ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ចោទអ៊ីស្រាអែល ពីការបង្កើនភាពតានតឹងនៅតំបន់ West Bank មុនដំណើរទស្សនកិច្ចរបស់លោក បៃដិន

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែល ពីការបង្កើនភាពតានតឹងនៅតំបន់ West Bank មុនដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់តំបន់នៅថ្ងៃទី១៣ ខែកក្កដា។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកាន់កាប់អំណាចរបស់ អ៊ីស្រាអែល កំពុងទន្ទឹងរង់ចាំដំណើរ ទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីលោក បៃដិន ទៅកាន់តំបន់ ជាមួយនឹងការប្រតិបត្តិវាលបន្ថែមទៀត និងការកើនឡើងនៃការឈ្លានពានរបស់ខ្លួន ប្រឆាំងនឹងប្រជាជនរបស់ យើង” ។

ក្រសួងបានសំដៅទៅលើការសម្លាប់ជនជាតិប៉ាឡេស្ទីន អាយុ២០ឆ្នាំ ម្នាក់ដោយទាហានអ៊ីស្រាអែល នៅក្នុង ទីក្រុងមួយនៅភាគខាងជើងនៃទីក្រុង Jenin ភាគខាងជើងនៃតំបន់ West Bank នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា Rafiq Riyad Ghannam អាយុ ២០ ឆ្នាំបានរងរបួស យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែល អំឡុងពេលប្រឈមមុខដាក់គ្នានៅក្នុងទីប្រជុំជន Jabaa ។

Ghannam ត្រូវបានបាញ់សម្លាប់ខណៈលោកកំពុងឈរនៅមុខផ្ទះរបស់គ្រួសារ លោកមុនពេលលោកត្រូវបានឃុំ ខ្លួនរួមជាមួយយុវជនម្នាក់ទៀតដោយទាហាន ប្រដាប់អាវុធធុនធ្ងន់នេះបើតាមក្រុមគ្រួសារ របស់លោក។

ក្រុមគ្រួសារបានឲ្យដឹងថា កូនប្រុសរបស់ពួកគេ “ត្រូវបានសម្លាប់ដោយចេតនាដោយឈាមត្រជាក់ ដោយ ទាហាន ដែលបានបាញ់ និងរុំសាកសពរបស់លោកដោយប្លាស្ទិកខ្មៅ មុនពេលយកលោកទៅឆ្ងាយ ដើម្បីបោះសពចោល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top