ព័ត៌មានអន្តរជាតិ

នេប៉ាល់ មានអ្នកឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតដែលមាន ក្នុងកំណត់ត្រានៃអ្នកឆ្លង ប្រចាំថ្ងៃ

KATHMANDU៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋាភិបាលរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃអង្គារបានរាយការណ៍ឲ្យដឹងថា នៅក្នុងកំណត់ត្រាប្រចាំថ្ងៃគឺខ្ពស់បំផុតសម្រាប់អ្នកដែលឆ្លងជំងឺកូវីដ១៩ ខណៈដែលតំបន់ហិមាល័យ ត្រូវបានគេរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ច ។

ក្រសួងសុខាភិបាល និងពលរដ្ឋរបស់ប្រទេសនេប៉ាល់ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន១.៤៥៩នាក់ ត្រូវបានបញ្ជាក់អត្តសញ្ញាណក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ កាលពីមុន ប្រទេសនេប៉ាល់ ត្រូវបានគេរាយការណ៍មកថា មានកំណត់ត្រានៃអ្នកឆ្លងជំងឺខ្ពស់បំផុតប្រចាំថ្ងៃ កាលពីថ្ងៃទី១១ ខែកញ្ញា មានចំនួន១.៤៥៤នាក់ ។

លោក Jageshwor Gautam អ្នកនាំពាក្យក្រសួងសុខាភិបាល Jageshwor Gautam បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាមួយគ្នានេះដែរ បន្ថែមនៃករណីថ្មី សរុបអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងដល់៥៦.៧៨៨នាក់” ។ 

នេប៉ាល់ ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១១នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៣៧១នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top