កំពង់ចាម ÷ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានថ្លែង លើកកម្លាំងចិត្តដល់អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ ឱ្យខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីរកសេចក្តីសុខអោយខ្លួនឯង និងក្រុមគ្រួសារ ។
នេះជាការលើកឡើងរបស់ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ លោកអ៊ុន ចាន់ដាអភិបាលខេត្ត និងលោក ប៉ោ ជា អនុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ចូលរួមជាអធិបតីក្នុងទិវា ពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ។
ប្រធានមន្ទីរសុខាភិបាល លោកវេជ្ជបណ្ឌិ ត គឹមសួរ ភីរុណ បានថ្លែងថា ទិវាប្រយុទ្ធនិងជំងឺអេដស៍ គឺមានគោលបំណងលើក កម្ពស់ការយល់ដឹងថ្មី ៗ ពីការរីករាលដា ល មេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព ជូនទៅដល់ប្រជាពលរដ្ឋ និងជាការដាស់ស្មារតី ដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ច ពីគ្រោះថ្នាក់ នៃការចំលងមេរោគអេដស៍ផងដែរ ។ លើសនេះទៅទៀត ទិវានេះ ក៏មានបំណង នឹងស្វែងរកនូវការគាំទ្របន្ថែ មទៀតពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ប្រ ជាពលរដ្ឋគ្រប់ស្រទាប់ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលទាំងអស់ ក្នុងការចូលរួមជាវិភាគទានដល់ការទប់ស្កាត់ ការរីករាល ដាលមេរោគអេដស៍ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងមូលផងដែរ ។
លោក ហាន កុសល បានមានប្រសាសន៍ថា ” មនុស្សម្នាក់ៗទៀងនៃការស្លាប់ គ្រាន់ តែមិនដឹងថាស្លាប់ នៅពេលណាស្លាប់នៅ កន្លែងណាហើយស្លាប់ដោយសារតែមូល ហេតុអ្វីនោះទេ ដូច្នេះហើយគ្មានអ្វីធ្វើឱ្យយើង មានការភ័យខ្លាចអំពីសេចក្តីស្លាប់នោះទេ ប៉ុន្តែដែលលំបាកបំផុតគឺរស់ដូចស្លាប់ ។ ដូច្នេះហើយសម្រាប់បងប្អូន ដែលផ្ទុក ឬក៏អ្នកកើតជំងឺអេដស៍គ្រប់ទីកន្លែង អ្វីដែលធ្វើឱ្យពួកគាត់មានភាពក្លាហាន បន្តខិតខំប្រឹងប្រែង លើកកម្ពស់កម្រិតជីវភាព ឱ្យល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារពោល គឺបង្កើតក្តីសង្ឃឹមឲ្យខ្លួនឯង ដូច្នេះសូមបងប្អូនកុំបាក់ទឹកចិត្ត ជាងនឹងទៅទៀត រាជរដ្ឋាភិ បាលយើង ក៏បានយកចិត្តទុកដាក់ មានសេវាព្យាបាល ការថែទាំ ការផ្ដល់សេវាសាធារណៈ ពីមន្ទីរសុខាភិបាល ក៏ដូចជា មន្ទីរពេទ្យនានា នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងពិភពលោក មានដូចៗគ្នាទាំងអស់ “។
លោកអភិបាលរងខេត្តបានបន្តថា តាមរយៈការផ្តល់ជាអនុសាសន៍ លើការប្រើប្រាស់ ស្រោមអនាម័យ១០០% ក្រោមការចង្អុលបង្ហាញពី សម្តេចអគ្គម ហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចកិត្តិព្រឹទិ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ ផ្តល់ការគាំទ្រជានយោបាយ ជាយុទ្ធសាស្ត្រ ជាគោលនយោបាយ ជាពិសេសគោលនយោបាយ ប្រើប្រាស់ស្រោមអនា ម័យ១០០% តាមគ្រឹះស្ថានកំសាន្តសប្បាយទាំងអស់ ជាមនុស្សធម៌ តាម រយៈកាកបាទក្រហមកម្ពុជា និងជាពិសេស គឺការបង្កើននូវថវិកាជាតិជាបន្ត បន្ទាប់ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ រហូតទទួលបាននូវប្រសិទ្ធ
ភាពខ្ពស់ ដូចសព្វថ្ងៃនេះ ដែលមានអត្រា ០,៦% នាបច្ចុប្បន្ននេះ៕