ព័ត៌មានអន្តរជាតិ

លីប៊ី ប្រកាសអាសន្ន និងស្នើសុំជំនួយខណៈអ្នកស្លាប់ដោយសារទឹកជំនន់ កើនដល់ជាង ៥៣០០នាក់ ហើយអាចនៅតែបន្តកើនឡើង

AFP

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមនុស្សប្រមាណជាជាង៥៣០០នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសលីប៊ីដោយសារតែគ្រោះធម្មជាតិ ទឹកជំនន់ដ៏អាក្រក់មួយនៅភាគខាងកើតប្រទេស។

ប្រភពដដែលបានឲ្យដឹងទៀតថាលីប៊ី ចាប់ផ្តើមធ្វើការការអំពាវនាវយ៉ាងអស់សង្ឃឹម សម្រាប់ការគាំទ្រផ្នែកមនុស្សធម៌បន្ថែមទៀត ខណៈដែលជនរងគ្រោះនៅបន្តដេករុំក្នុងថង់ទាំងជួរៗ ហើយអ្នកផ្សេងទៀតត្រូវបានបញ្ចុះនៅក្នុងផ្នូរដ៏ធំរួមគ្នាផង។

គួរឲ្យដឹងដែរថាទឹកជំន់ទឹកទន្លេដែលស្រដៀង នឹងរលកយក្សស៊ូណាមិ បានបោកបក់កាត់ទីក្រុង Derna កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទំនប់វារីអគ្គិសនីមួយបានផ្ទុះអំឡុងពេលព្យុះ Daniel កំពុងបោកបក់។

ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១០០០០នាក់ ទៀតនៅបន្តកំពុងបាត់ខ្លួននៅឡើយ ខណៈដែលមនុស្ស ៣០០០០នាក់ ត្រូវបានគេប៉ាន់ស្មានថាត្រូវបានផ្លាស់ទីលំនៅ នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃពុធម្សិលមិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top