តូក្យូ៖ មនុស្សជិត ១ម៉ឺននាក់ កំពុងបាត់ខ្លួននៅក្នុងពេលចូលរួមហាត់ការកម្មវិធី បណ្តុះបណ្តាលបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន ។
ទិន្នន័យរដ្ឋាភិបាលបានបង្ហាញឲ្យដឹងថា សិក្ខាកាមដែលមាននៅក្នុងកំណត់ត្រាចំនួន ៩.៧៥៣នាក់ ដែលបានចូលរួមហាត់ការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យា នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន កំពុងបាត់ខ្លួននៅឡើយទេ ហើយករណីនេះបានបន្តនិន្នាការកើនឡើងជាបន្តបន្ទាប់ ដែលកំពុងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យដំណើរការប្រព័ន្ធការងារឡើងវិញ ដើម្បីឱ្យសិក្ខាកាមទាំងនោះចាកផុតពីការបំពានដូចនេះតទៅទៀត ។
នេះគឺមានចំនួន ៧៤៧នាក់ ច្រើនជាងចំនួននៅក្នុងឆ្នាំ២០២២ ហើយតំណាងឱ្យប្រហែល២ភាគរយនៃមនុស្សប្រហែល ៥០៩.០០០ នាក់ដែលមាននៅក្នុងកម្មវិធី គិតត្រឹមឆ្នាំ២០២២ ឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កាលពីឆ្នាំមុន។
សិក្ខាកាមដែលបាត់ខ្លួនប្រហែល ៥.៥០០ នាក់មកពីប្រទេសវៀតណាម ដែលជាតួលេខធ្លាក់ចុះបន្តិចពីឆ្នាំ២០២២ ខណៈដែលចំនួនសិក្ខាកាមមកពីប្រទេសមីយ៉ាន់ម៉ា បានកើនឡើងជិត៣ដងរហូតដល់ជាង ១.៧០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា