នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន» បានកំដរជនជាតិចិន នៅទូទាំងពិភពលោកឆ្លងបុណ្យជួបជុំសាមគ្គីដែលប្រកបដោយភាពកកក្តៅ ល្អបវរនិងរ៉ូមែនទិក។ ក្រៅពីការផ្សាយផ្ទាល់ចំពោះក្នុងនិងក្រៅប្រទេស រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែឆ្នាំនេះក៏បានផ្សាយតាមអេក្រង់8K ចំនួនជាង270 ផ្ទាំងដែលតំឡើងនៅកន្លែងនិមិត្តរូបរបស់ទីក្រុងចំនួន70 ទីក្រុងទូទាំងប្រទេសចិនដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេក្រង់UHDសាធារណៈ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។...
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ សាលារៀន ខេមអេលីត បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងចែកបណ្ណសរសើរ ជូនដល់ប្អូនៗសិស្សានុសិស្ស សរុបចំនួន ២២៧នាក់ ក្រោមអធិបតីភាព លោកឧកញ៉ាបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាលារៀន ខេមអេលីត និងសាកលវិទ្យា ល័យ អាស៊ី...
ភ្នំពេញ៖ តើអ្នកត្រៀមខ្លួនហើយឬនៅ? ផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងនៅថ្ងៃស្អែកនេះហើយ ពោលគឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តទៅ ដែលនឹងនាំមកនូវបទពិសោធ នៃការទិញទំនិញដ៏អស្ចារ្យ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស និងសេវាកម្មដ៏ល្អបំផុត ដែលសមស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេស អ្នកដែលនិយម ផលិតផលម៉ាកល្បីៗ។...
លោក Donald Trump ចាត់ទុកប្រធានាធិបតីអាមេរិក បច្ចុប្បន្នថាជា “សត្រូវរបស់រដ្ឋ”https://dap-news.com/international/2022/09/05/276243/ ឧត្តមសេនីយចូលនិវត្តន៍ របស់អាមេរិកថា យល់ល្អ អ៊ុយក្រែន ត្រូវចរចា ជាមួយរុស្ស៊ីhttps://dap-news.com/international/2022/09/05/276246/ រដ្ឋាភិបាលក្រុងគៀវ ប្រាប់ឲ្យពលរដ្ឋក្នុងតំបន់ Crimea រកទីជំរកhttps://dap-news.com/international/2022/09/06/276497/ កងកម្លាំងអាមេរិក បន្ដលួចប្រេងចេញ ពីប្រទេសស៊ីរី ទៅកាន់មូលដ្ឋាននៅអ៊ីរ៉ាក់https://dap-news.com/international/2022/09/06/276751/ ពង្រឹងទំនាក់ទំនងជាមួយអាស៊ី, លោក...
កម្ពុជា អនុញ្ញាតឲ្យនាំចូល និងចែកចាយឡើងវិញ នូវម្សៅលាបទារក ១២ប្រភេទ ក្រោយផ្អាកបណ្ដោះអាសន្ន (Video)https://dap-news.com/national/2022/09/05/276311/ ពលរដ្ឋប្រមូលផ្តុំ នៅចម្ការលោក ខឹម វាសនា ត្រូវបានប្រកាស រំសាយអស់ហើយ (Video)https://dap-news.com/national/2022/09/06/276534/ សម្ដេច ស ខេង តែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការខេត្តក្រចេះhttps://dap-news.com/national/2022/09/06/276648/ លោក...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា ព្រះរាជពិធីបុណ្យព្រះសពរដ្ឋ សម្រាប់ម្ចាស់ក្សត្រី Elizabeth នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា មន្ត្រីរាជវង្ស បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ខណៈដែលបុត្រច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Charles ត្រូវបានប្រកាសជាផ្លូវការថា ជាស្តេចថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងពិធីចម្រុះពណ៌ដែលពោរពេញដោយការប្រកួតប្រជែង...
ភ្នំពេញ៖ SENOVA AUTO ដែលជាក្រុមហ៊ុនផ្តោតទៅលើការ នាំចូលរថយន្តស៊េរីទំនើប និងជាប្រភេទរថយន្តថ្មី ផ្តាច់មុខមកពី ក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់អន្តរជាតិមួយនៅឯសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានឈ្មោះថា BAIC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសបើកសម្ពោធជាផ្លូវការ ប្រភេទរថយន្តស៊េរីថ្មី ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ BAIC គឺម៉ូឌែល BJ40 Plus ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់របស់អតិថិជន ដែលវាមានតម្លៃសមរម្យ...
វែលលីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា មនុស្សចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូក១គ្រឿងបានក្រឡាប់ នៅក្នុងដែនទឹកនៃកោះ South Island របស់ប្រទេសណូវែលសេឡង់ កាលពីថ្ងៃសៅរ៍ ជាមួយនឹង “ការចង្អុលបង្ហាញ” ថា ទូកបានក្រឡាប់បន្ទាប់ពីបានបុកជាមួយត្រីបាឡែន ។ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា...
អ៊ីស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Antonio Guterres បានទៅទស្សនាតំបន់ជាច្រើននៃប្រទេសប៉ាគីស្ថាន ដែលរងការបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់ ខណៈដែលលោកបានបញ្ចប់ ការធ្វើដំណើររយៈពេល២ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីគ្រោះមហន្តរាយនេះ ។ ភ្លៀងធ្លាក់ខ្យល់មូសុង និងផ្ទាំងទឹកកករលាយ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើខេត្តភាគខាងលិច នៃកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ។ នៅមុននេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះ បានចេញផ្សាយការរញ្ជួយដីកម្រិត៦,១ រ៉ិចទ័រ ហើយបន្ទាប់មកបានកែប្រែ ទៅជាមាត្រដ្ឋាន៦,២រ៉ិចទ័រវិញ ។ ប្រធានផ្នែករញ្ជួយដី...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រសួងស៊ើបការណ៍សម្ងាត់របស់ខ្លួន ដែលត្រូវបានចោទប្រកាន់ថា បានបើកការវាយប្រហារតាមអ៊ីនធឺណិត លើអាល់បានី។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ស្លាកទណ្ឌកម្មថ្មីនេះ ដូចគ្នានឹងការដាក់ទណ្ឌកម្មខុសច្បាប់ពីមុន របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រសួងស៊ើបការណ៍សម្ងាត់ដែរ នឹងមិនអាចធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តបំផុត ក្នុងការប្តេជ្ញាចិត្តរបស់អ្នកបម្រើសន្តិសុខរបស់ប្រជាជនអ៊ីរ៉ង់ឡើយ” ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ និងរដ្ឋមន្ត្រីរបស់ខ្លួនលោក...
បរទេស៖ មជ្ឈមណ្ឌលបញ្ជាការទឹកជាតិ របស់ប្រទេសថៃ នៅថ្ងៃសៅរ៍ បានចេញសេចក្តីណែនាំ ដល់ប្រជាជនក្នុងខេត្តចំនួន ៥៦ រួមទាំងទីក្រុងបាងកក និងជាយក្រុងបាងកក ដើម្បីទប់ទល់នឹងការជន់លិចពីទន្លេ និងទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ម៉ោង។ យោងតាមសារព័ត៌មាន Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានធារាសាស្ត្រថៃ...
បរទេស៖ ជាមួយនឹងការព្យាករណ៍ ពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងរដូវវស្សានៅពេលខាងមុខ នៅប្រទេសថៃ គឺ មានទាំងដំណឹងល្អ និងដំណឹងអាក្រក់សម្រាប់ប្រជាជនថៃព្រួយបារម្ភពីទឹកជំនន់។ យោងតាមវែបសាយ Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ខាងអាជ្ញាធរ និងអ្នកជំនាញនៅប្រទេសថៃ បានសន្យាថា ទឹកជំនន់នឹងមិនអាក្រក់ដូចគ្រោះមហន្តរាយឆ្នាំ ២០១១ នោះទេ។ ទោះយ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរ កំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា «ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នារាជធានីភ្នំពេញ នៅ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ លោកបណ្ឌិត សូមថ្លែងអំណរគុណ...
បរទេស៖ សហស្ថាបនិកធនាគារ Alfa របស់រុស្សី លោក Mikhail Fridman បានស្នើសុំផ្ទេរទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ១ ពាន់លានដុល្លារ ដែលបច្ចុប្បន្នត្រូវបានជាប់គាំងនៅក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alfa របស់អ៊ុយក្រែន ដើម្បីជួយកសាងប្រទេសនេះឡើងវិញ នេះបើយោងតាមកាសែត Wall Street Journal ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ លោក Li Zhanshu បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងមិនអាច “ទប់ទល់នឹង” ប្រទេសចិនដោយប្រើភាពតានតឹងជុំវិញកោះតៃវ៉ាន់ជាឥទ្ធិពលលើទីក្រុងប៉េកាំងនោះទេ។ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ នៃប្រទេសចិន បានធ្វើការកត់សម្គាល់បែបនេះ នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រក្នុងអំឡុងពេលជួបជាមួយលោកស្រី Valentina Matvienko ប្រធានសភាជាន់ខ្ពស់ នៃសភារុស្ស៊ីក្រុមប្រឹក្សាសហព័ន្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
Breaking: ក្រុមប្រឹក្សារាជសម្បត្តិ ប្រកាស ព្រះអង្គម្ចាស់ Charles ជាព្រះមហាក្សត្រ ជាផ្លូវការ។ (AFP)
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតយន្តហោះដ្រូនជាច្រើនរបស់អ៊ីរ៉ង់ សម្រាប់ការជួយដល់យោធារុស្ស៊ី ដោយព្រមានប្រទេសផ្សេងទៀត កុំឱ្យគាំទ្រ ឬអភិវឌ្ឍឧបករណ៍ ដែលផ្តល់ផលប្រយោជន៍ដល់សត្រូវ របស់អ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង ក្រុមហ៊ុនអ៊ីរ៉ង់ចំនួនបី និងបុគ្គលម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ និងផលិតយន្តហោះដ្រូនរបស់អ៊ីរ៉ង់ (UAVs)។ លោក Brian E. Nelson អនុរដ្ឋលេខាធិការរតនាគារ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានឲ្យដឹងថា ទីក្រុងម៉ូស្គូបច្ចុប្បន្ន កំពុងពិចារណាចាត់វិធានការសងសឹក ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងគៀវ ក្នុងការដាក់របបទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី។ លោក Rudenko ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សម្ដីថា “បច្ចុប្បន្នយើងកំពុងពិភាក្សា អំពីបញ្ហានេះនៅក្នុងនាយកដ្ឋានផ្សេងៗ យើងនឹងពិចារណាលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមទាំងផ្នែកមនុស្សធម៌ផងដែរ”។ លោកបានលើកឡើងថា “យើងមិនចង់ធ្វើឱ្យស្មុគស្មាញដល់ជីវិតរបស់ពលរដ្ឋអ៊ុយក្រែនទាំងនោះ...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេច បង្កើតក្រុមការងារចំពោះកិច្ច របស់ក្រសួងយុត្តិធម៌ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។ បើតាមសេចក្តីសម្រេច បានឲ្យដឹងថា ក្រុមការងារនេះមានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន អមដោយ អនុប្រធាន១រូប និងមានសមាជិកចំនួនចំនួន១៦រូប។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
តេអេរ៉ង់៖ ឧត្តមសេនីយអ៊ីរ៉ង់កំពូលម្នាក់ បានឲ្យដឹងថា អ៊ីរ៉ង់បានចេញការព្រមាន ជាលាយលក្ខណ៍អក្សរ ដល់រដ្ឋក្នុងតំបន់ទាំងអស់ ដែលធ្វើជាម្ចាស់ផ្ទះ នៃកងកម្លាំងយោធាអាមេរិកថា វត្តមានរបស់អាមេរិក បែបនេះបង្កើនការគំរាមកំហែង ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Mohammad Baqeri ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះ នៅលើទំព័ររបស់លោក នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអភិវឌ្ឍក្នុងស្រុក Rubika ។...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) មេបញ្ជាការកងទ័ពអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានឲ្យដឹងថា សាធារណៈរដ្ឋអ៊ីស្លាម បានក្លាយខ្លួនជាអ្នកផលិត យានជំនិះគ្មានមនុស្សបើក (UAVs) ដែលត្រូវបានគេស្គាល់ ជាទូទៅថា ជាយន្តហោះដ្រូន និងមានបំណងធ្វើឱ្យមាន ការរីកចម្រើនបន្ថែមទៀត នៅក្នុងវិស័យនេះ ។ ធ្វើការកត់សម្គាល់នៅទីក្រុង Tabriz ភាគពាយ័ព្យប្រទេស លោក Hamid Vahedi...
