“កក់ក្ដៅ” “ស្រស់បំព្រង” “ប្រាជ្ញា” “ពោរពេញដោយក្ដីសង្ឃឹម” … វិទ្យុមិត្តភាពកម្ពុជាចិន បានសម្ភាស ប្រជាជនចិន នៅទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង អំពីចំណាប់អារម្មណ៍របស់ពួកគាត់ចំពោះស្នាមញញឹមកម្ពុជា។ ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” នឹងចាក់បញ្ចាំងឆាប់ៗនេះ ហើយកម្មវិធីសម្ពោធការចាក់បញ្ចាំង នឹងធ្វើឡើងនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី១៤ ខែមីនានេះ។ សូមរង់ចាំទស្សនា!
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Yuriy Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ក្រុងគៀវ និងដៃគូរបស់ខ្លួនមាន បំណងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅឆ្នាំនេះ។ លោក Sak ត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹង នៅក្នុងវេទិកាអ៊ុយក្រែន-បារាំងថា “កិច្ចការរួមរបស់យើង គឺត្រូវធានាថាសង្គ្រាមនេះនឹងបញ្ចប់នៅលើទឹកដីអ៊ុយក្រែនក្នុងឆ្នាំនេះ។ លោកបានជំរុញដៃគូអ៊ុយក្រែន ឱ្យជឿជាក់ថាអ៊ុយក្រែន អាចនិងមានទីតាំង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុនមចាន់ដា នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ផ្លូវក្នុងមូលដ្ឋានភូមិឡឥដ្ឋ ក្នុងសង្កាត់បឹងកុក ដើម្បីសិក្សាអភិវឌ្ឍន៍ផ្លូវបេតុងបន្ថែមទៀត ។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ សមិទ្ធផលផ្លូវបេតុង ដែលទើបសាងសង់រួចហើយ ស្ថិតនៅក្នុងភូមិល្អឥដ្ឋ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា សហគមន៍អន្តរជាតិត្រូវតែជួយប្រទេសស៊ីរីឆ្ពោះទៅរកដំណោះស្រាយនយោបាយមួយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនាពេលថ្មីៗនេះ។ លោកបានលើកឡើងថា “ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើង ដើម្បីធ្វើសកម្មភាពរួមគ្នា ដើម្បីទទួលបានបទឈប់បាញ់ទូទាំងប្រទេស ជំរុញសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនស៊ីរី និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះអធិបតេយ្យភាព”។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី និងស្ថិរភាពក្នុងតំបន់។ លោក...
តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់បានសាទរ ចំពោះកិច្ចព្រមព្រៀងនេះ ដើម្បីបន្តទំនាក់ទំនងការទូត ជាមួយអារ៉ាប៊ីសាអូឌីត និងបើកស្ថានទូត និងបេសកកម្មឡើងវិញ ក្នុងរយៈពេលពីរខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Shamkhani បានឲ្យដឹងថា ការបន្តទំនាក់ទំនងទីក្រុងតេអេរ៉ង់-រីយ៉ាដ នឹង “នាំទៅរកការអភិវឌ្ឍនៃស្ថិរភាព និងសន្តិសុខក្នុងតំបន់” ។...
ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ នេះបានចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្លោងទ្វាររបងវត្តរួម និងសមិទ្ធផលនានា ស្ថិតក្នុងវត្តពោធិ៍ថ្មី ហៅវត្តបាវិតស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលចំណាយការសាងសង់ អស់ប្រមាណជិត...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានណែនាំរដ្ឋាភិបាលរបស់លោក ឱ្យពិចារណាប្តូរឈ្មោះប្រទេសរុស្ស៊ីជា ‘ម៉ូស្កូវី’ ដែលជាការកំណត់មិនផ្លូវការមួយ ដែលធ្លាប់ប្រើរាប់សតវត្សមុន។ ការពិចារណាប្តូរឈ្មោះនេះ បានកើតឡើងបន្ទាប់ពីញត្តិមួយបានទទូចដោយប្រើពាក្យ ‘រុស្ស៊ី’, អ៊ុយក្រែនកំពុងគាំទ្រ “ការទាមទារដ៏គ្រោះថ្នាក់” ដែលអ្នកជិតខាងរបស់ខ្លួនគឺជាកូនចៅផ្ទាល់របស់ Kievan Rus ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការល្អ ជាមួយនាយករដ្ឋមន្ត្រី របស់ចិនថ្មីដើម្បីប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព។ ការប្តេជ្ញារបស់សម្តេចតេជោ ហ៊ុន សែន ខណៈសម្តេចផ្ញើលិខិត អបអរសាទលោកលី ឈាង ត្រូវបានតែងតាំង...
បរទេស ៖ រដ្ឋបាលឱសថ នៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យប្រមូល យកមកវិញនូវកញ្ចប់ឱសថ ដែលផលិតនៅប្រទេសឥណ្ឌា ដែលប្រើសម្រាប់ព្យាបាល ការឈឺសន្លាក់ ដោយសារតែគុណភាពទាប។ យោងតាមសារព័ត៌មានវៀតណាម VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលឱសថនៃប្រទេសវៀតណាម បាននិយាយថា ក្រុមនៃថ្នាំ WLD21003E...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយចិន ដើម្បីអភិវឌ្ឍន៍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រនិងធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង តាមរយៈលិខិតចូលរួមអបអរលោកស៊ី...
បរទេស ៖ ចិនបាននិយាយថា ការកាន់កាប់ខាងយោធា របស់សហរដ្ឋអាមេរិក “ខុសច្បាប់” លើប្រទេសស៊ីរី បានធ្វើឱ្យកាន់តែស៊ីជម្រៅ ដល់វិបត្តិមនុស្សធម៌ របស់ប្រទេសនេះ ដោយប្រទេសចិនបានរិះគន់សមាជិកសភាអាមេរិក បន្ទាប់ពីពួកគេបានបោះឆ្នោត ឱ្យបន្តការពង្រាយទ័ព នៅក្នុងប្រទេសស៊ីរីបន្តទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃសុក្រ...
បរទេស៖ លោក Li Qiang កើតថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៥៩ គឺជាអ្នកនយោបាយចិន និងជាមេដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន (CCP) ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជាមានិតចិន និង បម្រើការជាសមាជិក លំដាប់ថ្នាក់កំពូលទី២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ការិយាល័យនយោបាយ CCP នៅពីក្រោយអគ្គលេខាធិការ CCP...
បរទេស ៖ សមាជិកសភាប្រជាធិបតេយ្យ លោក Seth Moulton បានអះអាងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក មិនចង់ឱ្យរុស្ស៊ីខាតបង់ខ្លាំងពេកទេ នៅក្នុងអ៊ុយក្រែន ។ ខណៈដែលសមាជិកសភាវ៉ាស៊ីនតោន មួយចំនួនអំពាវនាវឱ្យមានការផ្លាស់ប្តូរ របបនៅទីក្រុងមូស្គូ ។ ចំណែកវិមានក្រឹមឡាំងវិញ បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវគោលដៅទាំងអស់ នៃប្រតិបត្តិការយោធារបស់ខ្លួន ។...
ភ្នំពេញ ៖ មេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ ប្រកាសប្រឆាំង និងថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែមីនា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤៣០០រៀល ខណៈម៉ាស៊ូតតម្លៃ ៤២៥០រៀល ៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងស្វែងរកនូវការបញ្ចប់ជម្លោះ ជាមួយនឹងប្រទេសរុស្សី យ៉ាងយូរបំផុតក្នុងឆ្នាំនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោកទីប្រឹក្សានៃក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន Yuriy Sak បានឲ្យដឹងទៀតដែរថា៖ភារៈកិច្ចជាធម្មតារបស់យើងគឺធានាឲ្យបានថាសង្គ្រាមនឹងអាចបញ្ចប់ទៅចេញពីទឹកដីរបស់អ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំនេះប៉ុណ្ណោះ។ ថ្លែងទៅកាន់វេទិកា មួយនាប្រទេសបារាំង លោកទីប្រឹក្សារូបនេះ ក៏បានអំពាវនាវឲ្យដៃគូ របស់ប្រទេសអ៊ុយក្រែនទាំងអស់ ត្រូវតែជឿជាក់ថា លើប្រទេសអ៊ុយក្រែនថា អ៊ុយក្រែនអាចទទួលបានជ័យជំនះ និងយកឈ្នះលើសត្រូវ...
កំពង់ចាម ៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង ស្ថិតនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបាន លោក ហឿន សីហា ប្រធានការិយាល័យ ឧស្សាហកម្ម និងសិប្បកម្ម ស្ដីទី ដឹកនាំក្រុមការងារចុះពិនិត្យ និង ធ្វើកិច្ចសន្យាឱ្យម្ចាស់ សិប្បកម្មបញ្ឈប់សកម្មភាព ផលិតស្គរត្នោតក្លែង ក្លាយបន្តទៀត...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ជម្លោះដែលកំពុងកើតឡើង រវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន នឹងចាំបាច់ត្រូវតែដោះស្រាយ បញ្ចបទៅតាមរយៈការចរចាគ្នាប៉ុណ្ណោះ ។ ការលើកឡើងពីសំណាក់ លោកនាយករដ្ឋមន្ត្រី អង់គ្លេស Rishi Sunak ទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រដដែលនេះ នោះបានបន្តទៀតថា បណ្តាប្រទេសលោកខាងលិច...
ប៉េកាំង៖ លោក Li Qiang ដែលគេដឹងថា ជាមនុស្សជំនិត របស់លោក Xi Jinping នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ ត្រូវបានសភាចិន ប្រកាសទទួលស្គាល់ជាផ្លូវការ ឱ្យកាន់តំណែង ជានាយករដ្ឋមន្រ្តី ជំនួស លោក Li Keqiang ដែលត្រូវផុតអាណត្តិ។នេះបើយោងតាម...
ភ្នំពេញ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើង នៅអំឡុងចុងសតវត្សរ៍ទី១២ នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង ។ នេះបើតាងហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់...
ភ្នំពេញ៖ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ យោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ មីនានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង...
ភ្នំពេញ៖ តើមានប្រទេសណាខ្លះ ដែលខ្លាចបាឡុងចិនខ្លះ ខណៈលោកវ៉ាង យីរដ្ឋមន្ត្រីការបរទេសចិន សម្តែងការអស់សំណើច ចំពោះសហរដ្ឋអាមេរិកកំពុងរឿងមួយ។ យោងតាមវ៉េបសាយ Aljazeera បានឱ្យដឹងថា៖កាលពីថ្ងៃទី ៤ ខែកុម្ភៈ យន្តហោះចម្បាំងអាម៉េរិកមួយគ្រឿង បំពាក់ដោយមីស៊ីលប្រភេទ Sidewinder តម្លៃ ៤០ ម៉ឺនដុល្លារក្នុងមួយគ្រាប់ បានបាញ់ទម្លាក់បាឡុង ដែលសហរដ្ឋអាម៉េរិកអះអាងថាជា “បាឡុងចារកម្ម” នៅឆ្នេរនៃរដ្ឋ...
ស្វាយរៀង៖ លោក យស់ ពៅ នាយកសាលាវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការរៀន ការបង្រៀន និងការសេពគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ លោក យស់ ពៅ បានថ្លែងថា និមិត្តរូបនៃអ្នកអប់រំ បង្រៀនឱ្យចេះ ឱ្យដឹង ឱ្យយល់ ឱ្យស្គាល់...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យនៅម៉ោង ៦និង៤១នាទីព្រឹកថ្ងៃសុក្រ ដែលបានបាញ់បង្ហោះពី មជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន នៅក្នុងខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិន ។ ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា កម្មករនៅការដ្ឋានសំណង់ដេប៉ាឌឺម៉ង់ ១កន្លែង នៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានរកឃើញគ្រាប់បែកជាង ១១០គ្រាប់ គ្រាប់មីន គ្រាប់បែកដៃ និងគ្រឿងផ្ទុះផ្សេងទៀតដែលខ្លួន បានលើកឡើងថា ជាអាវុធផលិតដោយអាមេរិក សេសសល់ពីសម័យសង្គ្រាមកូរ៉េ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងការរួមចំណែកការពារសណ្ដាប់សាធារណៈ តាមរយៈការពារតាមបុរី និងកន្លែងនានា ទោះបីពួកគាត់ជាវិស័យឯកជនក៏ដោយ។ នាឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការទប់ស្កាត់នូវ រាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី និងអង្គការសហប្រជាជាតិ នឹងបើកកិច្ចចរចានៅទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទ ទី១៣ ខែមីនាខាងមុខ ស្តីពីការបន្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយអង្គការសហប្រជាជាតិបានឲ្យដឹងថា ជោគវាសនារបស់មនុស្សរាប់លាននាក់ ស្ថិតនៅលើការបន្តកិច្ចព្រមព្រៀងរបស់ខ្លួន ។ ការឈ្លានពានទាំងស្រុង របស់រុស្ស៊ីមកលើអ៊ុយក្រែន...
បរទេស៖ កងទ័ពភូមិន្ទថៃនៅថ្ងៃសុក្រ បានចេញផ្សាយគោលការណ៍ណែនាំ សម្រាប់មន្រ្តីដើម្បីធានាថា ខ្លួននៅតែមានអព្យាក្រឹតនយោបាយ នៅពេលដែលការបោះឆ្នោតខិតជិតមកដល់។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា គោលការណ៍ណែនាំណែនាំ ដល់មន្រ្តីកងទ័ពអំពីអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើក្នុងអំឡុងពេល បោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៣ រួមមាន...
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានសហការជាមួយដៃគូអភិរក្ស ទូទាំងប្រទេសកម្ពុជា ប្រកាសជាផ្លូវការនូវ យុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម»។ យុទ្ធនាការនេះ ឧបត្ថម្ភដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងគោលបំណងលើកទឹកចិត្ត ប្រជាជនកម្ពុជា បញ្ឈប់ការចោលសំរាម មិនត្រឹមត្រូវ បញ្ឈប់ការដុតសំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។...