ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើការបន្តជំនួយរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលលោក ម៉ាក្រុង បានប្រកាសពីផែនការរួមរបស់បារាំង-អង់គ្លេស ដើម្បីបញ្ជូនក្រុមមួយទៅអ៊ុយក្រែន ដើម្បីជួយរៀបចំរចនាសម្ព័ន្ធនាពេលអនាគតរបស់កងទ័ពអ៊ុយក្រែន។ លោកថា លោក និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នឹងរួមគ្នាដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៃសម្ព័ន្ធមិត្តអន្តរជាតិរបស់អ៊ុយក្រែន។...
រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានរិះគន់ពន្ធគយថ្មីៗដែលដាក់ដោយសមភាគីអាមេរិកលោក ដូណាល់ ត្រាំ ដោយព្រមានថា ប្រទេសរបស់លោកអាចចាត់វិធានការពាណិជ្ជកម្មទៅវិញទៅមកប្រឆាំងនឹងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lula da Silva បានប្រាប់សន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវការរបស់គាត់ទៅកាន់ប្រទេសជប៉ុនថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាកប្បកិរិយារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងគោលនយោបាយពន្ធលើផលិតផលទាំងអស់ពីគ្រប់ប្រទេសទាំងអស់” ។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់លោក...
សេអ៊ូល៖ ទីភ្នាក់ងារគិតគូរផ្នែកសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ការពង្រីកនាពេលថ្មីៗនេះនៃលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ វិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ (KIEP) បានធ្វើការវាយតម្លៃនៅក្នុងកិច្ចប្រជុំនៃអ្នកជំនាញពាណិជ្ជកម្ម ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ដែលអ្នកចូលរួមបានពិភាក្សាអំពីការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មនៃសេដ្ឋកិច្ចធំៗ នេះបើយោងតាមមន្ត្រីក្រសួង។ KIEP បានឲ្យដឹងថា គោលនយោបាយកំណើនដែលដឹកនាំដោយរដ្ឋាភិបាលនៃប្រទេសកំពុងរីកចម្រើននាពេលកន្លងមកបានផ្តល់យុត្តិកម្មដល់ប្រទេសអភិវឌ្ឍន៍ ដើម្បីពង្រីកគោលនយោបាយគាំពារនិយមអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែសង្គ្រាមពន្ធគយ ដែលកំពុងបន្តមិនអាចជាដំណោះស្រាយជាមូលដ្ឋាន ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់លើសតម្រូវការ និងកំណើនសេដ្ឋកិច្ចយឺតនោះទេ...
កំពង់ស្ពឺ៖ ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព នយោបាយគឺ ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវ សុខុមាលភាព និង ការរស់នៅ ប្រកបដោយសុខដុមរមនារបស់ ប្រជាជន គ្មានសន្តិភាព គឺគ្មានអ្វីៗគ្រប់យ៉ាង លោកជំទាវ ទឹម សាវ៉ាតមានប្រសាសន៍ដូច្នេះគ្នាដែលលោកស្រីអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងចលនាស្ត្រីនៅសាលាស្រុកថ្ពង។ លោកស្រីបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព...
កំពង់ស្ពឺ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោក ឡេង សុខគា លើកឡើង ថាការលើកកម្ពស់ស្តង់ដារសហគ្រាសធន់តូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់ និង ពិភពលោក អាចទទួលបានអ្នកមកវិនិយោគមកកាន់ខេត្តកំពង់ស្ពឺរឹតតែច្រើន ហើយក៌ជាឱកាសរបស់ប្រជាពលរដ្ឋក្នុងខេត្តធ្វើការងារឱ្យបានទៅតាមស្តង់ដារសហគ្រាសធន់តូច និងមធ្យម នាំចេញទៅពិភពលោក។ នៅក្នុងឱកាសនេះដែរ លោក ញិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឱ្យដឹងថា:ខេត្តកំពង់ស្ពឺជាចំណុចជាប់ព្រុំប្រទល់ខេត្តព្រះសីហនុកំពង់ផែ ផង និងជាផ្នែកជាប់ព្រុំប្រទល់ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ។ ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងធនធានទឹកបែបនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឧតុនិយម ដើម្បីពង្រឹងការរៀបចំយន្តការ និងដាក់ចេញនូវយុទ្ធសាស្ត្រនានា ក្នុងការព្យាករគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ជាពិសេសគ្រោះរញ្ជួយដីដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្នុងឱកាសនោះលោករដ្ឋមន្រ្តីបានណែនាំដល់ក្រុមការងារឧតុនិយម ត្រូវពង្រឹងការងារ អង្កេតតាមដាន ភូគព្ភសាស្ត្រ...
ប្រេសិតពិសេសលោក Trump៖ ប្រទេសរុស្ស៊ី ១០០ភាគរយ គឺគ្មានបំណងលុកលុយអឺរ៉ុបនោះទេ ថៃ ជំរុញឱ្យ influencers និងអ្នកលក់អនឡាញ ដាក់ឯកសារបង្ហាញពីប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីបង់ពន្ធ តើសហភាពអឺរ៉ុប បានត្រៀមខ្លួន សម្រាប់ការការពារ ឯករាជ្យហើយ ឬនៅ? ចិន មានបំណងជំនួស ដំណែងអាមេរិក ជាកំពូល AI នៅឆ្នាំ២០៣០...
ភ្នំពេញ៖ រហូតមកដល់វេលានេះ ចំនួនអ្នកស្លាប់នៅភូមារកឃើញកើនឡើងលើសពី ១០០០នាក់ ហើយត្រូវបានគេព្យាករណ៍ថាចំនួនអ្នកស្លាប់អាចដល់ ១ម៉ឺននាក់។ រីឯក្រុងបាងកកវិញ ចំនួនអ្នកស្លាប់មាន៩នាក់ហើយ ហើយប្រតិបត្តិការរុករកអ្នកជាប់ក្នុងអាគារបាក់រលំនៅចតុច័ក្រ នៅតែបន្តទៀតព្រោះគេបានរកឃើញសញ្ញាអ្នកមានជីវិតនៅក្នុងគំនរចំនួន១៥នាក់នាវេលាល្ងាចនេះ។ លោក ម៉ៅ វុត្ថា អ្នកតាមដានស្ថានការណ៍ជាតិ និងអន្តរជាតិ បានឡេីងតាមរយៈបណ្តាញសង្គមដោយបង្ហាញពីការស្រាវជ្រាវ និងការតាមដានរបស់ខ្លួនថា មូលហេតុដែលនាំឲ្យកើតគ្រោះរញ្ជួយដីនៅប្រទេសភូមា និងថៃកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៥ ត្រូវបានបណ្តាផែនដីវិទូ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាដោយបានបញ្ជាក់ថា បន្ទាប់ពីមានបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០នាទីរសៀល ដែលមានកម្រិតរញ្ជួយ ៧,៧ វ៉ិចទ័រ នៅចំណុចកណ្ដាល ( Epicenter) នៅមានការរញ្ជួយតូចៗបានកើតឡើង ជាច្រើនដង (ដែលអ្នកជំនាញហៅថា aftershock) ដែលកម្រិតរញ្ជួយទាំងនោះមានការថយចុះជាបន្តបន្ទាប់។...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះបង្ហាញឱ្យដឹងថា ស្ថានភាពសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកាន់តែល្អហើយនឹងត្រឡប់មកកម្ពុជា នៅថ្ងៃស្អែក។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមក្នុងន័យដេីមទាំងស្រុងថា៖ “ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ...
កំពង់ស្ពឺ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺបើកសិក្ខាសាលាសហគ្រិនភាព SME ក្នុងប្រធានបទ (ការលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់និងពិភពលោក។ ធ្វើឡើងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺមានអញ្ជើញចូលរួមប្រមាណ៦០នាក់។ លោក ឡេង សុខគា ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ថា:ការលើកកម្ពស់ស្តង់ដារសហគ្រាសធន់តូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់ និងពិភពលោក អាចទទួលបានអ្នកមកវិនិយោគមកកាន់ខេត្តកំពង់ស្ពឺរឹតតែច្រើន ហើយក៌ជាឱកាសរបស់ប្រជាពលរដ្ឋក្នុងខេត្តធ្វើការងារឱ្យបានទៅតាមស្តង់ដារសហគ្រាសធន់តូច...
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចំពោះមរណភាពរបស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃរាត្រីថ្ងៃ២៨ មីនា ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕
ភ្នំពេញ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយ និងចែកចាយ នូវព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ស្ដីពីការស្លាប់ពលករខ្មែរ នៅក្នុងគ្រោះរញ្ជួយដីបាក់រលំអគារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ លោក កត្តា អ៊ន គូសបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា”គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។សូមសាធារណជន...
សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បានចោទប្រកាន់របបកូរ៉េខាងជើង ពីបទរៀបចំផែនការ “ញុះញង់ទម្រង់ថ្មី” ប្រឆាំងនឹងកូរ៉េខាងត្បូង ខណៈពេលដែលមិនយកចិត្តទុកដាក់ ចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Han បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយប្រារព្ធទិវាការពារសមុទ្រខាងលិចលើកទី១០ នៅទីបញ្ចុះសពជាតិក្នុងទីក្រុង Daejeon ចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្នុងអំឡុងពេលពិធីមួយគោរពដល់នាវិក និងកងម៉ារីន...
សេអ៊ូល៖ សហរដ្ឋអាមេរិក បានសម្តែងការរំលែកទុក្ខដល់កូរ៉េខាងត្បូង ចំពោះការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញនៅក្នុងតំបន់ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ដោយសន្យាផ្តល់ការគាំទ្រដែលត្រូវការចាំបាច់ ចំពោះសម្ព័ន្ធមិត្ដរបស់ខ្លួន។ លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីភ្លើងឆេះព្រៃដែលកំពុងបន្តនៅក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង”។ លោកស្រីបានលើកឡើងថា “អាមេរិកឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអំឡុងពេលដ៏លំបាកនេះ។ កងកម្លាំងសហរដ្ឋអាមេរិក-កូរ៉េ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ...
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានស្នើសុំសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសជប៉ុនឱ្យរួចផុតពីពន្ធលើរថយន្ត ដោយហៅការផ្លាស់ប្តូរចុងក្រោយដោយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនថា “គួរឱ្យសោកស្តាយជាទីបំផុត” នេះបើយោងតាមការចុះផ្សាយរបសទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឹងថា “យើងបានជំរុញយ៉ាងខ្លាំងដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យដកចេញប្រទេសជប៉ុនពីវិធានការនេះ” ដោយបន្ថែមថាលោកត្រូវបានណែនាំដោយនាយករដ្ឋមន្ត្រីលោក Shigeru Ishiba ដើម្បីឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធសហការក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ។ រដ្ឋមន្ត្រីឧស្សាហកម្មលោក Yoji Muto បានប្រាប់អ្នកយកព័ត៌មានដោយឡែកពីគ្នាថា រដ្ឋាភិបាលបានជំរុញទីក្រុងវ៉ាស៊ីនតោនម្តងទៀត ឱ្យដកប្រទេសជប៉ុនចេញពីពន្ធបន្ថែម...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តយស ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលាខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង៩រូប នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក...
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយ លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញ ព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២...
កុមារាម្នាក់ មានទីលំនៅ ក្នុងខេត្តក្រចេះ បានស្លាប់ដោយសារ ជំងឺផ្តាសាយបក្សី សម្តេច ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សប្រជាជន តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» លោក ប៉ែន បូណា៖ គួរតែស្ថាប័នព័ត៌មានក្នុងស្រុកទេ សមប្រកាសជាស្ថាប័នឯករាជ្យ នាយករដ្ឋមន្ដ្រី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការ សម្អាតខេត្តព្រះសីហនុ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានព្រមានថា ផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដាក់ពន្ធបន្ថែម ២៥ ភាគរយលើការនាំចូលរថយន្តនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចជប៉ុន។ លោកបានប្រាប់គណៈកម្មាធិការសភាមួយថា “យើងនឹងគិតអំពីមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកយល់ថា នេះនឹងមិនមានផលប្រយោជន៍អ្វីឡើយ” ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងចាប់ផ្តើមដាក់ពន្ធបន្ថែម ២៥ ភាគរយនៅសប្តាហ៍ក្រោយលើរថយន្តទាំងអស់ ដែលផលិតនៅក្រៅប្រទេសរបស់លោក...
ភ្នំពេញ៖ យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថ្ងៃ បានឱ្យដឹងថា គិតត្រឹមម៉ោង ១២:៣០នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់ ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយ។ យោងតាមសេចក្ដីជូនដំណឹង ស្តីពីបច្ចុប្បន្នភាពនៃការរញ្ជួយដីនៅប្រទេសថៃរបស់ក្រសួងការងារ...
សៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ពិធីប្រគល់-ទទួលសមិទ្ធផលនៃគម្រោងសុខុមាលភាព សាធារណ សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សកម្មភាពផ្សារភ្ជាប់សមានចិត្តនៃ ខេត្តយូណាន បានប្រារព្ធឡើងនៅសាលាមធ្យមសិក្សា ហ៊ុនសែន រុនតាឯក ក្នុងទីក្រុងដីផៅ សែនខេត្តសៀមរាប។ លោក តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ លោក...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានអះអាងថា ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនបានហើយ ។ ជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធបានបាញ់ប្លន់ រថយន្តលុចស៊ីសមួយគ្រឿង លើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រោយប្លន់យករថយន្តបាន ជនសង្ស័យព្យាយាម បើកគេចចេញពីផ្លូវល្បឿនលឿន ហើយត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនបានហើយ៕
បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ដែលបានវាយប្រហារ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ នឹងបន្តនៅក្នុងប្រទេសថៃ រយៈពេលមួយទៅពីរសប្តាហ៍ខាងមុខ, នេះបើយោងតាមអ្នកជំនាញ ផ្នែករញ្ជួយដី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សាស្ត្រាចារ្យបណ្ឌិត Pennung Warnitchai អ្នកជំនាញខាងវិស្វកម្មសំណង់ មកពីវិទ្យាស្ថាន...
បរទេស ៖ បន្ទាប់ពីការរញ្ជួយដីកម្រិត ៨.២ រ៉ិចទ័រ នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ តំបន់ជាច្រើនក្នុងប្រទេសថៃ រួមទាំងតំបន់ភាគខាងជើង និងកណ្តាល ក៏ដូចជាទីក្រុងបាងកក បានជួបប្រទះនឹងការរញ្ជួយ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងអំពីមូលហេតុដែលអាជ្ញាធរ ពាក់ព័ន្ធមិនចេញការព្រមានជាមុន ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែម នូវការសោកស្តាយ ជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ តាមរយៈសារនៅលើបណ្តាញសង្គម នាថ្ងៃទី២៩ ខែមីនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារ នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដី ជាអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។ តាមរយៈសារ នៅលើបណ្តាញសង្គម នាថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី...
បរទេស៖ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃសៅរ៍នេះ ការរញ្ជួយដីកម្រិតស្រាលសរុបចំនួន ៧៧ដង ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការរញ្ជួយដីកម្រិត ៨.២ រិចទ័រ នៅជិតទីក្រុង Mandalay កាលពីរសៀលថ្ងៃសុក្រ , នេះបើយោងតាមផ្នែកអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ។នាយកដ្ឋានបាននិយាយថា ការរញ្ជួយដីទាំងនេះមានកម្រិតទាប ហើយមិនបានរង្គើនៅក្នុងតំបន់មួយចំនួននៃប្រទេសថៃនោះទេ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥...