លោក Li Qiang អញ្ជើញចូលរួម ពិធីអបអរសាទរ ខួបលើកទី៨០ នៃការបង្កើតគណបក្ស ពលករកូរ៉េខាងជើង

នៅយប់ថ្ងៃទី៩ និងទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតគណបក្ស ពលករកូរ៉េខាងជើង បានប្រារព្ធឡើង នៅទីក្រុងព្យុងយ៉ាង ។ លោកLi Qiang សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីអបអរសាទរនេះ ព្រមទាំងទស្សនាការសម្តែងកីឡាកាយសម្ព័ន្ធ ជាក្រុមទ្រង់ទ្រាយធំ ការសម្តែងសិល្បៈ និងពិធីត្រួតពល ។
ក្នុងអំឡុងពេលចូល រួមពិធីអបអរសាទរ លោក Li Qiang ក៏បានជួបសំណេះសំណាល ជាមួយលោកTô Lâm អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង លោកMedvedev ប្រធានគណបក្ស រួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខសហព័ន្ធរុស្ស៊ីផងដែរ ៕
