ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីគមនាគន៍បារ៉ែន ពិភាក្សាអំពីសហប្រតិបត្តិការ ជាមួយរដ្ឋមន្ត្រី អ៊ីស្រាអែល

បរទេស៖ រដ្ឋមន្ត្រីដឹកជញ្ជូននិងគមនាគមន៍បារ៉ែន និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទ ស្តីពីសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការដឹកជញ្ជូន នេះបើតាមការចេញផ្សាយរបស់ទីភុ្នាក់ងារសារព័ត៌មានបារ៉ែន BNA។

ទីភ្នាក់ងារសារព័ត៌មាន BNA បាននិយាយយ៉ាងដូច្នេះថា  លោករដ្ឋមន្ត្រី Kamal bin Ahmed និងលោករដ្ឋមន្ត្រី Miri Regev បានពិភាក្សាគ្នាអំពីសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការដឹកជញ្ជូន បន្ថែមទៅលើមធ្យោបាយអភិវឌ្ឍន៍និងឥទ្ធិពលអនាគតរបស់វាលើសេដ្ឋកិច្ចក្នុងតំបន់។ 

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសអ៊ីស្រាអែលនិងប្រទេសបារ៉ែន រួមជាមួយនឹងសហភាពអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតីឡើងវិញ នៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×