រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ថា លោក Marcelo Queirogaរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងកាលពីថ្ងៃចន្ទថា ប្រេស៊ីល គ្រោងនឹងប្រើប្រាស់ឳសថឈ្មោះ Tecovirimat ដែលអង់ទីវីរុសដើម្បីព្យាបាលអ្នកជំងឺអុតស្វា ដែលមានការអះអាងរួចហើយថា ធ្វើឲ្យបាត់បង់ជីវិតមួយនៅក្នុងប្រទេស ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Queiroga បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា “ករណីគ្រោះថ្នាក់បំផុត នឹងអាចចាត់ចូលជាចំនួនដំបូង”...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ឲ្យបានជ្រាបថា យោងតាមសេចក្តីណែនាំ លេខ០៣៥/២២ ក.ប/ស.ណ.ន.ប.ស.ស. ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ...
ភ្នំពេញ៖ នៅចំពោះមុខប្រមុខការទូតអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថាកម្ពុជា នៅតែបន្តសហការ លើបញ្ហាការងារ ស្វែងរក អធិធាតុទាហានអាមេរិក បាត់ខ្លួន និងមនុស្សធម៌ ។ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្ដេចតេជោ...
ភ្នំពេញ៖ ប្រមុខការទូតអាមេរិក លោក Antony Blinken នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន ក្នុងកិច្ចប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា។ ក្រៅពីនេះ លោក Antony Blinken បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត,...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី មូលដ្ឋាន ស្រុកចំការលើ នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បាន ណែនាំ ដល់ ថ្ថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋានទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ដោះស្រាយការផ្តល់សេវាជូនប្រជាពលរដ្ឋ...
បរទេស ៖ ឯកអគ្គរដ្ឋទូតតៃវ៉ាន់ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានអញ្ជើញសមាជិកសភាអាល្លឺម៉ង់ ឲ្យទៅទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដោយអះអាងថា ការប្រកាន់ខ្ជាប់របស់អាល្លឺម៉ង់ ចំពោះគោលនយោបាយចិនតែមួយគឺ «ហួសសម័យ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Tagesspiegel ដែលបានចុះផ្សាយ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានសភាអាមេរិក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈលោក Antony J. Blinken បានស្នើឱ្យភាគីអាមេរិក ពិនិត្យឡើងវិញ នូវការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែននាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា។ ការស្នើនេះធ្វើឡើងបន្ទាប់ពីពិភពលោក រួមទាំងកម្ពុជា កំពុងប្រឈមបញ្ហាសេដ្ឋកិច្ច ស្បៀងអាហារ ជាពិសេសលើវិបត្តិថាមពល ដែលបង្ករឡើងការដាក់ទណ្ឌកម្មគ្នា ទៅវិញទៅមក...
ថ្ងៃទី ៤ ខែសីហា ក្នុងអំឡុងពេលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា នៅក្រុងភ្នំពេញ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រី ក្រសួងការបរទេសចិន បានអធិប្បាយបន្ថែមទៀត អំពីជំហររបស់ភាគីចិន ចំពោះទំង្វើបង្កហេតុ របស់ភាគីអាមេរិក ដែលបានរំលោភលើ អធិបតេយ្យភាព របស់ប្រទេសចិន ។...
តាមដំណឹងបានឱ្យដឹងថា កងទ័ពរំដោះប្រជាជនចិន នឹងរៀបចំការបាញ់រយៈចម្ងាយឆ្ងាយ និងការបាញ់សាកល្បង មីស៊ីលធម្មតា នៅជុំវិញកោះតៃវ៉ាន់ នាពេលខាងមុខនេះ ។ អ្នកនាំពាក្យ នៃយុទ្ធភូមិភាគខាងកើតបានថ្លែងថា នៅរសៀលថ្ងៃទី ៤ ខែសីហា កងរ៉ុក្កែត នៃយុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើការវាយប្រហារ តាមគោលដៅជាច្រើន នៅលំហសមុទ្រតៃវ៉ាន់ គ្រាប់មីស៊ីល បានបាញ់ចំគោលដៅទាំងអស់ ។...
ដើម្បីរក្សាតំណែង តាមរយៈការចង់ ទទួលបានសន្លឹកឆ្នោតគាំទ្រ ក្នុងរូបភាពប្រជាភិថុត អ្នកនយោបាយ បស្ចិមប្រទេស និយាយរួម អ្នកនយោបាយ នៅអាមេរិក ដូចជាលោកស្រី Nancy Pelosi និយាយដោយឡែក ដែលបានទៅបំពេញ ទស្សនកិច្ច នៅតៃវ៉ាន់ បានព្យាយាមកែប្រែស្ថានការណ៍តៃវ៉ាន់ ពីពណ៌សទៅជាពណ៌ខ្មៅ ពីស្នាមញញឹមរបស់ប្រជាជនចិន ដែលរស់នៅតៃវ៉ាន់ ទៅជាភាពភ័យខ្លាច ពីស្ថានភាពអភិវឌ្ឍ...
ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២២ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤៩ ៧១៨ ០៤៨ ៧០០រៀល និង ៣ ៩០៥ ២៩៦ ដុល្លារអាមេរិក ដោយរួមទាំងថវិកាបរិច្ចាគចំនួន ៩៦០ ៥២៩ ដុល្លារអាមេរិក ដែលសប្បុរសជន បានបរិច្ចាគផ្ទាល់...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាបានថ្លែងថា ជំនួយមនុស្សធម៌របស់មូលនិធិចែក រំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ពិតជារួមចំណែក ជួយលើកកម្ពស់ សុខមាលភាព របស់ប្រជាជនកម្ពុជា និងផ្តល់កាលានុវត្តភាព ឲ្យកម្ពុជា បើកដំណើរការពេញ លេញនូវសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។ នាឱកាសអនុញ្ញាតឲ្យលោក Kim Jung Nam...
ប៉េកាំង ៖ អ្នកប្រាជ្ញ និងមន្ត្រី នៅក្រៅប្រទេស បានស្តីបន្ទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដោយថា ទង្វើនេះបានធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ចិនយ៉ាងធ្ងន់ធ្ងរ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងបំពានយ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈលោក Antony J. Blinken បានស្នើឱ្យភាគីអាមេរិក ពិនិត្យឡើងវិញ នូវការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលនាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា។ នៅក្នុងជំនួប ពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែសីហា...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកចង់និយាយ “ដោយផ្ទាល់” ជាមួយមេដឹកនាំចិន លោកប្រធានាធិបតី ស៊ី ជីនពីង ខណៈដែលលោកបានជំរុញឱ្យទីក្រុងប៉េកាំង ប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះជាមួយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា...
ភ្នំពេញ ៖ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសនូវគម្រោងថ្មីមួយ មានទឹកប្រាក់ ២៥លានដុល្លារ ក្នុងការលើកកម្ពស់ សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុង វិស័យកសិកម្មនៅប្រទេសកម្ពុជា ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា «នាថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់ឋានន្តរស័ក្តិ កងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍ នាខេត្តកំពង់ឆ្នាំង នៅ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ លោក សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកស៊ីម៉ាក់ទាំងអស់...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក Kim Jung Nam ប្រធានមូលនិធិចែករំលែក សង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម ។...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកក្បែរភាគឦសាន និងភាគនិរតីនៃកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងប៉េកាំង ជោគជ័យ លើការសន្យារបស់ខ្លួនថា ទីក្រុងតៃប៉ិនឹងបង់តម្លៃ សម្រាប់ការធ្វើជាម្ចាស់ ផ្ទះប្រធានសភាអាមេរិក Nancy Pelosi ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២...
ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ បានបកស្រាយថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ មិនមែនជាការលក់ដូរនោះទេ តែជាការដោះដូរតំបន់នេះ ជាថ្នូរនឹងការអភិវឌ្ឍ បន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌល សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួន សត្វភ្នំតាម៉ៅនេះ ឲ្យមានភាពប្រសើរឡើង ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីក្រុមសកម្មជនបរិស្ថាន និងប្រជាពលរដ្ឋមួយ...
វីយែន ៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ កាលពីថ្ងៃពុធ បានប្រកាស ពីការជំរុញផលិតកម្មបន្តិចបន្តួចនៅក្នុងខែកញ្ញា បើទោះបីជាមានការអំពាវនាវ ឱ្យមានការកើនឡើងលឿនជាងមុន ដើម្បីរក្សាតម្លៃប្រេងឆៅ ខ្ពស់ក៏ដោយ។ សម្ព័ន្ធប្រេងបានសម្រេចចិត្ត បង្កើនការផលិត ១០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ (bpd) សម្រាប់ខែកញ្ញា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC...
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនានា លែងមានក្តីបារម្ភលើសេវាអ៊ីនធើណេត និងសេវាទូរស័ព្ទទៀតហើយ ដោយសារចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ស្អែកនេះតទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ ឲ្យលុបចោល កិច្ចសន្យាទាំងអស់ ដែលគ្រប់បុរីផ្តល់សិទ្ធិផ្តាច់មុខ ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងអ៊ិនធើណេត...
ភ្នំពេញ ៖ ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស ទីម័រខាងកើត នារសៀលថ្ងៃទី០៤ ខែសីហា...
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ កាន់តែរីកចម្រើនបន្តទៀត។...
ឯកឧត្តម ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា មានសុខសន្តិភាព...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា ព្រមទាំងសមាជិកទាំងអស់ សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ...
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ក្រុមចរចាអ៊ីរ៉ង់ នឹងចាកចេញ ទៅកាន់ទីក្រុងវីយែន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការ ដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ។ លោកបានលើកឡើង “នៅក្នុងក្របខ័ណ្ឌ នៃគោលនយោបាយ នៃការដកទណ្ឌកម្មដ៏ឃោរឃៅ ប្រឆាំងនឹងប្រទេសរបស់យើង ក្រុមចរចា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកទំនាក់ទំនង រវាងកម្ពុជានិងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត មិនអាចកាត់ផ្តាច់បាន ទាំងការពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ លើវិស័យនានាជាមួយគ្នា ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី...