ព័ត៌មានអន្តរជាតិ

អ្នកជំងឺជាសះស្បើយពីមេរោគកូរ៉ូណាវីរុស កើនដល់ ៣.២៨១នាក់ (វីដេអូ)

អ្នកជំងឺជាសះស្បើយពីមេរោគកូរ៉ូណាវីរុស កើនដល់ ៣.២៨១នាក់

អ្នកជំងឺជាសះស្បើយពីមេរោគកូរ៉ូណាវីរុស កើនដល់ ៣.២៨១នាក់https://www.dap-news.com/international/2020/02/10/31913/

Posted by Dap_News_Website on Monday, 10 February 2020

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសនៅថ្ងៃចន្ទនេះថា អ្នកជំងឺសរុបចំនួន ៣.២៨១ នាក់ ដែលឆ្លងមេរោគរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃអាទិត្យ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃអាទិត្យមនុស្ស ៦៣២ នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ក្នុងនោះរួមទាំង ៣៥៦ នាក់ នៅខេត្តហ៊ូប៉ី។

កាលពីល្ងាចថ្ងៃអាទិត្យ មនុស្សសរុប ៩០៨ នាក់បានស្លាប់ ដោយសារជំងឺនេះ ហើយ ៤០.១៧១ ករណីត្រូវបានគេរាយការណ៍ថាមានការឆ្លងវីរុសថ្មីនេះត្រូវបានគេរាយការណ៍នៅក្នុងតំបន់ចំនួន ៣១ ក្នុងខេត្ដ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top