ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ខ្លួន ស្ថាបនិក ព្រះវិហារគ្រឹស្គ Shincheonji ទាក់ទងនឹងផ្ទុះឡើង វីរុសកូវីដ១៩

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ យ៉ុនហាប់ បានរាយការណ៍ថា អាជ្ញាធរ កូរ៉េខាងត្បូង បានចាប់ខ្លួនមេដឹកនាំ ក្រុមអ្នកកាន់សាសនាគ្រឹស្ត Shincheonji ដោយចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងការផ្ទុះឡើង របស់វីរុស កូវិដ១៩ នៅក្នុងប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារនេះ បាននិយាយថាលោក Lee Man-hee មានអាយុ ៨៩ ឆ្នាំត្រូវបានគេសង្ស័យថា បានផ្តល់ព័ត៌មានមិនពិត ដល់អាជ្ញាធរ អំពីការប្រមូលផ្តុំ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីសុខាភិបាល។

ព្រះវិហារ Shincheonji នៃព្រះគ្រីស្ទគឺស្ថិតនៅចំកណ្តាល នៃការផ្ទុះឡើង នៃវីរុសកូវីដ១៩ ដំបូងរបស់ប្រទេសនេះ កាលពីខែកុម្ភៈ ហើយមានចំនួនជាង ៥ ០០០ ករណី ដែលជាប់ទាក់ទង នឹងវិហារនេះ ដែលច្រើន ជាងចំនួនមួយភាគបី នៃចំនួនសរុប របស់ប្រទេសកូរ៉េខាងត្បូង។

យោងតាមទីភ្នាក់ងារនេះ លោក Lee ក៏ត្រូវបានចោទប្រកាន់ ពីបទកិបកេងប្រាក់ចំនួន ៥,៦ ពាន់លានវ៉ុន (៤,៦៨ លានដុល្លារ) ពីមូលនិធិព្រះវិហារ និងកាន់ព្រឹត្តិការណ៍សាសនា ដែលគ្មានការអនុញ្ញាត ពីឆ្នាំ ២០១៥-១៩ ។

លោក Lee ត្រូវបានគេចាត់ទុកថា សមល្មមនឹងត្រូវជាប់ពន្ធនាគារ ទោះបីមានវ័យចំណាស់ និងបញ្ហាសុខភាពក៏ដោយ ខណៈដែលចៅក្រមក្រុងសេអ៊ូល បានបង្ហាញថា គាត់អាចនឹងព្យាយាមលាក់បាំង ភស្តុតាង ប្រសិនបើទុកឱ្យនៅធំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top