ក្រុមហ៊ុន ប៊ី អាយ សុី ម៉ាឃីត, និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី “ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ” នៅរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ប៊ី អាយ សុី ម៉ាឃីត បានសហការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាស្ដីពី “ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ” នៅរដ្ឋបាលខេត្តសៀមរាប។
កម្មវិធីនេះមានកិត្តិយសដោយវត្តមានលោក ស៊ូ សុជាតិ និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតី។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ធបាលទទួកបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងបានលើកឡើងថា ការជួញដូរឧបករណ៍និស្សន្ទជាជម្រើសវិនិយោគថ្មី ដែលផ្តល់ឱកាសទទួលបានផលចំណេញ ប៉ុន្តែតម្រូវឲ្យវិនិយោគិនមានចំណេះដឹង និងធ្វើការជួញដូរជាមួយក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពី ន.ម.ក។
ជាមួយគ្នានេះ លោក សំកុល សុចិត្រា បានលើកឡើងថា “សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ព្រោះវាបង្ហាញពីទិដ្ឋភាពទូទៅក្នុងទីផ្សារឧបករណ៍និស្សន្ន និងឱកាសនៃការ វិនិយោគ ក៏នឹងផ្តល់នូវចំណេះដឹង ដើម្បីបានជាប្រយោជន៍សម្រាប់ យកមកអនុវត្ដឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានា ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាព ។
សិក្ខាសាលានេះមានគោលបំណងជំរុញការយល់ដឹង និងជំរុញឱកាសវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ ឱ្យកាន់តែទូលំទូលាយនៅតំបន់ខេត្តសៀមរាប។




















