ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសកាណាដា នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកាណាដាលោកស្រី Melanie Joly នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Kyiv នៅសប្តាហ៍ក្រោយនេះដើម្បបង្ហាញពីការគាំទ្រចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន និងដើម្បីប្រឆាំងទៅនឹងសកម្មភាព
របស់រុស្សី។

រដ្ឋាភិបាលក្រុងមូស្គូបច្ចុប្បន្នបានដាក់ពង្រាយកម្លាំង យោធាដល់ទៅជាង១០ម៉ឺននាក់មកហើយនៅក្នុង តំបន់ក្បែរព្រំដែនជាមួយនឹង អ៊ុយក្រែនហើយទាំងអាមេរិក និងសម្ព័ន្ធមិត្តបានអះអាងថារុស្សី ពិតជាកំពុងត្រៀមផែនការវាយលុកចូលអ៊ុយក្រែននាពេលខាងមុខ។

កាណាដាដែលជាប្រទេសគាំទ្រនិងមានឥទ្ធិពលជាយូរមកហើយទៅលើពលរដ្ឋជនជាតិ ភាគតិចរបស់អ៊ុយក្រែននោះបានបញ្ចេញ សកម្មភាព គាំទ្រយ៉ាងរឹងម៉ាំគិតចាប់តាំងតែពីឆ្នាំ២០១៤ ដែលរុស្សីបានឡោមព័ទ្ធយកតំបន់ Crimea ដោយខុសច្បាប់។

លោកស្រី Joly នឹងត្រូវជួបជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal ព្រមទាំងធ្វើដំណើរទៅ កាន់តំបន់ភាគខាងលិច ប្រទេសដែលកំពុងវត្តមានកងកម្លាំង យោធាកាណាដាទាំង២០០នាក់ផង៕

ប្រែសម្រួល៖ស៊ុនលី

To Top