ព័ត៌មានជាតិ

ឃាត់ខ្លួនម្ចាស់ ក្រុមហ៊ុនDarling Skin Care Co.,Ltd ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ញុះញង់ ឱ្យមានការរើសអើង

ភ្នំពេញ: សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួន ស្ដ្រីសង្ស័យម្នាក់ ដែលជាថៅកែ និង ជាម្ចាស់ នៃ ក្រុមហ៊ុនលក់ផលិតឡេ ល្បីឈ្មោះម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ការញុះញង់ ឱ្យមានការរើសអើង។

មន្ត្រីនគរបាលបានឲ្យដឹងថា: ជនសង្ស័យរូបនេះ មានឈ្មោះ ម៉ៅ លឹមហ៊ន់ ភេទស្រី មានមុខរបរ ជាម្ចាស់ និង ជាអគ្គនាយិកា នៃ ក្រុមហ៊ុន Darling Skin Care Co.,Ltd ស្នាក់នៅផ្ទះលេខ២អូបេអឹមអូហ្សិត ៦៦.e.២០ ផ្លូវលេខ ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ ក្រោមការចោទប្រកាន់ពីបទ: បរិហាបង្កាច់កេរ្តិ៍ជាសាធារណៈ ននិងញុះញ៉ុងឱ្យមានការរើសអើង។

ទាក់ទងនឹង ករណីខាងលើនេះ ជនសង្ស័យ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top