បណ្ឌិត ទូច សុឃៈ ៖ សមត្ថកិច្ចនឹងអនុវត្តច្បាប់ លើកូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ បើករថយន្តបុកមនុស្ស៦នាក់ ស្លាប់នៅបាត់ដំបង
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ពីករណី ឈ្មោះ ស៊ីវ ជ័យសិដ្ឋ កូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរង ខេត្តបន្ទាយមានជ័យ ឈ្មោះដែលបានបើករថយន្ត Mercedes Sport បុកជនរងគ្រោះបណ្ដាលឱ្យស្លាប់ចំនួន ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង នឹងត្រូវអនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់ ។
លោកបានសង្កត់ធ្ងន់ថា ទោះបីជាកូនអ្នកណាមានបុណ្យស័ក្តិខ្ពស់យ៉ាងណាក៏ដោយ ឱ្យតែប្រព្រឹត្តខុសច្បាប់ត្រូវតែប្រឈមមុខច្បាប់ទាំងអស់។

បើសាក្សីនៅកន្លែងក់កើតហេតុ បន្ទាប់ពីបង្កហេតុកាលពីរាត្រីថ្ងៃទី២៧ មីនា ភ្លាមៗ កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យរូបនេះ បានរត់គេចខ្លួនបាត់ ។
ជាមួយគ្នានេះ ឆ្លើយតប ចំពោះសំណួរ របស់អ្នកព័ត៌មាន លោកបណ្ឌិត ទូច សុឃៈ ក៏បានស្នើឱ្យបុគ្គលបង្កហេតុនេះ ចេញមកសារភាព ដើម្បីទទួលទោសទៅតាមផ្លូវច្បាប់ ៕



