ព័ត៌មានអន្តរជាតិ

ឆេក នឹងរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការមួយ របស់សហភាពអឺរ៉ុប

បរទេស៖ នៅក្រោយកិច្ចប្រជុំ រវាងប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក Charles Michel និងលោកនាយករដ្ឋមន្ត្រី ឆេក Petr Fiala ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយនោះ ការសម្រេចចិត្ត
មួយត្រូវបានប្រកាស ដើម្បីរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការមួយ របស់សហភាពអឺរ៉ុប នៅក្នុងទីក្រុង Prague ប្រទេសឆេក។

តាមសេចក្តីប្រកាស បានឲ្យដឹងដែរថា កិច្ចប្រជុំនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ខែតុលា។

លោក Michel ដែលកំពុងបំពេញទសន្សកិច្ច នៅក្នុងទីក្រុង Prague នោះបានលើកឡើងថា៖ ប្លុករបស់យើងមិនដែលជួប នឹងបញ្ហាប្រឈម ដែលមានសំពាធខ្លាំងបែបនេះឡើយ ដោយក្នុងនោះបញ្ហាទាំងជម្លោះយោធានៅអ៊ុយក្រែន បញ្ហាសន្តិសុខ និងបញ្ហាការពារជាតិ ព្រមទាំងថាមពលផង សុទ្ធតែ ជាកត្តាធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ច របស់អឺរ៉ុបទាំងមូល។

លោកបន្តទៀតថា៖ ខ្ញុំពេលនេះអាចអះអាង បានហើយថា នាថ្ងៃទី៦ខែតុលា និងទី៧ ខែតុលា សមាជីកអឺរ៉ុប ទាំង២៧ ព្រមទាំងមេដឹកនាំ របស់ពួកគេផងនឹងជួបប្រជុំក្រៅ ផ្លូវការមួយ នៅទីនេះជាមួយគ្នា។

គួរឲ្យដឹងដែរថា ប្រទេសឆេក នឹងទទួលតំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅពាក់កណ្តាលឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ហើយក្នុងនោះបញ្ហាធំៗ ដែលត្រូវបន្តដោះស្រាយ មានដូចជាវិបត្តិជនភៀសខ្លួន បញ្ហាជំនួយទៅអ៊ុយក្រែន បញ្ហា ថាមពលសន្តិសុខ វិស័យការពារជាតិ និងភាពស៊ាំនៃសេដ្ឋកិច្ច របស់ប្លុកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top