បរទេស៖ ធនាគារជាតិ នៃប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីប្រកាស ក្នុងការផ្តល់អជ្ញាបណ្ណ ទៅដល់ក្រុមហ៊ុនធំៗចំនួន២ ដើម្បីឲ្យពួកគេអាចធ្វើការជួញដូរ និងផ្តល់សេវាកម្មដោះដូរលុយឌីជីថល។
ក្រុមហ៊ុនដែលមានដូចជា Lao Digital Assets Exchanges (LDX) ដែលជាក្រុមហ៊ុនចូលរួមគ្នា រវាងក្រុមហ៊ុន AIF Group និងក្រុមហ៊ុន Phongsupthavy Group និងមួយទៀតគឺជាក្រុមហ៊ុន Bitgik ដែលជាក្រុមបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Simuong Group។
LDX និង Bitqik បច្ចុប្បន្នគឺជាក្រុមហ៊ុនតែ២គត់ ដែលអាចមានសិទ្ធស្របច្បាប់ ក្នុងការផ្តល់នូវសេវាកម្មជួញដូរ និងធ្វើពាណិជ្ជកម្ម ទៅលើលុយឌីជីថលច្រើនប្រភេទ ទាំងក្នុងប្រទេសឡាវ និងក៏ដូចជាក្នុងតំបន់ផងដែរ។
ទោះបីជាយ៉ាងណាក្តី ប្រតិបត្តិការពេញលេញ របស់ក្រុមហ៊ុនទាំងពីរ នឹងចាប់ផ្តើមដំណើរការ ចាប់ពីខែមេសាខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី