅលើក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវរបស់ចិនចំនួន 34 ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់វិទ្យាស្ថានមួយដែលមានឈ្មោះថា បានបង្កើត “អាវុធគ្រប់គ្រងខួរក្បាល” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា វិទ្យាស្ថាន និងក្រុមហ៊ុនរបស់ចិនត្រូវបានបញ្ចូលទៅក្នុង ‘បញ្ជីអង្គភាព’ របស់ក្រសួងកាលពីថ្ងៃពុធ ដោយបានចូលរួមជាមួយអាជីវកម្មចិនច្រើនជាង 260 រួមទាំងក្រុមហ៊ុនទូរស័ព្ទ smartphone...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអង្គារគឺលើពី ៨០០.០០០នាក់ ។ យោងតាមការបូកសរុប ចំនួនអ្នកឆ្លងជំងឺបានរាប់ឃើញថា គឺលើសពី៥០,២លាននាក់ ដែលអ្នកស្លាប់នៅទូទាំងសហរដ្ឋ អាមេរិក កើនឡើងដល់ ៨០០.២៦៦នាក់...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពអាច ទៅរួចនៃការធ្វើសមយុទ្ធយោធា ដែលនឹងត្រៀមសម្រាប់សេណារីយ៉ូ ក្នុងករណីមានហេតុការណ៍អាក្រក់ កម្ទេចទីតាំងនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចពិភាក្សាការទូតបរាជ័យ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់អាមេរិក។ មន្ត្រីរូបនោះ បាននិយាយថា កិច្ចពិភាក្សាសហរដ្ឋអាមេរិក គ្រោងធ្វើជាមួយរដ្ឋមន្ត្រី ការពារជាតិអ៊ីស្រាអែល លោក Benny Gantz ក្រោយការផ្តល់សេចក្តីលម្អិត ថ្ងៃទី២៥...
វ៉ាស៊ីងតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនប្រភេទ Delta បន្តជំរុញការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលករណីវីរុសក្លាយពូជ Omicron ត្រូវបានរកឃើញនៅរដ្ឋយ៉ាងហោចណាស់ចំនួន៦គិតត្រឹមថ្ងៃសុក្រ ។ “ ខ្ញុំដឹងថាព័ត៌មានគឺផ្តោតលើ Omicron ប៉ុន្តែយើងគួរតែចងចាំថា ៩៩,៩ភាគរយនៃករណីនៅក្នុងប្រទេសឥឡូវនេះគឺមកពីវីរុសបំប្លែងខ្លួនថ្មីកើតឡើងនៅដីសណ្ត” នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ (CDC)...
ប៉េកាំង៖ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង កាលពីថ្ងៃ អង្គារ បានអំពាវនាវ ឲ្យមាន ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេស ចិន -អាមេរិក ឲ្យមានស្ថិរភាព ក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិត ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន។ លោក ស៊ី បានលើកឡើងថា...
ដើម្បីលាបព័ណ៌និងមួលបង្កាច់តំបន់ស៊ីនជាំង អាចនិយាយបានថា ប្រព័ន្ធសារព័ត៌មានលោកខាងលិចបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង ! នាពេលថ្មីៗកន្លងទៅនេះ ដើម្បីប្រឌិតពាក្យចចាមអារ៉ាមចំពោះតំបន់ស៊ីនជាំង ទូរទស្សន៍ស៊ីអិនអិនអាមេរិកបានផ្សាយដំណឹងអំពីសាក្សីម្នាក់ដែលជា”អតីតប៉ូលិសរបស់តំបន់ស៊ីនជាំង” ប៉ុន្តែ”ប៉ូលិស”រូបនេះបានរៀបរាប់រឿងមួយតាមរបៀបនិងពាក្យសំដីខុសៗគ្នា គឺ គ្មានទីសំអាងទាល់តែសោះ ។ អ្នកប្រើបណ្តាញអ៊ីនធើណេតមួយចំនួនបានរកឃើញថា ”សាក្សីម្នាក់នេះ”ក៏បានបង្ហាញមុខក្នុង”តុលាការពិសេសវៃវូអឺ”ដែលទទួលជំនួយជាប្រាក់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទៀតផង ។ មួយរយៈពេលកន្លងទៅនេះ បើមើលពីការផ្សាយដំណឹងអំពីតំបន់ស៊ីនជាំងនៃប្រព័ន្ធសារព័ត៌មានល្បីឈ្មោះប៉ែកខាងលិច ដូចជា ទូរទស្សន៍ស៊ីអិនអិនអាមេរិក ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសប៊ីប៊ីស៊ីនិងកាសែតញ៉ូវយ៉កថែមនៃអាមេរិកជាដើមអាចឃើញថា ប្រព័ន្ធសារព័ត៌មានទាំងនេះបានប្រកាន់ខ្ជាប់ទស្សនៈលំអៀងខាងមនោគមវិជ្ជា ហើយបានប្រឌិតព័ត៌មានក្លែងក្លាយនិងបំភាន់មជ្ឈដ្ឋានមតិអន្តរជាតិដោយចេតនាអាក្រក់ ។ ពី”ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម”និង”ការបង្ខិតបង្ខំមិនឱ្យបង្កកំណើត”ដល់”ការលុបបំបាត់ចោលវប្បធម៌”និង”សកម្មភាពប្រល័យពូជសាសន៍” សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបានទម្លាក់កំហុសគ្រប់បែបយ៉ាងទៅលើប្រទេសចិន អាចនិយាយបានថា ពួកគេបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង ។ប្រការនេះធ្វើឱ្យអ្នកផងទាំងពួងមានមន្ទិលសង្ស័យថា ហេតុអ្វីបានជាប្រទេសទាំងនេះធ្វើរឿងនេះយ៉ាងស្ទាត់ជំនាញអ៊ីច្ចឹង ? តើគំនិតប្រឌិតរឿងរ៉ាវទាំងនេះមកពីណា ? ចម្លើយគឺសាមញ្ញាណាស់ ពោលគឺ ”កំហុស”ដែលពួកគេទម្លាក់ទៅលើប្រទេសចិនគឺ សុទ្ធតែជាកំហុសរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចហ្នឹងឯង ។ ពិតមែនតែអាមេរិកនិងលោកខាងលិចអួតអាងថា ខ្លួនជា”អ្នកគាំពារសិទ្ធិមនុស្ស” ប៉ុន្តែ ពួកគេពោរពេញទៅដោយគុណវិបត្តិ៖ដូចជា បានប្រព្រឹតិ្តបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងលុបបំបាត់ចោលវប្បធម៌ចំពោះជនជាតិ ដើមភាគតិច បានបំផុសសង្គ្រាមបណ្តាលឱ្យប្រជាជនឥតទោសពៃរ៍នៃ ប្រទេសដទៃរាប់លាននាក់បាត់បង់ជីវិតឬរងរបួស រហូតដល់បានសម្លាប់ ជនសាមញ្ញតាមទំនើងចិត្តនៅបរទេស អាណានិគមនិយមនិងអនុត្តរភាពរបស់អាមេរិក និងលោកខាងលិច បានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយសិទ្ធិមនុស្សរាប់មិនអស់ តួនាទីរបស់ពួកគេដែលជា” គ្រូបង្រៀនប្រដៅកូនសិស្ស” ត្រូវផ្តួលរំលំរួចជាស្រេចហើយ ។ អ្នកដែលយល់ច្បាស់ពីប្រវត្តិសាស្រ្តអាមេរិកសុទ្ធតែដឹងច្បាស់ថា ឆ្លងតាមរយៈចលនាWestward Movement អាមេរិកបានបណ្តេញនិងសម្លាប់យ៉ាងគឃ្លើនចំពោះជនជាតិឥណ្ឌាអាមេរិកកាំងដែលបណ្តាលឱ្យចំនួនប្រជាជនជនជាតិឥណ្ឌាអាមេរិកកាំងបានកាត់បន្ថយពី ៥ លាននាក់នាឆ្នាំ ១៤៩២ ដល់ត្រឹមតែ ២៥ ម៉ឺននាក់នៅដើមសតវត្សរ៍ទី ២០ កម្រិតធ្លាក់ចុះគឺ ៩៥ ភាគរយ ។ និយាយត្រង់ទៅ ចំនួនប្រជាជនជនជាតិឥណ្ឌាអាមេរិកកាំងនៃប្រទេសអាមេរិកនៅកាលពីមុនមានចំនួន ២០ ដងជាងបច្ចុប្បន្ននេះ ។ ដោយឡែក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានអនុម័តលើ《សេចក្តីព្រាងច្បាប់ស្តីពីការរុះរើលំនៅដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកកាំង》កាលពីឆ្នាំ ១៨៣០ ជនជាតិឥណ្ឌាអាមេរិកកាំងដែលស្នាក់នៅភាគខាងកើតត្រូវបានរើលំនៅដ្ឋានទាំងស្រុងទៅកាន់តំបន់កំណត់ទុក ។ ក្នុងដំណើររើលំនៅដ្ឋានបានបណ្តាលឱ្យជនជាតិឥណ្ឌាអាមេរិកកាំងចំនួនប្រហែល ៤០០០ នាក់ស្លាប់បាត់បង់ជីវិត ។ ដូច្នេះ ជនជាតិឥណ្ឌាអាមេរិកកាំងបានចូលក្នុង”លំនៅដ្ឋានបណ្តោះអាសន្ន”ដោយខានពុំបានដែលបានបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិកកាលនោះដើម្បីដាក់ឱ្យពួកគេនៅដាច់ដោយឡែកពីគេ ។ ទោះបីជាឆ្លងតាមរយៈការតវ៉ានិងការតស៊ូព្យាយាមជាច្រើនលើក ទីបំផុត ជនជាតិឥណ្ឌាអាមេរិកកាំងបានក្លាយជាពលរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែសភាពការណ៍រស់នៅរបស់ពួកគេនៅតែមានសភាពអាក្រក់បំផុតនៅទូទាំងអាមេរិក បណ្តាលឱ្យបញ្ហាសង្គមគ្រប់បែបយ៉ាងកើតឡើងជាញឹកញាប់និងការអភិវឌ្ឍសេដ្ឋកិច្ចមានភាពអន់ថយយ៉ាងខ្លាំង ។ នាពេលមុននេះមិនជាយូរប៉ុន្មាន ហេតុការណ៍ដែលបានរកឃើញសំណល់ឆ្អឹងសាកសពរបស់កុមារជនជាតិឥណ្ឌាអាមេរិកាំងនៅទីតាំងចាស់នៃសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដាធ្វើឱ្យមជ្ឈដ្ឋានមតិអន្តរជាតិចាប់អារម្មណ៍យ៉ាងទូលំទូលាយ ។ មុននឹងលាចាកលោក កុមារដែលបានស្លាប់ដោយអយុត្តិធម៌ទាំងនេះបានចេញឆ្ងាយពីឱពុកម្តាយនិងសាច់ញាតិ រស់នៅដោយគ្មានទីបង្អែក ទីបំផុតបានស្លាប់បាត់បង់ជីវិតដោយសាររងទារុណកម្មនិងគ្មានការថែទាំ ។ បទឧក្រិដ្ឋដែលល្មើសនឹងមនុស្សធម៌នេះធ្វើឱ្យមនុស្សដែលមានសតិសម្បជញ្ញៈទាំងអស់ខឹងសម្បាយ៉ាងខ្លាំង ! ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ ។ ការធ្វើបាបនិងរំលោភបំពានរបស់រដ្ឋាភិបាលកាណាដាទៅលើជនជាតិដើមភាគតិចមិនត្រឹមតែប៉ុណ្ណឹងនោះទេ ។ នេះមិនមែនជារឿងចៃដន្យនោះទេ នៅសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកាំងនៃប្រទេសអាមេរិក ក៏ធ្លាប់កើតមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះដែរ ។ វេបសាយរបស់កាសែត《The Christian Science Monitor》របស់អាមេរិកធ្លាប់ចេញផ្សាយអត្ថបទអះអាងថា ”គំនិត”នៃប្រព័ន្ធសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា គឺមានប្រភពពីអាមេរិក ។ ដោយមកពីប្រទេសទាំងពីរសុទ្ធតែប្រឈមនឹងបញ្ហាដែលហៅថា ”ជនជាតិឥណ្ឌាអាមេរិកាំង”ដូចគ្នា បានជាកាលពីឆ្នាំ ១៨៧៨ លោក John Alexander Macdonald នាយករដ្ឋមន្ត្រីកាណាដាកាលនោះធ្លាប់ចាត់បញ្ជូនបុគ្គលពាក់ព័ន្ធទៅកាន់អាមេរិកដើម្បីរៀនសូត្រគោលនយោបាយពាក់ព័ន្ធរបស់រដ្ឋាភិបាលអាមេរិក ។ ក្នុងសាលារៀនទាំងនេះ ហាមមិនឱ្យធ្វើរាល់សកម្មភាពវប្បធម៌ជនជាតិដើមភាគតិចទាំងអស់ កុមារជនជាតិដើមភាគតិចមិនព្រមឱ្យនិយាយភាសាកំណើត មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី មិនត្រូវរក្សាម៉ូដសក់បែបប្រពៃណី ។ បញ្ញវន្តខ្លះប៉ាន់ប្រមាណថា ក្នុងសាលារៀនទាំងនេះ ប្រហែលមានកុមារជនជាតិឥណ្ឌាអាមេរិកាំងចំនួនជាង ៤ ម៉ឺននាក់ស្លាប់ដោយផ្ទាល់ឬបានស្លាប់ដោយសារបរិស្ថានស្នាក់នៅដ៏អាក្រក់ ក្រៅពីនេះ បន្ទាប់ពីកុមារជនជាតិឥណ្ឌាអាមេរិកាំងចំនួនរាប់ម៉ឺននាក់ត្រូវបញ្ជូនទៅកាន់សាលារៀនបែបអន្តេវាសិកដ្ឋានទាំងនេះ ក៏លែងមានទំនាក់ទំនងជាមួយក្រុមគ្រួសារឬកុលសម័្ពន្ធទៀតហើយ ។ ពិតមែនតែអ្នកនយោបាយលោកខាងលិចមួយចំនួនបានដោះសារថា បទឧក្រិដ្ឋទៅលើជនជាតិដើមភាគតិចបានក្លាយជាប្រវតិ្តសាស្ត្ររួចទៅហើយ ។ ប៉ុន្តែសភាពការណ៍ពិតប្រាកដ គឺ បញ្ហាសិទ្ធិមនុស្ស ក្នុងនោះបូករួមទាំងការរំលោភលើសិទ្ធិនិងផលប្រយោជន៍របស់ជនជាតិដើមភាគតិចនិងការរើសអើងពូជសាសន៍មិនដែលបញ្ចប់ក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចនោះឡើយ តែគឺនៅតែកើតឡើងក្នុងសង្គមដដែល ។ មួយផ្នែក ពួកគេមិនផ្សាយដំណឹងស្តីពីអំពើហិង្សានិងឃោរឃៅក្នុងប្រទេសខ្លួនទាល់តែសោះ មួយផែ្នកទៀត ពួកគេបែរជាប្រឌិតរឿងរ៉ាវដើម្បីលាបព័ណ៌លើប្រទេសចិន នេះជារឿងអាស្រូវដែលសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបាននិងកំពុង ។ ប៉ុន្តែកុំបំភ្លេចថា ពាក្យភូតកុហកទោះនិយាយមួយពាន់លើក ក៏វានៅតែជាពាក្យភូតកុហកដែរ ។ សូមបញ្ជាក់ថា សភាពការណ៍អភិវឌ្ឍន៍នៃភូមិភាគស៊ីនជាំង គឺជាការពិតជាក់ស្តែងដែលមានភស្តុតាង ។ក្រោមការណែនាំពីគោលនយោបាយគ្រប់គ្រងភូមិភាគស៊ីនជាំងដ៏ត្រឹមត្រូវនិងខ្លាំងក្លារបស់រដ្ឋាភិបាលចិន បច្ចុប្បន្ននេះ នៅភូមិភាគស៊ីនជាំង សេដ្ឋកិច្ចមានការរីកចម្រើនជាបន្តបន្ទាប់ សង្គមមានភាពចុះសម្រុងគ្នានិងស្ថិរភាព បាននិងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ តាមទិន្នន័យនៃឆ្នាំ ២០២០ បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ល្បឿនកំណើននៃចំនួនប្រជាជននៅភូមិភាគស៊ីនជាំងបានឡើងដល់លំដាប់ថ្នាក់ទី ៤ នៅទូទាំងប្រទេសចិន ហើយចំនួនកើនឡើងនៃប្រជាជនបានឡើងដល់លំដាប់ថ្នាក់ទី ៨ នៅទូទាំងប្រទេសចិនទៀតផង ។ ព្រមពេលជាមួយគ្នានេះ ចំនួនប្រជាជនជនជាតិវៃវូអឺបានរក្សាការកើនឡើងដោយកម្រិតខ្ពស់ ពោលគឺ បានកើនឡើងពីចំនួន ៨ លាន ៣ សែន ៤ ម៉ឺន ៥ ពាន់ ៦ រយ នាក់នាឆ្នាំ ២០០០ ដល់ ១ លាន ៦ សែន ២ ម៉ឺន ៤ ពាន់ ៣ រយនាក់នាឆ្នាំ ២០២០ គិតជាមធ្យម បានកើនឡើង ១.៦៧ ភាគរយក្នុងមួយឆ្នាំ តួលេខនេះបានខ្ពស់ជាងកម្រិតកើនឡើងនៃជនជាតិភាគតិចនៅទូទាំងប្រទេសចិន ។នៅឆ្នាំ ២០២០ តម្លៃផលិតផលសរុបនៃភូមិភាគស៊ីនជាំងបានកើនឡើង ៣.៤ ភាគរយ ដែលខ្ពស់ជាងតម្លៃផលិតផលក្នុងស្រុកសរុបនៃទូទាំងប្រទេសចិនចំនួន ១.១ ភាគរយ ។ គិតរហូតដល់ចុងឆ្នាំ ២០២០ ជនក្រីក្រនៅជនបទនៃភូមិភាគស៊ីនជាំងចំនួន ២ លាន ៧ សែន ៣ ម៉ឺននាក់ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ស្តង់ដារភាពក្រីក្របច្ចុប្បន្នបានចេញផុតពីភាពក្រីក្រទាំងអស់ដែលបានដោះស្រាយបញ្ហាភាពក្រីក្រដាច់ខាតជាប្រវតិ្តសាស្ត្រ ។ វាអាចបង្ហាញឱ្យឃើញថា ជនជាតិនានានៃភូមិភាគស៊ីនជាំងមានឱកាសអភិវឌ្ឍន៍ស្មើគ្នា ហើយគោលដៅនៃការអភិវឌ្ឍ គឺ សម្រេចបាននូវ”ភាពសម្បូរសប្បាយជាមួយគ្នា” ។...
បរទេស៖ លោក Flynn អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក ខណៈពេលកំពុង និយាយនៅក្នុងកម្មវិធី ‘Reawaken America Tour’ កាលពីថ្ងៃសៅរ៍ បានប្រកាសថា សហរដ្ឋអាមេរិកគួរតែ ប្រកាន់យកសាសនាតែមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ជាឧត្តមសេនីយ៍ឯកកងទ័ពអាមេរិក ចូលនិវត្តន៍រូបនេះបានអះអាងថា “ប្រសិនបើយើងនឹងមាន...
បរទេស៖ សហរដ្ឋអាមេរិកនឹង ដកបម្រាមរបស់ខ្លួនលើ អ្នកធ្វើដំណើរមកពីបរទេស នៅថ្ងៃទី៨ ខែវិច្ឆិកា ។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានរងសម្ពាធពីមេដឹកនាំបរទេស និងអាជីវកម្ម ដើម្បីលុបចោលបម្រាមនេះ។ យោងតាមគោលការណ៍ណែនាំថ្មី អ្នកដំណើរនឹងត្រូវបង្ហាញភស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងបង្ហាញការធ្វើតេស្ត ដែលបង្ហាញថា គ្មានវីរុសកូវីដ១៩ មុនពេលឡើងយន្តហោះ។ យោងតាមសារព័ត៌មាន Sputnik...