បរទេស ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូ បានធ្វើសមយុទ្ធ ដោយប្រើឧបករណ៍ទឹកជ្រៅ នៅក្នុងតំបន់ដែលការលេចធ្លាយ ឧស្ម័ននៅក្នុងបំពង់បង្ហូរ Nord Stream 1 និង 2 ត្រូវបានរកឃើញ ក្នុងសប្តាហ៍នេះ។ លោកស្រីបានបន្ថែមថា...
ភ្នំពេញ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេស គម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហៅកាត់ថាគម្រោង SPIN) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្ដេជ្ញារៀបចំពិធីប្រណាំងទូក ង ទ្រង់ទ្រាយធំ ឲ្យបាន បើទោះជាមានការលំបាក លើស្ថានភាពកម្ពស់ទឹកឡើង ឬស្រកចុះ យ៉ាងណាក៏ដោយ ក្នុងគោលបំណង ដើម្បីបង្ករភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ។ លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនៅថ្ងៃទី៣០...
ស្ដុកហូម ៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានឲ្យដឹងកាលពីថ្ងៃពុធថា សេដ្ឋកិច្ចស៊ុយអែត នឹង ធ្លាក់ចុះនៅឆ្នាំក្រោយ ដោយសារតែអតិផរណា និងអត្រាការប្រាក់កើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ វិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចជាតិស៊ុយអែត (NIER) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ០,៧ ភាគរយនៅឆ្នាំ២០២៣។...
យេរ៉ូសាឡឹម ៖ យោងតាមការលើកឡើងអគ្គនាយកគណៈកម្មាធិការថាមពល បរមាណូអ៊ីស្រាអែល (IAEC) លោក Moshe Edri បានឲ្យដឹងថាអ៊ីស្រាអែល ត្រៀមខ្លួនជាស្រេច ក្នុង ការចែករំលែកបច្ចេក វិទ្យា នុយក្លេអ៊ែរដ៏ទំនើបរបស់ខ្លួន ជាមួយបណ្តាប្រទេសអារ៉ាប់ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ។ លោក Edri បានធ្វើការកត់សម្គាល់ ដ៏កម្រនេះនៅក្នុងសុន្ទរកថា...
ភ្នំពេញ: តុលាការកំពូលកាលពី ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបង្វិលសំណុំរឿងក្តីឧក្រិដ្ឋ របស់ស្រ្តីជាប់ចោទម្នាក់ ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ សារជាថ្មីឡើងវិញ ជាប់ពាក់ព័ន្ធនឹងការ សមគំនិត ជាមួយនឹងយុវជនជាប់ទោសម្នាក់ ដែលត្រូវជាកូនធម៌ ក្នុងការ សម្លាប់ប្តីខ្លួន ដោយសារតែខឹងនឹងជនរងគ្រោះ លួចមានប្រពន្ធចុងក្មេង ជានារីរោងចក្រ នៅរាជធានីភ្នំពេញ...
បរទេស ៖ មន្ទីរបញ្ចកោណអាមេរិក កំពុងធ្វើការដើម្បីបង្កើតបញ្ជាការយោធាថ្មីមួយ ដែលពិភាក្សាដល់ការបំពាក់អាវុធ និងការបណ្តុះបណ្តាល ទាហានអ៊ុយក្រែន ។ មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយជាច្រើន ដោយស្នើថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងមានប្រសិទ្ធភាព “ជួសជុលឡើងវិញ” ដំណើរការបច្ចុប្បន្នសម្រាប់ការ ផ្ទេរអាវុធទៅកាន់ទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមល្ខោនបាសាក់ នាយ ប៉េងប៉ោះខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់ក្រុមសិល្បករ សិល្បការិនី ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ប្រកួតដណ្ដើមជ័យលាភី ត្រឡប់មកខេត្តវិញ ។...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសកោះប៉ាស៊ីហ្វិក បានព្រមព្រៀងគ្នា ក្នុងការពង្រឹងភាព ជាដៃគូរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូល ដែលបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ ជំនួយចំនួន ៨១០ លានដុល្លារ សម្រាប់តំបន់នេះ ខណៈដែលខ្លួនកំពុងស្វែង រកការរុញច្រានប្រឆាំង នឹងឥទ្ធិពលដែលកំពុងកើនឡើង របស់ប្រទេសចិន នៅទីនោះ។...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត ជុំវិញការជាប់ពាក់ព័ន្ធ របស់ពួកគេក្នុងការលក់ប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ។ ការផ្លាស់ប្តូរនេះ បានកើតឡើងនៅពេល ដែលក្រុងតេអេរ៉ង់បន្តពន្លឿន សកម្មភាពនុយក្លេអ៊ែរ របស់ខ្លួនដោយរំលោភ លើកិច្ចព្រមព្រៀង ពហុភាគីឆ្នាំ២០១៥ ដែលអ៊ីរ៉ង់ បានយល់ព្រមជាមួយ សហរដ្ឋអាមេរិក...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីឈានដល់ “កិច្ចព្រមព្រៀងល្អ” ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានផ្តល់ឱ្យថាកិច្ចព្រមព្រៀង បែបនេះនឹងក្លាយជា “យុត្តិធម៌” ។ លោក Raisi បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ខណៈកំពុងធ្វើអត្ថាធិប្បាយ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យនានា ដើម្បីទទួលស្គាល់ឯករាជ្យភាព នៃតំបន់ភាគខាងត្បូង ចំនួនពីរ ដែលជាផ្នែកមួយ របស់អ៊ុយក្រែនគ្រប់គ្រង ដោយប្រទេសរុស្ស៊ី នៅក្នុងចលនាមួយ ដែលត្រូវបានគេមើលឃើញថា ជាការកើនឡើង នៃសង្រ្គាមរយៈពេល ៧ខែរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។ ជាមួយនឹងក្រឹត្យស្តីពីតំបន់ Zaporizhzhia និង Kherson...
សប្បាយលើសពីអ្វីដែល រំពឹងទុកមួយកម្រិតទៀត! ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ នឹងរៀបចំកម្មវិធីធំមួយហើយ ប្លែកដែលមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ ដែលជាកម្មវិធីពិពរណ៍ម្ហូបខ្មែរ ចម្រុះមកពីជុំវិញប្រទេស ទាំងម្ហូបប្រចាំតំបន់ដែល ប្រជាជនខ្មែរតែងតែបរិភោគ និងម្ហូបប្រពៃណីកម្រៗ ដែលយើងមិនសូវជួបប្រទះ។ អមជាមួយនឹងម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក៏មានបំណងចង់អន្រួនកម្មវិធីនេះ ឲ្យកាន់តែមានភាពសប្បាយ រីករាយបន្ថែមមួយកំរិតទៀត ជាមួយនឹងការប្រកួតលេងហ្គេមសប្បាយៗ (Extra Challenge) ដែលបេក្ខជនតម្រូវឲ្យធ្វើការ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេច ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ ជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅថ្ងៃទី១...
កំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានឈានដល់ការឃាត់ខ្លួន បុរសពីរនាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត នេះបើតាមការឲ្យដឹង ពីលោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន ដែលវាចាការបង្កើនភាពតានតឹងថ្មីមួយទៀត នៅឧបទ្វីបកូរ៉េ។ JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunchon ក្នុងខេត្ត South Pyongan...
ពោធិសាត់៖ អភិបាលរងខេត្តពោធិសាត់ថ្មី ចំនួន ៤រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ប៉ា ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត...
យប់ថ្ងៃទី២៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារ សាទរជូនចំពោះវេទិកាជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរវប្បធម៌ មនុស្សជាតិរវាងចិន និង អាហ្សង់ទីន ដោយរំពឹងថា វេទិកាលើកនេះ អាចជំរុញឱ្យទំនាក់ទំនងភាព ជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិន និងអាហ្សង់ទីន បើកទំព័រ យុគសម័យថ្មី និងរួមចំណែកកាន់តែធំក្នុងការជំរុញការបង្កើត...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានស្នើសុំសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ឱ្យចូលរួមក្នុងការចរចា ដើម្បីដោះស្រាយវិបត្តិ អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីតួកគី ។ លោក Erdogan បានប្រាប់លោក ពូទីន ថា “ជំហានដើម្បីកាត់បន្ថយភាពតានតឹង...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyp Erdogan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ទីក្រុងអង់ការ៉ានឹងធ្វើការ ពង្រឹងកម្លាំងយោធារបស់ខ្លួន នៅភាគខាងជើងនៃកោះ Cyprus បន្ទាប់ពីអាមេរិកបានសម្រេចចិត្តក្នុងការដកទណ្ឌកម្មពាណិជ្ជកម្ម និងវិស័យការពារជាតិរបស់ខ្លួន ចេញពីដែនកោះមួយនេះ។ ថ្លែងទៅកាន់ក្រុមអ្នកយក ព័ត៌មានរបស់ទូរទស្សន៍ CNN លោក Erdogan បានថ្លែងថារដ្ឋាភិបាលវ៉ាស៊ិនតោន និងការសម្រេចចិត្តរបស់គេ ចំពោះការលក់អាវុធទៅឲ្យដែនកោះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងធ្វើការងារ ដើម្បីបញ្ចុះបញ្ចូលភាគីរបស់ អ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន ដើម្បីអាចធ្វើឲ្យភាពតានតឹង មានភាពចុះខ្សោយនៅក្នុងតំបន់ West Bank ជាពិសេស។ លោក Shadi Othman អ្នកនាំពាក្យរបស់សហភាពអឺរ៉ុប នៅក្នុងរដ្ឋប៉ាឡេស្ទីនបានថ្លែងប្រាប់ ក្រុមអ្នកកាសែតថា ប្លុកអឺរ៉ុបកំពុងធ្វើការជាមួយ នឹងអ៊ឺស្រាអ៊ែលនិងប៉ាឡេស្ទីន ដើម្បីអាចបន្ធូរបន្ថយភាពតានតឹង ពីព្រោះថាមិនមែនជារឿងដែលត្រូវផ្តល់...
ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានការពារសេចក្តីថ្លែងការណ៍ សារពើពន្ធរបស់រដ្ឋាភិបាល របស់លោកស្រី ដែលបានប្រកាស កាលពីសប្តាហ៍មុនដោយហៅវាថា “ជាផែនការត្រឹមត្រូវ” ចំពេលមានការរិះគន់យ៉ាងទូលំទូលាយ និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុដ៏ធំ។ លោកស្រី Truss បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយដំបូងរបស់លោកស្រី បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រមុនបានបង្ហាញ កញ្ចប់កាត់បន្ថយពន្ធដ៏ធំបំផុតថា “យើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់” ហើយវិធានការចាំបាច់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានចលនា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការអំពាវនាវទៅកាន់ សមភាគីរបស់លោកគឺលោក Vladimir Putin ដើម្បីចាប់យកការចរចាក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ឲ្យទទួលបានប្រសិទ្ធភាព។ តាមរយៈទូរស័ព្ទលោក Erdogan បានថ្លែងប្រាប់លោក Putin បែបនេះថា៖ ជាជំហានដើម្បីកាត់បន្ថយ ភាពតានតឹងនិងជាកិច្ចការងារចាំបាច់ ដើម្បីត្រួសត្រាយផ្លូវជាវិជ្ជមាន បន្ថែមទៀតសម្រាប់ការអភិវឌ្ឍរួមគ្នា...
ភ្នំពេញ៖ ក្នុងន័យដំណើរដ៏វែងឆ្ងាយ ដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់តាំងពីអាយុតិច រហូតអាយុច្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបង្ហាញក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចង់សំដៅទៅលើកិច្ចការចាំបាច់ ដែលតម្រូវឲ្យធ្វើ ដោយខានមិនបាន ។ កិច្ចការចាំបាច់ដែលតម្រូវ ឲ្យធ្វើដោយខានមិនបាននោះ គឺជាកិច្ចការងារនាយករដ្ឋមន្រ្តី ក្នុងដំណើរចូលរួមកិច្ចប្រជុំនានា នៅក្រៅប្រទេស។...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មី ក៏ដូចជាការរំលឹកឡើងវិញ ទៅដល់ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅលើហ្វេសប៊ុក នាថ្ងៃទី៣០ កញ្ញានេះថា ហាមមិនឲ្យកាត់របង ឆ្លងចូលផ្លូវល្បឿនលឿន ខណៈនឹងបើកដំណើរការសាកល្បង ធ្វើដំណើរមិនយកថវិកា ក្នុងរយៈពេល១ខែ(ក្នុងខែតុលា) ចាប់ផ្តើមពីថ្ងៃ១ តុលា ស្អែកនេះ។ ក្រសួងបន្តថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបងសុវត្ថិភាព...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃព្រហស្បតិ៍ម្សិលមញនេះ បានធ្វើការព្រមានថារដ្ឋាភិបាល ទីក្រុង Budapest នឹងមិនគាំទ្រឡើយ ចំពោះទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្សី ក្នុងករណីដែលសហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យថាមពល របស់ប្រទេសរុស្សី។ លោក Gergely Gulyas ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលលោក Orban បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅអំឡុងនៃពេលថ្លែងសន្ទរកថា...
បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye បានរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានរដ្ឋបាលតំបន់ Zaporozhye លោក Evgeny Balitsky បានប្រាប់ Channel 1 ថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ដុកទ័រយោធាដ៏សំខាន់ម្នាក់របស់អាមេរិក ព្រមទាំងភរិយារបស់គាត់ផង គឺជាពេទ្យស៊ីវិលត្រូវបានចាប់ឃាត់ខ្លួន និងរងការចោទប្រកាន់ថា បានរៀបចំផែនការចារកម្ម ឲ្យរដ្ឋាភិបាលនៃប្រទេសរុស្សី។ លោក Jamie Lee Henry និងលោកស្រី Anna Gabirelian ដែលត្រូវបានរងការចោទប្រកាន់ថា បានរៀបចំផែនការចែករំលែកព័ត៌មានសំងាត់ នៃអ្នកជំងឺនៅឯមន្ទីរពេទ្យយោធាមួយកន្លែង ហើយពួកគេទាំងពីរ ត្រូវបានគេសង្ស័យថា ត្រូវបានបញ្ចុះបញ្ចូល...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នា ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសមុទ្រជប៉ុនជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ចំពេលមានភាពតានតឹង ជុំវិញការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ នឹងមាននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ...
បរទេស៖ មន្ទីរបញ្ចកោណ បានចេញបញ្ជីជំនួយយោធាអាមេរិក ដែលត្រូវបានអនុម័តសម្រាប់អ៊ុយក្រែន រហូតមកដល់ពេលនេះ ដោយបានគូសបញ្ជាក់អំពីអាវុធ និងឧបករណ៍ជិត ១៧ពាន់លានដុល្លារ រួមទាំងប្រព័ន្ធប្រឆាំងរថក្រោះ រាប់ម៉ឺនគ្រឿង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារការពិតស្តីពីជំនួយសន្តិសុខ របស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ដែលចេញផ្សាយដោយក្រសួងការពារជាតិ កាលពីថ្ងៃពុធបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធា...