រ៉ាម៉ាឡា ៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក កុំរារាំងការដេញថ្លៃរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាព ពេញលេញនៅក្នុងអង្គការ សហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ishtaye បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលជួបជាមួយលោក Hady Amr ឧបការីរងរដ្ឋមន្ត្រីការបរទេស...
ព្រុចសែល ៖ លោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមផ្អាកកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការ ដែលប្លុកនេះមានជាមួយរុស្ស៊ី នេះបើតាមការទូត កំពូលរបស់អឺរ៉ុប។ លោក Borrell តំណាងជាន់ខ្ពស់ទទួល បន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានប្រាប់សន្និសីទ សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ក្រៅផ្លូវការរយៈពេលពីរថ្ងៃ របស់រដ្ឋមន្ត្រីនៅទីនេះថា...
ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២២បេះ បានធ្វើការជំនុំជម្រះ កំបាំងមុខ លើបណ្តឹងសុំដោះលែង ពី ពន្ធនាគារ របស់ជនជាប់ចោទឈ្មោះ សេង ច័ន្ទធារី ភេទស្រី ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិចិន បានផ្តល់ជំនួយឥត សំណងជារថយន្ត ទំនើបៗចំនួន១៥០គ្រឿង និងសម្ភារការិយាល័យ ជាច្រើនផ្សេង ជូនដល់ក្រសួង ការពារជាតិកម្ពុជា ។ ពិធីប្រគល់និងទទួលនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេច ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម Wang Wentian...
MYKOLAIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Volodymyr Zelenskyy ប្រធានាធិបតី អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារតំបន់ក្បែរ រោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប ដោយសារតែត្រូវ បានទៅទស្សនា ដោយអធិការអង្គការសហប្រជាជាតិ ខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា...
បរទេស ៖ មន្ត្រីរបស់ក្រសួងសេដ្ឋកិច្ច ប្រទេសអាល្លឺម៉ង់ ត្រូវបាន rt.com ចេញផ្សាយថា កំពុងដាក់ការសង្ស័យ ជាមួយនឹង គិញសំងាត់២រូប ដែលជាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាលជុំវិញ បញ្ហាបែកធ្លាយឯកសារ មួយចំនួនពីរដ្ឋាភិបាល ។ ទីភ្នាក់ងារជាតិស៊ើប ការណ៍សំងាត់អាល្លឺម៉ង់ បានកំពុងតែធ្វើការស៊ើបអង្កេត ទៅលើមន្ត្រី២រូប ដែលកំពុងធ្វើការងារ នៅក្នុងក្រសួងសេដ្ឋកិច្ច ដោយសារតែលោករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩នាក់ទៀត ខណៈជាសះស្បើយចំនួន៣៤នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៦២៩នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៤៥៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានកាសែតអ៊ីតាលី Il Tirreno កាលពីថ្ងៃអង្គារ កន្លងមកចេញផ្សាយថា បានធ្វើការជួលវិឡា ដ៏ប្រណិតរបស់ខ្លួនមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី ទៅឲ្យជនជាតិរុស្សីអស់រយៈពេលមួយខែ មកហើយកាលពីខែសីហា ។ ការចេញផ្សាយនេះ ត្រូវបានគេមើលឃើញ ធ្វើឡើងនៅចំពេល ដែលប្រធានាធិបតីរូបនេះ កំពុងតែធ្វើការអំពាវនាវឲ្យប្លុកអឺរ៉ុប ដែលមានទាំងអ៊ីតាលីផង...
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំឲ្យអភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកណ្តាល បន្តយកចិត្តទុកដាក់ ចុះមើលផ្លូវឲ្យបានជាប់ជាប្រចាំ និងត្រូវជួសជុលកែលម្អឲ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ ការជំរុញឲ្យមន្រ្តីក្រោមឱវាទ យកចិត្តទុកដាក់ថែទាំផ្លូវនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើអាជ្ញាធរនៅគ្រប់ខេត្ត ត្រូវពិនិត្យមើលការខុសត្រូវផ្លូវ...
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យស្រី-ប្រុស២នាក់ ក្រោយឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេស។ បច្ចុប្បន្នជនសង្ស័យ ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ អំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ តាមរយៈបេសកកម្មការទូតរបស់លោកស្រី សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា លោកស្រី នឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែកញ្ញា ឆ្នាំ២០២២ ដោយសាំង ធម្មតាតម្លៃ៤៧០០រៀល (តម្លៃដដែល) ខណៈម៉ាស៊ូត តម្លៃ៥៥០០រៀល (ឡើង ៤០០រៀល)បើធៀបនឹង១០ថ្ងៃមុន ៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្ដេចតេជោ ហ៊ុន សែន បានបង្ហញក្ដីអស់សំណើច ជាមួយក្រុមអ្នកវិភាគដែលថា លោក និងលោក ហ៊ុន ម៉ាណែត បាននិងកំពុងដណ្តើម យកប្រជាប្រិយភាពគ្នា ក្នុងការប្រជែងធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលអនាគត ។ ការថ្លែងរបស់លោក ហ៊ុន ម៉ានី បែបនេះធ្វើឡើងបន្ទាប់ពី...
ភ្នំពេញ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណង របស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ។...
Wrap Cambodia | politics | trial | FranceParis, France | AFP | Thursday 9/1/2022 – 09:36 UTC+7 | 485 words by Lucie...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃពុធនេះថា សហភាពអឺរ៉ុប (EU) គួរតែហាមប្រាមអ្នកទេសចររុស្ស៊ី ដោយជំរុញឱ្យមានដំណាក់មួយ ដែលរដ្ឋមន្ត្រីការបរទេសរបស់ប្លុក ដែលប្រមូលផ្តុំគ្នានៅទីក្រុងប្រាក ទំនងជាមិនធ្វើដោយសារតែការបែកបាក់គ្នា យ៉ាងស៊ីជម្រៅលើបញ្ហានេះ ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិន បានសម្តែងការសោកស្តាយ ចំពោះការស្លាប់របស់អតីតមេដឹកនាំ សហភាពសូវៀតលោក Mikhail Gorbachev នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃថា “លោក Gorbachev បានរួមចំណែកជាវិជ្ជមាន ដល់ការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងចិន-សូវៀត”។ ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីជប៉ុន...
ភ្នំពេញ៖ មនុស្ស ៦នាក់ បានចេញមុខសារភាពកំហុសថា ខ្លួនពិតជាធ្វើសកម្មភាព ចលនាកៀរគរប្រមូលផ្តុំ ប្រជាពលរដ្ឋទៅចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ក្នុងកិច្ចសន្យាជាមួយអាជ្ញាធរ នាថ្ងៃទី៣១ សីហាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះ ក្នុងតេឡេក្រាម...
បរទេស៖ មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីត បានសរសើរអតីតប្រធានាធិបតី សូវៀតលោក Mikhail Gorbachev បន្ទាប់ពីដំណឹងមរណភាព របស់លោកកាលពីថ្ងៃអង្គារ ទោះបីជាមានអ្នកខ្លះប្រើឱកាសនេះ ដើម្បីរិះគន់ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នលោក Vladimir Putin និងសរសើរសត្រូវ នយោបាយរបស់លោកក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា...
ភ្នំពេញ៖ បន្ទាប់ពីអស់សុពលភាព២ឆ្នាំមក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើសមាជិកសភាអាមេរិក ជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដល់កម្ពុជាបន្តទៀត។ ការស្នើរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មខ្មែរ ក្រោយពីប្រព័ន្ធអនុគ្រោះពន្ធនេះ បានផុតសុពលភាពពីកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងកម្មវិធី វាយតម្លៃសិស្សអន្តរជាតិ (PISA) ជាជំហានដ៏សំខាន់ឆ្ពោះទៅរក ការស្វែងយល់អំពីលទ្ធផល សិក្សារបស់សិស្សានុសិស្ស ដោយពិនិត្យយ៉ាងយកចិត្តទុកដាក់ លើចំណេះដឹង ដែលអ្នកសិក្សាបានចេះដឹង ដោយវាស់វែងទៅលើការត្រៀមខ្លួន របស់យុវជនកម្ពុជាសម្រាប់ពេលអនាគត និងដោយតម្រង់ទិសកិច្ចខិតខំប្រឹងប្រែង ស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់មូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF lll)...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានប្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ មិនអាចបញ្ជូនអាវុធបន្ថែមទៀតទៅអ៊ុយក្រែនបានទេ ប្រសិនបើពួកគេចង់រក្សាសមត្ថភាពការពារជាតិរបស់ពួកគេនោះ។ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ការផ្តោតសំខាន់របស់លោកស្រី គឺសន្តិសុខជាតិរបស់អាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Lambrecht បានប្រាប់គណៈរដ្ឋមន្ត្រីក្នុងអំឡុង...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានបង្ហោះនៅលើ Twitter បន្ទាប់ពីការប្រកាសមរណភាពរបស់អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev ក្នុងអាយុ ៩១ឆ្នាំកាលពីថ្ងៃអង្គារ ដោយបង្ហោះសារកោតសរសើរ និងបានហៅលោក Gorbachev ថា “មេដឹកនាំដែលគួរឱ្យទុកចិត្តនិងគោរព” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...
ពោធិសាត់: ក្មេងទំនើងជិះម៉ូដាក់កាំបិតផ្គាក់តាមខ្លួន ២ នាក់ត្រូវបានកម្លាំងនគរបាលស្រុកបាកាន ឃាត់ខ្លួនកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ខណៈកម្លាំងសមត្ថកិច្ចកំពុងដើរល្បាតនៅតាមមូលដ្ឋាន ស្ថិតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះលន វិច្ឆិកា ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិកោះក្រសាំង...
វីយែន៖ អ៊ីរ៉ង់ កំពុងជំរុញការអនុវត្តកម្មវិធី ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិដែលឃើញដោយ Reuters។ វាកើតឡើងនៅពេល ដែលលោកខាងលិច កំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ របាយការណ៍ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចង្កោមទីមួយក្នុងចំណោមបីនៃម៉ាស៊ីន IR-6 កម្រិតខ្ពស់ដែលទើបបានដំឡើងនៅរោងចក្របង្កើនឥន្ធនៈនៅក្រោមដី (FEP) នៅNatanz...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់ អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev ដោយពណ៌នាលោកថា ជាមនុស្សដែលមាន “ចក្ខុវិស័យយុទ្ធសាស្ត្រ” និង “ជំនាញប្រតិបត្តិដ៏ក្លាហាន” ។ លោក Kishida បានកោតសរសើរលោក Gorbachev ដែលជាម្ចាស់ពានរង្វាន់ណូបែល សន្តិភាពឆ្នាំ១៩៩០ សម្រាប់តួនាទីរបស់លោកក្នុងការ...
ម៉ូស្គូ៖ គេហទំព័រព័ត៌មាន TASS បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនផលិតឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី Gazprom នឹងបញ្ឈប់ជាបណ្តោះអាសន្ន នូវការចែកចាយឧស្ម័នតាមរយៈបំពង់ Nord Stream 1 សម្រាប់ការថែទាំតាមកាលវិភាគ ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី០៣ ខែកញ្ញា។ ប្រភពព័ត៌មានពី TASS បានឲ្យដឹងថា ទួរប៊ីនឧស្ម័នតែមួយគត់របស់ក្រុមហ៊ុន Gazprom ដែលនៅសេសសល់ក្នុងប្រតិបត្តិការ នឹងត្រូវបានថែរក្សា...
ពោធិសាត់: ជនសង្ស័យ បម្រុងលួចរថយន្តម្នាក់ត្រូវបានប្រជាពលរដ្ឋជាម្ចាស់រថយន្តប្តឹង ទៅសមត្ថកិច្ចនគរបាលស្រុកអោយចាប់ខ្លួនកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ខណះដែលជនសង្ស័យនោះ បានធ្វើសកម្មភាពឡើងលើ រថយន្តរបស់គេបម្រុងលួចបើកចេញទៅ ។ បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះមានឈ្មោះលី ចិត្រា ភេទប្រុសអាយុ ២៩ ឆ្នាំរស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យប៉ាឡេស្ទីន និងសាក្សីបានឲ្យដឹងថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ចំនួន២៥នាក់ បានរងរបួសកាលពីថ្ងៃអង្គារ អំឡុងពេលមានការប៉ះទង្គិចគ្នា ជាមួយយោធាអ៊ីស្រាអ៊ែល នៅទីក្រុង Nablus ភាគខាងលិចប្រទេស ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យោធាអ៊ីស្រាអ៊ែល ប្រដាប់ដោយអាវុធធុនធ្ងន់...