ចាប់ខ្លួនបុរសម្នាក់ករណីប្រព្រឹត្តិបទល្មេីស ធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសពីឆ្នាំ២០២៣ ទេីបចាប់ខ្លួនបាននៅឆ្នាំ២០២៥

បាត់ដំបង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលជ្រោយស្តៅ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបងដោយច-ាប់ឈ្មោះ ង៉ាន់ សាន់ភេទប្រុស អាយុ—ឆ្នាំ មានទីលំនៅភូមិនិគមក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទ ធ្វេីឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹ ត្តដោយបុគ្គលច្រេីនរូបក្នុងឋាន: ជាសហចារីប្រព្រឹត្តចំណុចស្ថានីយ៍ប្រេងសាំងនៅក្រុមទី០៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៣។

ករណីនេះនគរបាលស្រុកបាន រៀបចំបញ្ជូនមកការិយាល័យជំនាញផ្នែកអនុវត្តដីកាដើម្បីចាត់ការបន្តតាមនីតិវិធី៕


អត្ថបទ ច័ន្ទ វិស្សាសៈ
ប្រភព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
រូបភាពនគរបាលស្រុកថ្មគោល
