អ៊ីតាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋ២ នាក់បានស្លាប់ បន្ទាប់ពីព្យុះសង្ឃរាមួយបានបោកបក់មកលើដែនកោះមួយរបស់អ៊ីតាលី ។
ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា មនុស្ស៩នាក់ផ្សេងទៀតបានរងរបួស ខណៈដែលខ្យល់បានគួចក្រឡាប់រថយន្ត និងបាក់ដំបូលមកលើកន្លែងអ្នកទេសចរនៅក្រុង Pantelleria កាលពីថ្ងៃសុក្រ ។
មនុស្ស៤នាក់ ក្នុងចំណោមអ្នករងរបួសទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
កម្មករជួយសង្គ្រោះម្នាក់បាននិយាយ ទៅកាន់ទីភ្នាក់ងារព័ត៌មានរបស់អ៊ីតាលី Ansa ដោយបរិយាយនៅកន្លែងកើតហេតុ គឺ “មហាវិនាសកម្ម” ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា ព្យុះសង្ឃរា បានបោកបក់មកលើដងវិថីនៃតំបន់ឆ្នេរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា