បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាទីបំផុតអតីត ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani ដែលបានរត់គេចខ្លួនមុនពេលបន្តិចដែលតាលីបង់បានចូល មកកាន់កាប់រដ្ឋធានីកាប៊ុលនោះគឺបានចេញមុខ ជាលើកដំបូងហើយដើម្បីសុំទោសដល់ពលរដ្ឋអាហ្គានីស្ថានទាំងអស់គ្នា។ បច្ចុប្បន្នរូបលោកកំពុងវត្តមាន នៅសហភាពអារ៉ាប់នៅឡើយហើយលោកបានបញ្ជាក់ថាការចាកចេញ ពីប្រទេសអាហ្គានីស្ថានគឺជាការសម្រេចចិត្តដ៏លំបាក បំផុតមិនធ្លាប់ធ្វើឡើយនៅក្នុងជីវិតរបស់លោកហើយ លោកពិតជាសុំទោសចំពោះពលរដ្ឋអាហ្គានីស្ថាន ថាលោកគួរតែមានវិធីក្នុងការបញ្ចប់បញ្ហានេះឲ្យបានផ្សេងពីនេះ។ គួរឲ្យដឹងដែរថាលោក Ghani បានលួចចាកចេញពីប្រទេសអាហ្គានីស្ថានគេចខ្លួនពីក្រុមតាលីបង់នៅថ្ងៃទី១៥ខែសីហាហើយលោកបន្តថាមិនមានបំណង បោះបង់ពលរដ្ឋរបស់លោកដោយវិធីនេះទេប៉ុន្តែវា គឺជាជម្រើសតែមួយគត់ដែលលោកមាននៅពេលនោះ។ ក្រៅពីនោះលោកក៏បានបកស្រាយ និងបដិសេធអំពីព័ត៌មានដែរថាលោកបានចាកចេញពីប្រទេស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាវិរុសពូជថ្មីរបស់ កូវីដដែលត្រូវបានគេស្គាល់ ឈ្មោះថា Mu និងត្រូវបានរកឃើញដំបូង នៅក្នុងប្រទេស កូឡំប៊ីនោះពេលនេះកំពុង រីករាលដាលនៅក្នុងរដ្ឋប្រមាណ ជា៤៩ហើយរបស់សហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃអង្គារទោះបីជាយ៉ាងណាក្តី Mu នៅមិនទាន់មានវត្តមានទៅដល់រដ្ឋ Nebraska របស់អាមេរិកតែមួយប៉ុណ្ណោះក្នុងចំណោមរដ្ឋទាំងអស់របស់អាមេរិក ហើយវាកំពុងមានល្បឿន ឆ្លងខ្លាំងជាងវិរុស Delta ផងដែរនិងក៏កំពុងមានវត្តមាន នៅតាមផ្នែកខ្លះរបស់ពិភពលោក។ មកទល់ពេលនេះ...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតិគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ បើកដំណើរការ ឱ្យសិស្សានុសិស្ស បានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ដោយគ្រាន់តែបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា ទោះបីមានកូវីដ-១៩ កម្ពុជាបន្តអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង នឹងបញ្ហាគ្រឿងញៀន ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងជាតិ និងអន្ដរជាតិ។ យោងតាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តា ប្រទេសហត្ថលេខីលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣...
ភ្នំពេញ ៖ ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ឌួង តារាដែលតែងតែមានសកម្មភាព ចុះសម្រប សម្រួល ក៏ដូចជាផ្តល់ដំណោះស្រាយ ជំលោះដីធ្លីស្ទើរតែគ្រប់ខេត្តនោះ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបញ្ឈប់ធ្វើរបាយការណ៍ ភូតកុហកសម្តេចតេជោ ។ តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ៨ កញ្ញា លោកបានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវវេចខ្ចប់ និងយកសំណល់ថ្មពិល មកទុកក្នុងធុង រៀបចំដោយក្រសួង ឲ្យត្រឹមត្រូវ ព្រោះ សំណល់ថ្មពិល ត្រូវបានចាត់ទុក ជាសំណល់គ្រោះថ្នាក់ដល់មនុស្ស ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា «សំណល់ថ្មពិល ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់...
ភ្នំពេញ ៖ ក្រុមហ៊ុន ឆ្នោតមហាសំណាង បាននាំយកគ្រឿង ឧបភោគបរិភោគ និងសំភារៈ ប្រើប្រាស់មួយចំនួន ប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភជូន ប្រជាពលរដ្ឋជួបការខ្វះខាត និងចាត់វិធានការទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ-១៩ ។ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងលោកឃួង...
គិតពីខែកញ្ញាឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគម្រប់ ៨ ឆ្នាំហើយ ។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមនេះបានវិវត្តន៍ទៅរក ភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានវិសាលភាព និងឥទ្ធិពលយ៉ាងទូលំទូលាយ ពោលគឺបាននិងកំពុងក្លាយជា សរសៃឈាមថ្មីនៃសេដ្ឋកិច្ចពិភពលោក ។ គំនិតផ្តួចផ្តើម...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ដំណាក់កាលដំបូង ក្នុងអំឡុងពេល នៃជំងឺរាតត្បាតកូវីដ-១៩ បណ្ដាប្រទេស មេគង្គ-កូរ៉េ ត្រូវរៀបចំផែនការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព តាមរយៈ ការទទួលស្គាល់ នូវប័ណ្ណចាក់វ៉ាក់សាំង បញ្ជរត្រួតពិនិត្យ និងធ្វើតេស្ត PCR ប្រកបដោយប្រសិទ្ធភាព...
ភ្នំពេញ៖ ការគ្រប់គ្រង និងដឹកសំរាមចេញពីរាជធានីភ្នំពេញ ក្នុងដំណាក់កាលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យល់ឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំហើយ ខណៈរាជរដ្ឋាភិបាល បានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដឹកជញ្ជូនប្រមូលសំរាម ដោយឲ្យមានជាការលក្ខណៈ ប្រកួតប្រជែងគ្នា ។ លោក ឃួង ស្រេង បានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨...