ព័ត៌មានអន្តរជាតិ

ការនាំចេញ ឥន្ធនៈរបស់រុស្សី កើនឡើងខ្លាំង

xinhua

បរទេស ៖ កាសែត​ The Bloomberg បានរាយការណ៍ នៅសប្តាហ៍នេះដោយដកស្រង់ ទិន្នន័យតាមដានកប៉ាល់ពី ក្រុមហ៊ុនVortex ការនាំចេញឥន្ធនៈរបស់រុស្ស៊ីបានស្ទុះងើបឡើងវិញ ក្នុងខែវិច្ឆិកា បន្ទាប់ពីការបន្ធូរបន្ថយការ រឹតបន្តឹងការនាំចេញ និងចុងបញ្ចប់នៃរដូវកាលកន្លងមកនេះ។

ទិន្នន័យបានបង្ហាញថាការនាំចេញប្រេង ចម្រាញ់បានកើនឡើងដល់២​,២ លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមុន ឬកើនឡើងប្រហែល១៦៤០០០០បារែល ធៀបនឹងខែតុលា នៅពេលដែលការផ្គត់ផ្គង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេលបីឆ្នាំ។

ការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំង បានកើនឡើង១២ភាគរយពីមួយខែ ទៅមួយខែក្នុងខែវិច្ឆិកា ដោយឈានដល់កម្រិតខ្ពស់ រយៈពេលបីខែគឺ៨៩៤០០០បារែលបន្ទាប់ពីទីក្រុងម៉ូស្គូ បានបន្ធូរបន្ថយការរឹតបន្តឹង ការនាំចេញប្រេងឥន្ធនៈ។

យោងតាមតួលេខ ដែលទទួលបានពីក្រុមហ៊ុន Vortexa ទំនិញភាគច្រើនគឺត្រូវបាននាំចេញទៅកាន់ទ្វីបអាហ្រ្វិក និងអាមេរិកខាងត្បូង ជាពិសេសប្រទេសប្រេស៊ីល៕

ប្រែសម្រួល៖ស៊ុនលី

To Top