បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខា ជាមួយនឹងប្រទេសចំនួន១១ដើម្បីបង្កើតសម្ព័ន្ធភាពជាមួយគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលមួយ ដែលអាចឲ្យពីឡុតជនជាតិអ៊ុយក្រែន អាចធ្វើការហោះហើរយន្តហោះចម្បាំងប្រភេទ F-16 បាន។
ប្រភពដដែលបានសរសេរទៀតថា ៖ កម្មវិធីហ្វឹកហាត់ជាផ្លូវការសម្រាប់ពីឡុតអ៊ុយក្រែន ក្នុងការបើកបរយន្តហោះចម្បាំង F-16 ត្រូវបានបង្កើតឡើងដោយមិនត្រឹមតែប៉ុណ្ណោះ ក៏មានទាំងក្រុមការងារគាំទ្រនិងក្រុមការងារបច្ចេកទេសរបស់អ៊ុយក្រែន ផងដែលនឹងត្រូវចូលរួមក្នុងកម្មវិធីនេះ។
គួរឲ្យដឹងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏នឹងមានចូលរួម នូវវត្តមានរបស់យន្តហោះចម្បាំងជាច្រើនប្រភេទផ្សេងទៀតផងដែរ ដែលក្នុងនោះនឹងមានប្រទេសដាណឺម៉ាកនិងហូឡង់គឺជាអ្នកដឹកនាំ។
គួរឲ្យដឹងដែរថា បើយោងតាមការបញ្ជាក់ដោយអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអង់គ្លេស បានឲ្យដឹងថា តាមផែនការពីឡុតអ៊ុយក្រែន ចំនួន២០នាក់នឹងត្រៀមចូលរួមការហ្វឹកហាត់យន្តហោះចម្បាំង របស់លោកខាងលិច នៅអង់គ្លេស នៅចុងខែនេះឬដើមខែសីហាហើយ៕ ប្រែសម្រួល៖ស៊ុនលី