ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសអូស្រ្ដាលី ចំពោះការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 រហូតដល់ ៦គ្រឿង

ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបង្ហាញពីសារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងដ៏សំខាន់នៃគ្រឿងបរិក្ខារ B-52 ដែលត្រូវបានគ្រោងទុក សម្រាប់ភាគខាងជើងប្រទេសអូស្ត្រាលី ដែលបានធ្វើឱ្យប្រទេសចិន មានការខឹងសម្បារដោយលើកឡើងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ដែលមានសមត្ថភាពនុយក្លេអ៊ែរ បានទៅទៅទីនោះតាំងពីទសវត្សរ៍ឆ្នាំ១៩៨៨០ ។

ប្រទេសចិន នៅសប្តាហ៍នេះបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះផែនការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរហូតដល់ ៦គ្រឿងនៅមូលដ្ឋានទ័ពអាកាស Royal Australian Air Force Base Tindal ក្នុងទឹកដីភាគខាងជើង ដោយសំអាងថា ទង្វើនេះបានបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ចិន​ក៏បាន​ព្រមាន​អំពី​ការ​ប្រណាំង​ប្រជែងសព្វាវុធ​ដ៏​មាន​សក្ដានុពល​ក្នុង​តំបន់ផងដែរ។

នៅពេលសួរថាតើការធ្វើឱ្យប្រសើរឡើងអាចបង្ហាញពីការបង្កហេតុពេកទេ រដ្ឋមន្ត្រីការពារជាតិអូស្រ្ដាលីលោក Richard Marles បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាអ្នកគ្រប់គ្នាត្រូវតែដកដង្ហើមឱ្យជ្រៅនៅទីនេះ” ។

ការវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក គឺជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការផ្លូវអាកាស ដែលប្រសើរឡើង ដែលបានបង្កើតឡើងនៅលើលំហអាកាស និងសកម្មភាពហ្វឹកហ្វឺនជាច្រើនរវាងប្រទេសទាំងពីរចាប់តាំងពីដើមឆ្នាំ២០១៧ ។

លោក Marles បានលើកឡើងថា “អ្វីដែលយើងកំពុងនិយាយអំពីការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៅ Tindal ដែលនឹងជួយធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនោះកាន់តែមានសមត្ថភាព សម្រាប់ប្រទេសអូស្ត្រាលីផងដែរ”។

លោកបន្ថែមថា “បើ​និយាយ​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក ពួកគេ​បាន​មក​អូស្ត្រាលី​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៨០​។ ពួកគេបានធ្វើការបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០០៥ ។ ទាំងអស់នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top