ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើម​ការជម្លៀស​ជា​កាតព្វកិច្ច ​ចេញពី​ទីក្រុង​ជួរមុខ​ ភាគ​ខាងកើត​ប្រទេស

រូបភាពពី៖​ XINHUA

គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសជាកាតព្វកិច្ចចេញពីទីក្រុងជួរមុខ Kupyansk ក្នុងតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងការតាំងទីលំនៅជុំវិញនោះ។

រដ្ឋបាលយោធាទីក្រុង Kupyansk បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា បញ្ជាជម្លៀសដោយបង្ខំត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពសន្តិសុខដ៏លំបាក និងការបាញ់ផ្លោងឥតឈប់ឈរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានឲ្យដឹងថា ការជម្លៀសនឹងត្រូវបានអនុវត្តនៅក្នុងការតាំងទីលំនៅចំនួន ៣៧ នៅក្នុងស្រុក Kupyansk នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅព្រឹកថ្ងៃដដែល លោក Oleh Synehubov ប្រធានរដ្ឋបាលរដ្ឋក្នុងតំបន់ Kharkiv បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទីក្រុង Kupyansk ជាមួយនឹងគ្រាប់បែកពីលើអាកាសប្រភេទ FAB-250 មួយគ្រាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញអគារក្រុមប្រឹក្សាក្រុងស្ទើទាំងស្រុង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top