ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ព្រមជាមួយនឹងវត្តមាន របស់លោកវរសេនីយ៍ឯក Thang...
បរទេស៖មេបញ្ជាការយោធារបស់កងកម្លាំងអ៊ីរ៉ង់កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍ មួយទៅកាន់អង្គប្រជុំរបស់ភាជាតិអ៊ឺរ៉ង់ថា គោលបំណងធំរបស់អ៊ីរ៉ង់នៅពេលនេះសម្រាប់បញ្ហានៅអាហ្គានីស្ថាន គឺធ្វើយ៉ាងណាអាចដោះស្រាយដោយមិនចាំបាច់ប្រើប្រាស់ ការធ្វើសង្គ្រាមឡើយ។ មេបញ្ជាការទ័ពលោក Esmail Qaani បានបញ្ជាក់បែបនេះថាអាមេរិកបានដាក់ផែនការ ក្នុងការទាញយកអ៊ីរ៉ង់ឲ្យចូលទៅក្នុងជម្លោះនៅអាហ្គានីស្ថាន ហើយជាការឆ្លើយតបរបស់អ៊ីរ៉ងកន្លងមកគឺបានធ្វើឲ្យអាមេរិក បរាជ័យទាំងស្រុង។ លោកបានបន្តថាគោលបំណងរបស់សហរដ្ឋអាមេរិក ២០ឆ្នាំមកហើយគឺឈ្លានពាន ទៅលើប្រទេសអាហ្គានីស្ថានឲ្យបានជោគជ័យដើម្បីដាក់ឥទ្ធិពល មកលើប្រទេសអ៊ិរ៉ង់ព្រមទាំងប្រទេសផ្សេងទៀតក្នុងតំបន់ ប៉ុន្តែបានត្រឹមបរាជ័យហើយក៏រត់ភៀសខ្លួនទៅប្រទេសកំណើតរបស់ខ្លួនវិញ ប៉ុណ្ណោះ។ ជាចុងក្រោយលោក Qaani បានលើកឡើងថាអ្វីៗទាំងអស់នៅអាហ្គានីស្ថាននាពេលអនាគតគឺវាអាស្រ័យទៅនឹងការគិតនិងការសម្រេចចិត្តរបស់ពលរដ្ឋរបស់គេផ្ទាល់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងកាតា បានជំរុញឱ្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន រស់នៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអំពាវនាវនេះបានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅទីក្រុងដូហា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ជាមួយរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani...
បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់លើសហប្រតិបត្តិការ រវាងប្រទេសកូរេខាងជើងនិងប្រទេសរបស់លោកទាំងពីរ ក្នុងសារមួយដែលផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក ស៊ី ជីនពីង...
បរទេស៖ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានបន្តកិច្ចព្រមព្រៀងការពារជាតិមួយ និងបានយល់ព្រមជំរុញបង្កើនចំណងមិត្តភាពហ្វឹកហាត់ នៅក្នុងកិច្ចព្រមព្រៀងសន្តិសុខរួមជាបន្តបន្ទាប់មួយ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំនួបមួយក្នុងទីក្រុងហ្សាកាតា រវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខា ក្នុងដំណើរប្រឆាំងអំពើភេរវកម្ម កិច្ចការពារជាតិ និងសន្តិសុខអ៊ីនធឺណេត ចំណែកលោករដ្ឋមន្ត្រីការពារជាតិ Prabowo Subianto បានថ្លែងថា...
បរទេស៖មន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា ជនជាតិអាមេរិកនិងជនបរទេសចំនួន២០០នាក់ ដែលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គ្រោងនឹងធ្វើដំណើរចាកចេញពីប្រទេស តាមជើងហោះហើរពីទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍ ក្រោយរដ្ឋាភិបាលតាលីបង់ថ្មី បានយល់ព្រមចំពោះការជម្លៀសពួកគេ។ តាមសេចក្តីរាយការណ៍ ការធ្វើដំណើរចាកចេញនោះ នឹងត្រូវធ្វើឡើងនៅក្នុងចំណោមជើងហោះហើរអន្តរជាតិដំបូង ពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់តាំងពីសកម្មប្រយុទ្ធឥស្លាម បានដណ្ដើមរដ្ឋធានី កាលពីពាក់កណ្ដាលខែសីហាមក ជំរុញការជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះចំនួន១២៤.០០០នាក់។ ការយល់ព្រមឲ្យចាកចេញនោះ គឺត្រូវបានធ្វើឡើងក្រោយពេល២ថ្ងៃ បន្ទាប់ពីពួកតាលីបង់ប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដែលបង្កើតឡើងជាចម្បងពីក្រុមជនជាតិភាគតិច Pashtun...
បរទេស៖ប្រទេសអង់គ្លេស នាពេលថ្មីៗនេះ បានអនុម័តផែនការបញ្ជូនត្រឡប់វិញ នូវទូកដែលដឹកជនអន្តោប្រវេសន៍ដោយខុសច្បាប់ ទៅកាន់តំបន់ឆ្នេរ ធ្វើឲ្យប៉ះទង្គិចចំណងការទូតកាន់តែខ្លាំង ជាមួយបារាំង ជុំវិញវិធីដោះស្រាយជាមួយកំណើនមនុស្សប្រថុយជីវិត ព្យាយាមឆ្លងកាត់ផ្លូវទឹកអង់គ្លេស ដោយទូកតូចៗ។ តាមសេចក្តីរាយការណ៍ នៅក្នុងឆ្នាំនេះ ទូកតូចរាប់រយគ្រឿង បានប៉ុនប៉ងធ្វើដំណើរចេញពីប្រទេសបារាំង ទៅកាន់ប្រទេសអង់គ្លេស ដោយធ្វើដំណើរឆ្លងកាត់តាមច្រកផ្លូវទឹកដឹកជញ្ជូនទំនិញដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ក្រុមមន្ត្រីព្រំដែនអង់គ្លេស នឹងត្រូវបានការហ្វឹកហាត់ ដើម្បីបង្ខំឲ្យទូកទាំងនោះចាកចេញពីដែនទឹកអង់គ្លេស ប៉ុន្តែនឹងដាក់ប្រើប្រាស់យុទ្ធសាស្ត្រថ្មី នៅពេលដែលគិតថាមានសុវត្ថិភាពដើម្បីធ្វើបែបនោះប៉ុណ្ណោះ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលមួយរូប...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាទីបំផុតអតីត ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani ដែលបានរត់គេចខ្លួនមុនពេលបន្តិចដែលតាលីបង់បានចូល មកកាន់កាប់រដ្ឋធានីកាប៊ុលនោះគឺបានចេញមុខ ជាលើកដំបូងហើយដើម្បីសុំទោសដល់ពលរដ្ឋអាហ្គានីស្ថានទាំងអស់គ្នា។ បច្ចុប្បន្នរូបលោកកំពុងវត្តមាន នៅសហភាពអារ៉ាប់នៅឡើយហើយលោកបានបញ្ជាក់ថាការចាកចេញ ពីប្រទេសអាហ្គានីស្ថានគឺជាការសម្រេចចិត្តដ៏លំបាក បំផុតមិនធ្លាប់ធ្វើឡើយនៅក្នុងជីវិតរបស់លោកហើយ លោកពិតជាសុំទោសចំពោះពលរដ្ឋអាហ្គានីស្ថាន ថាលោកគួរតែមានវិធីក្នុងការបញ្ចប់បញ្ហានេះឲ្យបានផ្សេងពីនេះ។ គួរឲ្យដឹងដែរថាលោក Ghani បានលួចចាកចេញពីប្រទេសអាហ្គានីស្ថានគេចខ្លួនពីក្រុមតាលីបង់នៅថ្ងៃទី១៥ខែសីហាហើយលោកបន្តថាមិនមានបំណង បោះបង់ពលរដ្ឋរបស់លោកដោយវិធីនេះទេប៉ុន្តែវា គឺជាជម្រើសតែមួយគត់ដែលលោកមាននៅពេលនោះ។ ក្រៅពីនោះលោកក៏បានបកស្រាយ និងបដិសេធអំពីព័ត៌មានដែរថាលោកបានចាកចេញពីប្រទេស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាវិរុសពូជថ្មីរបស់ កូវីដដែលត្រូវបានគេស្គាល់ ឈ្មោះថា Mu និងត្រូវបានរកឃើញដំបូង នៅក្នុងប្រទេស កូឡំប៊ីនោះពេលនេះកំពុង រីករាលដាលនៅក្នុងរដ្ឋប្រមាណ ជា៤៩ហើយរបស់សហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃអង្គារទោះបីជាយ៉ាងណាក្តី Mu នៅមិនទាន់មានវត្តមានទៅដល់រដ្ឋ Nebraska របស់អាមេរិកតែមួយប៉ុណ្ណោះក្នុងចំណោមរដ្ឋទាំងអស់របស់អាមេរិក ហើយវាកំពុងមានល្បឿន ឆ្លងខ្លាំងជាងវិរុស Delta ផងដែរនិងក៏កំពុងមានវត្តមាន នៅតាមផ្នែកខ្លះរបស់ពិភពលោក។ មកទល់ពេលនេះ...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតិគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ បើកដំណើរការ ឱ្យសិស្សានុសិស្ស បានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ដោយគ្រាន់តែបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (...