ភ្នំពេញ៖ “ពាណិជ្ជករផលិតគ្រឿងឧបភោគបរិភោគនៃប្រទេសរុស្ស៊ី បានដាក់លក់ផលិតផលតាមអនឡាញនៃពិព័រណ៍នាំចូលចិនអន្តរជាតិ គ្រាន់តែចំណាយពេលប៉ុន្មានវីនាទីប៉ុណ្ណោះក៏ទទួលបានប្រាក់ចំណេញរាប់លានប្រាក់យាន់ចិនដែរ ។” «សារព័ត៌មានរុស្ស៊ី»បានចុះផ្សាយដំណឹងដូចពោលខាងលើនាពេលថ្មីៗកន្លងទៅនេះ ។ រីឯកាសែត zaobaoនៃប្រទេសសិង្ហបុរីវិញ បានចុះផ្សាយដំណឹងយ៉ាងលម្អិតអំពីការស្វែងរកឳកាសពាណិជ្ជកម្មយ៉ាងសកម្មតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបួនរបស់ពាណិជ្ជករសិង្ហបុរី ដោយបានអះអាងថា ក្រុមអ្នកមានជាច្រើនរបស់ប្រទេសចិនបានផ្តល់ឳកាសពាណិជ្ជកម្មពិសេសដល់សហគ្រាសសិង្ហបុរី ដូច្នេះ ទោះបីជាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏សហគ្រាសសិង្ហបុរីបានពុះពារឧបសគ្គដើម្បីចូលរួមការតាំងពិព័រណ៍ផងដែរ ។ អ្វីដែលបានចាប់អារម្មណ៍ពីភាពរស់រវើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែសហគ្រាសមួយចំនួនប៉ុណ្ណោះទេ ថែមទាំងបរិមាណជួញដូរតាមកិច្ចសន្យាក្នុងមួយឆ្នាំមានដល់ទៅ៧០៧២០លានដុល្លារអាមេរិកផងដែរ តួលេខនេះបានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាផ្លែផ្កាដែលសហគ្រាសលើពិភពលោកទាំងមូលទទួលបានក្នុងពិព័រណ៍នាំចូលអន្តរជាតិ ។ ដូចនេះ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព។នេះបើយោង លោក កេត សុផាន់ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង ។ លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរីករាយ ដែលបានក្រាបបង្គំទទួលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ គ្រោងធ្វើការព្រមានដល់សហគមន៍អឺរ៉ុបថា ត្រូវតែព្រមព្រៀងគ្នាលើគោលការណ៍មហិច្ឆតា ជាមូលដ្ឋាននៃចំណាត់ការយោធារួមគ្នានៅបរទេស ដោយរួមបញ្ចូលទាំងកងកម្លាំងសង្គ្រោះពេលវិបត្តិ ដែលអាចដាក់ពង្រាយបានភ្លាមៗ។ តាមសេចក្តីរាយការណ៍ លោក Josep Borrell បង្ហាញដល់គណៈកម្មការអឺរ៉ុប នូវសេចក្តីព្រាងដំបូងនៃត្រីវិស័យយុទ្ធសាស្ត្រ ជារឿងដែលសហភាពអឺរ៉ុបអាចមាន ចំពោះគោលលទ្ធិយោធា ហើយស្រដៀងទៅនឹងគោលគំនិតយុទ្ធសាស្ត្ររបស់អង្គការណាតូ ដែលកំណត់គោលដៅសម្ពន្ធមិត្ត។ ទីភ្នាក់ងារសារព័ត៌មាន Yahoo News ដែលចេញផ្សាយនៅថ្ងៃទី១០...
មូស្គូ៖ យោងតាមការចេញផ្សាយដោយកាសែតក្នុងស្រុក Kommersant នៅថ្ងៃពុធនេះបានសរសេរថាថាប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីរុស្សី Vladimir Putin ទំនងជានឹងអាចជួបគ្នាដោយផ្ទាល់ម្តងទៀតនៅដើមឆ្នាំក្រោយប៉ុន្តែនឹងជួបគ្នាតាមវិដេអលខលនៅចុងឆ្នាំនេះជាមុន។ រំលឹកដែរថា មេដឹកនាំទាំងពីរធ្លាប់បានជួបគ្នាដោយផ្ទាល់ម្តងហើយ កាលពីក្នុងខែមិថុនានៅក្នុងទីក្រុង Geneva ក្នុងគ្រាដែលទំនាក់ទំនង ការទូតបានធ្លាក់ចុះដល់កម្រិតទាបបំផុតរវាងអាមេរិកនិងរុស្សីនៅក្នុងសម័យចាប់សង្គ្រាមលោកដែលបូករួមទាំងបញ្ហាជាច្រើនផ្សេងទៀតផង ដែរដូចជាអ៊ុយក្រែនស៊ីរី និងបក្សប្រឆាំងរបស់រុស្សី។ Komomersant បានបន្តរាយការណ៍ទៀតថាភាគីទាំងពីរទោះបីជាយ៉ាងណាក្តីនៅមិនទាន់បានកំណត់អំពីព័ត៌មានលំអិតនិងប្រធានបទដែល ត្រូវកំណត់យកមកពិភាក្សាឡើយនៅក្នុងជំនួបសាជាថ្មីនេះទាំង...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៧៤ ជូនកម្មករនិយោជិតចំនួន១,០៣៧នាក់នៃរោងចក្រ សហគ្រាសទាំង១៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការ អនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
បរទេស៖ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យប្រទេសនានា ធ្វើការដោះស្រាយវិបត្តិអន្តោប្រវេសន៍នៅតាមព្រំដែននៃប្រទេសបេឡារុសនិងប៉ូឡូញ និងបាននិយាយថា ស្ថិតក្រោមច្បាប់អន្តរជាតិ មនុស្សមិនគួរត្រូវបានគេរារាំងក្នុងការសុំសិទ្ធិជ្រកកោននោះទេ។ ជនអន្តោប្រវេសន៍ដែលជាប់នៅក្នុងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ បានប៉ុនប៉ងសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់ នេះបើតាមសម្តីរបស់ទីក្រុង Warsaw នៅថ្ងៃពុធនេះ និងបានប្រកាសថា ប៉ូឡូញបានធ្វើការពង្រឹងកិច្ចការពារព្រំដែន ស្របពេលដែលសហភាពអឺរ៉ុបត្រៀមរៀបចំដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស ជុំវិញរឿងវិបត្តិនេះ។...
បរទេស៖ មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិមួយរូប បាននិយាយថា អាជ្ញាធរប្រទេស អេត្យូពី នាពេលថ្មីៗនេះ បានឃាត់ខ្លួនអ្នកបើកបររថយន្តដែលធ្វើការងារជាមួយអង្គការសហប្រជាជាតិជាង៧០នាក់ ស្របពេលមានក្តីព្រួយបារម្ភជាអន្តរជាតិ ជុំវិញការបន្តចាប់ខ្លួនជនជាតិភាគតិចតំបន់ Tigray ក្នុងខណៈសង្គ្រាមក្នុងភាគខាងជើងប្រទេសនេះ កើនកម្តៅកាន់តែខ្លាំង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SWI នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនំាពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា អ្នកបើកបរទាំងនោះ...
ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ តាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំវិស័យ ពាណិជ្ជកម្មនិងឧស្សាហកម្មនៃអង្គការ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា អស់កាលជាយូរមក ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនបានរួមបញ្ចូលជាមួយដំណើរ សហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ប្រទេសចិនបានសម្រេចគោលដៅកសាងសង្គមដែលប្រជាជនមានជីវភាពរស់នៅ ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដោះស្រាយបញ្ហាក្រីក្របំផុតជាប្រវត្តិសាសាស្ត្រ ហើយកំពុងចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២១បានប្រកាសសាលដីកាកំបាំងមុខ និង បានតម្កល់ទណ្ឌកម្ម របស់ជនជាប់ចោទ ឈ្មោះ សួង នាគព័ន្ធ ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការញុះញង់ និង អំពើអុចអាល...