វ៉ាស៊ីនតោន៖ ចៅក្រម អាមេរិក បានច្រានចោលបណ្តឹង របស់អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំង នឹង លោកស្រី Hillary Clinton។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ ចៅក្រមបានឲ្យដឹងថា បណ្តឹងនេះមិនមែនជាកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរក “ការដោះស្រាយ ចំពោះការខូចខាតផ្លូវច្បាប់” នោះទេ...
បឺលីន៖ ក្រុមហ៊ុនបានឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុននាំចូលឧស្ម័នដ៏ធំបំផុត របស់អាល្លឺម៉ង់ Uniper ត្រូវបានជួយសង្គ្រោះ ពីការក្ស័យធន ដោយរដ្ឋាភិបាលក្នុងខែកក្កដា ក្រុមហ៊ុននាំចូលឧស្ម័នធំជាងគេទី៣ របស់ប្រទេស VNG ក៏បានស្នើសុំជំនួយពី រដ្ឋផងដែរ ដោយសារតែតម្លៃ ថាមពលកើនឡើង។ ក្រុមហ៊ុនបានឲ្យដឹងថា ដូចករណីរបស់ក្រុមហ៊ុន Uniper ដែរ ក្រុមហ៊ុន VNG ត្រូវតែទិញបរិមាណឧស្ម័នក្នុង...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ៨៨ គ្រឿងនៃប្រេងស៊ីរី ដែលលួចបានចេញពីខេត្ត Hasakah ភាគឦសានទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ កាលពីថ្ងៃសុក្រ។ របាយការណ៍បានឲ្យដឹងថា ការដឹកជញ្ជូនចុងក្រោយបំផុត ត្រូវបានបញ្ជូនទៅអ៊ីរ៉ាក់ ជាក្រុមតាមរយៈ ការឆ្លងកាត់ខុសច្បាប់ al-Mahmoudiyeh ដែលតភ្ជាប់ពីតំបន់ Hasakah...
បរទេស៖ អតីតមេបញ្ជាការ យោធាអាមេរិកលោក Ben Hodges កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មាន The Newsweek ថាអ៊ុយក្រែនអាចមាន សមត្ថភាពក្នុងការត្រឡប់យក តំបន់ Crimea មកកាន់កាន់និងគ្រប់គ្រងវិញ បានពីរុស្សីដោយប្រើប្រាស់ ពេលវេលាយ៉ាងហោចណាស់១ឆ្នាំ។ លោក Hodges ដែលជាអ្នកជំនាញ ខាងសម្របសម្រួល នៅឯមជ្ឈមណ្ឌលវិភាគ...
កំពង់ចាម៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះសូទិន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី បានមានប្រសាសន៍ណែនាំ ឲ្យក្រុមប្រឹក្សាឃុំ ទើបជាប់ឆ្នោត ត្រូវខិតខំថែរក្សាសុខសន្តិភាព និងបន្តបម្រើសេវាជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ។ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី...