កាលពីថ្ងៃទី២៧ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានធ្វើការអត្ថាធិប្បាយ អំពីវេទិកាសិទ្ធិមនុស្ស ក្រុងប៉េកាំង ឆ្នាំ២០២២ ដែលទើបបានសម្ពោធ បើកក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា វេទិកាលើកនេះបានពិគ្រោះពិភាក្សាអំពីទស្សនៈសិទ្ធិមនុស្សរបស់ចិនពីមុំសមភាព យុត្តិធម៌ សមហេតុផល និងបរិយាប័ន្ន គឺវាមានអត្ថន័យជាក់ស្តែង ដ៏សំខាន់ណាស់ ។
លោក Zhao Lijian បានឆ្លើយ សំណួរថា ក្រោមការដឹកនាំ នៃបក្សកុម្មុយនីស្តចិន ប្រជាជនក្រីក្រ នៅតាមជនបទ ចំនួន៧៧០លាននាក់ របស់ចិន បានបំរះខ្លួនចេញផុត ពីភាពក្រីក្រ សម្រេចបាននូវរបៀប វារៈអភិវឌ្ឍន៍ជានិរន្តរភាព នៅឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ មុនកាលកំណត់១០ឆ្នាំ ព្រមពេលជាមួយគ្នានេះ សម្រេចបាននូវកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារ បង្គួរដោយគ្រប់ជ្រុងជ្រោយ ។ នេះជាការរួមចំណែក ដ៏សំខាន់ចំពោះកិច្ចការសិទ្ធិមនុស្ស ពិភពលោក ហើយក៏ជាការបកស្រាយដ៏ល្អបំផុត ចំពោះទស្សនៈសមភាព យុត្តិធម៌ សមហេតុផល និងបរិយាប័ន្នផងដែរ ៕