ព័ត៌មានអន្តរជាតិ

របាយការណ៍យូអិន៖ កូរ៉េខាងជើងធ្វើកម្មវិធី នុយក្លេអ៊ែនិងមីស៊ីលឲ្យប្រសើរឡើង ក្នុងឆ្នាំ២០១៩បំពានទណ្ឌកម្ម

បរទេស៖ យោងទៅតាមរបាយការណ៍ សម្ងាត់អង្គការសហប្រជាជាតិមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើឲ្យប្រសើរឡើង នូវកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ខ្លួន កាលពីឆ្នាំមិញ ដែលជាការបំពានទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ 

របាយការណ៍យូអិននោះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង ក៏បានធ្វើការនាំចូលដោយខុសច្បាប់ នូវប្រេងកាតចម្រាញ់រួច និងនាំចេញធ្យូងថ្មមានទំហំជាទឹកប្រាក់ប្រមាណ ៣៧០លានដុល្លារ ដោយមានការជួយពីទូកចិន។ 

អ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យអង្គការ សហប្រជាជាតិ បានសរសេរយ៉ាងដូច្នេះថា “នៅក្នុងឆ្នាំ២០១៩ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មិនបានផ្អាកកម្មវិធីមីស៊ីលផ្លោងនិងនុយក្លេអ៊ែខុសច្បាប់របស់ខ្លួននោះទេ ដោយនៅតែបន្តធ្វើឲ្យប្រសើរឡើង ដែលជាការបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top
×