បរទេស៖ មេបញ្ជាការកងទ័ពជើងទឹកប្រទេសថៃ លោក Somprasong Nilsamai នឹងទម្លាក់ចោលសំណើសុំ មូលនិធិដើម្បីទិញនាវាមុជទឹក Yuan-class S26T ចំនួនពីរបន្ថែមទៀត នៅក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៣ ដោយសារតែផលប៉ះពាល់ សេដ្ឋកិច្ចនៃ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃ៧ មករា នេះបានសម្រេចប្រកាសពន្យាពេលបទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធជនជាតិដើមភាគតិច បន្ថែមទៀតដល់ចុងឆ្នាំ២០២២។ ការប្រកាសពន្យាពេលនេះធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក មីន អោងឡាំង មេដឹកនាំយោធា មីយ៉ាន់ម៉ា៕
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ថា RCEP)បានចូលជាធរមានជាផ្លូវការ នេះមានន័យថា តំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកបានចាប់ដំណើរជាផ្លូវការ។ការចូលជាធរមាននៃRCEPមិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាកម្លាំងថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ បច្ចុប្បន្ន មានប្រទេសណាខ្លះបានចុះហត្ថលេខាបច្ចុប្បន្ន RCEPមានសមាជិកចំនួន១៥ រួមមានប្រទេសអាស៊ានទាំង១០ ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោកចំនួនប្រជាជនសរុបនៃRCEPគឺ២២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុបគឺ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុបគឺ៥,២ទ្រីលានដុល្លារអាមេរិក ត្រូវជា៣០%នៃទំហំសរុបលើពិភពលោក។ អនុគ្រោះពន្ធគយបន្ទាប់ពីRCEPចូលជាធរមាន អត្រា៩០%នៃពាណិជ្ជកម្មទំនិញក្នុងតំបន់នឹងសម្រេចពន្ធគយ០ជាបណ្តើរ។...
បច្ចុប្បន្នភាព ប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធក្រសួង ការពារជាតិចិន លោក Fu Cong បានប្រកាសថា សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត តែងតែបង្ហាញក្តី បារម្ភជាញឹកញាប់ អំពីការបង្កើន សមត្ថភាពខាងយោធា និងការធ្វើទំនើបកម្ម អាវុធនុយក្លេអ៊ែរ របស់ប្រទេសចិន ។ ទង្វើរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវបានបង្ហាញ...
បរទេស៖និយតករសវនកម្មរបស់ប្រទេសចិននៅសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីណែនាំឲ្យក្រុមមន្ត្រី រដ្ឋាភិបាលក្នុងការបន្តពិនិត្យពិ ច័យឲ្យបានម៉ត់ចត់ឡើងវិញក្នុងពេលដំណើរការសវនកម្មជាតិ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេល ដែលនិយតករសវនកម្មរបស់ប្រទេសចិនបានប្រមូលប្រាក់បានមកវិញក្នុងទំហំ រហូតទៅដល់៣០០ពាន់យ័នឬប្រមាណជា ៤៧,០៤ពាន់លានដុល្លារ។ ទឹកប្រាក់ដ៏ច្រើនទាំងនោះគឺជាចំនួន ទឹកប្រាក់ដែលបានមកវិញពីការធ្វើសវនកម្មជាតិ ក្នុងចន្លោះពេល១១ខែក្នុងឆ្នាំ២០២១នេះ ទៅលើខ្ទង់ចំណាយប្រចាំឆ្នាំ ព្រមទាំងចំណូល ពន្ធដែលត្រូវបានកាត់បន្ថយនាពេលកន្លងមកផងដែរ។ មន្ត្រីជាន់ខ្ពស់ជាតិសម្រាប់កិច្ចការងារសវនកម្មជាតិ ក៏បានលើកឡើងដែរថាការិយាល័យសវនកម្មនឹងធ្វើការស៊ើបអង្កេតទៅលើកិច្ចព្រមព្រៀង ទាំងឡាយនិងដោះស្រាយបញ្ហាទាំងអស់ឲ្យបាន រួចរាល់ដើម្បីត្រៀមខ្លួនអនុវត្តកញ្ចប់ ថវិកាជាតិក្នុងឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ព័ត៌មានអំពី “ការប៉ះទង្គិចគ្នា” នេះ កើតឡើងចំពេលមានការអះអាងជាបន្តបន្ទាប់ដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិចថា ប្រទេស រុស្ស៊ីកំពុងរៀបចំ “ការឈ្លានពាន” លើប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់ដែលទីក្រុងម៉ូស្គូបដិសេធថា មិនមានហេតុផលច្បាស់លាស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចក្រភពអង់គ្លេស (MoD) បានអះអាងថា នាវាមុជទឹក...
ហាណូយ ៖ វៀតណាមបានរាយការណ៍ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៦,៤៧២ ករណី ដែលក្នុងនោះមាន ១៦,៤១៧ ករណីឆ្លងក្នុងស្រុក និង ៥៥ករណី ត្រូវបាននាំចូល នេះបើយោងតាមក្រសួង សុខាភិបាលរបស់ខ្លួន ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន ២៧១៦ ករណី...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរ នៅក្នុងគោលនយោបាយ សន្តិសុខជាតិ និងអនុវត្តគោលនយោបាយ មិនប្រើប្រាស់ អាវុធ នុយក្លេអ៊ែរជាលើកដំបូង។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលអ្នកប្រាជ្ញអាមេរិក...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានលើកឡើងថា រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានកាតព្វកិច្ចមិនបង្កក មូលនិធិរបស់អ៊ីរ៉ង់ នៅក្នុងធនាគារ របស់ប្រទេស ដែលត្រូវបានរារាំង ក្រោមលេស នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ យុវជនកំហូច និង សង្ស័យម្នាក់ នាថ្ងៃសុក្រទី ៧ ខែ មករា ឆ្នាំ ២០២២ នេះ ត្រូវបានចាប់ និង ឃុំខ្លួន ដោយសាលាដំបូងខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធ នឹងការលួចចូលនៅក្នុងបន្ទប់នារី គ្រោះម្នាក់ ដើម្បីចាប់រំលោភសេពសេពសន្ថវ: ក៏ប៉ុន្តែ ត្រូវបាននាងដឹងខ្លួនទាន់ ហើយក៏ស្រែក...
ភ្នំពេញ៖ដោយមានបំណងផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភា ព និងចូលរួមលើកកំពស់សេដ្ឋកិច្ចខេត្តកោះកុង អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមវិនិយោគបុរីជាលើកដំបូង នៅខេត្តជាប់តំបន់ឆ្នេរ ខណៈបុរី SOHO VILLA បាននិងកំពុងសាងសង់ផ្ទះ ពីរប្រភេទ គឺផ្ទះអាជីវកម្ម និងផ្ទះវីឡាកូនកាត់ ដែលជាទស្សនទាននៃការរអភិវឌ្ឍថ្មីនៅកម្ពុជា។ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េង ដែលបានវិនិយោគលើបុរី SOHO Villa បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ មករាកន្លងមកថា...
ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានទទួលមរណភាពនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «យើងសូមសម្តែងនូវ សមានចិត្តដ៏ជ្រាលជ្រៅ និងមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម»។...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កេត សុជាតិ កាលពីព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនស្រ្តី វ័យចំណាស់ ត្រូវចោទម្នាក់ ដែលជាថៅកែ នៃ រោងចក្រផលិតបារីមួយកន្លែង និង បានបញ្ជូនខ្លួនគាត់ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ...
ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់អង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំង Sinopharm និង Sinovac ជាង ១៨០លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ៤៩ តាមរយៈកម្មវិធី COVAX ដែលដើរតួជាសកលដ៏សំខាន់ ក្នុងការបង្កើនភាពស៊ាំ និងការជួយសង្គ្រោះជីវិតមនុស្ស។ លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានប្រកាស ស្វាគមន៍ចំពោះក្រុម អ្នកវិនិយោគទុនកូរ៉េ ដែលមានបំណង ធ្វើការវិនិយោគលើផ្នែក បច្ចេកវិទ្យាប្លុកឆែន នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យ ឌីជីថល កាន់តែប្រសើរឡើងថែមទៀត។ ក្នុងឱកាសអនុញ្ញាត ឲ្យ ក្រុមហ៊ុន វិនិយោគទុន កូរ៉េ ជួប ពិភាក្សា ការងារ កាលពី ពេល...
ស្វាយរៀង ៖ លោកចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក និងលោករស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំពងទឹក នៅព្រឹកថ្ងៃទី ៧ខែមករា ឆ្នាំ ២០២២ បានចូលរួមប្រកាសសមាសភាព...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា ជនជាតិអាមេរិកត្រូវតែធានា មិនឱ្យមានការវាយប្រហារ បែបនេះលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក កាលពីមួយឆ្នាំមុន “មិនកើតឡើងម្តងទៀតនោះទេ” ខណៈដែលប្រទេសនេះហាក់ដូចជា មានការបែកបាក់ ជាងពេលណាៗទាំងអស់។ លោក បៃដិន បានឲ្យដឹងនៅក្នុងសន្ទរកថាពីវិមាន Statuary Hall នៅខាងក្រៅសភាថា “កាលពីមួយឆ្នាំមុនថ្ងៃនេះ...
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្ត មិនចូលរួមក្នុងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅទីក្រុងប៉េកាំង នាពេលខាងមុខនេះទេ ដោយបន្ទោសការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ក្នុងការរារាំង “ការបើកដោយជោគជ័យ នៃកីឡារដូវរងាមួយនេះ” ។ ប្រទេសកូរ៉េខាងជើង ក៏បានឲ្យដឹងផងដែរថា ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បានជំរុញឱ្យខ្លួនរំលង ព្រឹត្តិការណ៍កីឡា ហើយប្រទេសនេះ ក៏មិនបានបញ្ជូនក្រុមមួយទៅព្រឹត្តិការណ៍...
ភ្នំពេញ៖ ក្នុងឱកាសដ៏នក្ខឫក្ស អបអរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ ជ្រាលជ្រៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្តនិងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍ ជឿនលឿនលើគ្រប់វិស័យ។ ជាថ្មីម្ដងទៀត នាឱកាសដ៏មហោឡារិកនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេច ហេង សំរិន និង សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសាររបស់សម្ដេចទាំងទ្វេ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេច បាននូវជោគជ័យយ៉ាងត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិ ឆ្លងកាត់ឧបសគ្គនានា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តរ៍ លើគ្រប់វិស័យឲ្យកាន់តែសម្បូររុងរឿង៕
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២ បានចាប់ ឃាត់ខ្លួន បុរសសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញា ប្រើប្រាស់ និង ចែកចាយគ្រឿងញៀន និង ដកហូតបានថ្នាំងញៀន ប្រភេទមេតំយកវីតាមីន ចំនួន ៥កញ្ចប់ មានទម្ងន់៤, ៥៩ ក្រាម ប្រព្រឹត្តនៅត្រង់ចំណុចក្នុងភូមិគគីរធំឃុំគគីរធំ...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសពិការភ្នែកម្ខាងម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ឃាតកម្ម ដោយយកដំបងវាយ ទៅលើបុរសរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់នៅនឹង កន្លែងកើតហេតុ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំប្រជាពលរដ្ឋត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្ដូរផ្ដាច់ថែរក្សាសន្ដិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករា ឲ្យបានគង់វង្ស មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេសណា មកបំផ្លាញទៅវិញឡើយ។ តាមរយៈសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៧...
ព្រុចសែល៖ ដំណើរទស្សនកិច្ច ដោយតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប (EU) សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានរំលឹកឡើងវិញនូវការគាំទ្រ របស់ប្លុក សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ Luhansk ដែលរងគ្រោះ ដោយជម្លោះអ៊ុយក្រែន។ លោក Borrell បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដែលផ្សាយនៅលើទំព័រ...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងរៀបចំដាក់ខេត្ត ចំនួន៣ ក្រោមស្ថានភាព អាសន្នមួយនៅថ្ងៃសុក្រនេះ ចំពេលមានការកើនឡើង នៃករណីជំងឺកូវីដ-១៩ ដែលបណ្តាលមកពីបុគ្គលិកយោធា អាមេរិក ដែលមានមូលដ្ឋាន នៅក្នុងខេត្ត ដែលបង្កការរីករាល ដាលមេរោគ។ ខេត្តអូគីណាវ៉ាភាគខាងត្បូងបំផុត របស់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះ សម្រាប់មូលដ្ឋានទ័ពអាមេរិក...
វ៉ាស៊ីនតោន ៖ ករណីឆ្លងជំងឺកូវីដ-១៩ ទូទាំងសកលលោកបានកើនឡើង ដល់ជាង ៣០០លាននាក់ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោង តាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins ។ សហរដ្ឋអាមេរិកបានរាយការណ៍ថា មានករណីឆ្លង ចំនួន ៥៨,៤៤៩,៨៩៨ករណី និងការស្លាប់ចំនួន ៨៣៣,៩៥៧នាក់ ដែលជាចំនួនខ្ពស់បំផុត ជុំវិញពិភពលោក ដែលស្មើនឹងជាង...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម រួមជាមួយ សមាជិក សមាជិកានៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនជនមានពិការភាពទ័លលំបាក ម្នាក់ ឈ្មោះ សុខ សុភាព អាយុ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះ មិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១១នាក់ (ជាករណីនាំចូលប្រភេទ អូមីក្រុងទាំងអស់), អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៦៤នាក់, អ្នកជាសះស្បើយ សរុបចំនួន១១៦,៩៩១នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕
ព័ត៌មានថ្មី៖ សមាសភាព អមដំណើរដោយកូនប្រុសពៅ ត្រូវបានប្តូរទៅកូនប្រុសកណ្តាលវិញ គឺពីលោក ហ៊ុន ម៉ានី ទៅលោក ហ៊ុន ម៉ានិត) បន្ទាប់ពីកម្ពុជាបានក្លាយជា ប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថា តើកម្ពុជាអាចធ្វើអ្វី បានខ្លះ នៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង? រឿងទាំងពីរនេះសុទ្ធតែជាទឹកក្តៅ...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យប្រជាពលរដ្ឋ រួសរាន់ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ព្រោះ គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងភ្នំពេញ អាចបន្តនេសាទត្រីបានច្រើន នៅក្នុងខែបុស្សនេះ ។ យោងតាមសេចក្ដីជូនដំណឹង បន្ថែមរបស់ រដ្ឋបាលជលផល នាថ្ងៃទី៦...