ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ដោយឆ្លងសហគមន៍ចំនួន១២ និងអ្នកដំណើរពីបរទេស ចំនួន២២នាក់ ខណៈជាសះស្បើយ ចំនួន១៤នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៧១៨នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៥៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥ នាក់៕